ភាគទី​៤៩:ក្នុងកែវភ្នែកបងគឺមានតែអូន

3.5K 272 6
                                        


មកដល់ភូមិគ្រឹះមិនទាន់ ជុងហ្គុក រហ័សចុះពីលើរថយន្តដើម្បីទៅរកអូមេហ្គាសំណព្វចិត្ត ដែលកំពុងតែយំទធាក់ភួយនៅលើគ្រែ ។

ក្រាក

" ហៃយ៉ា... វិសតែចំមុខទៅហើយ!! "​ បើកទ្វារចូលមកមិនទាន់ ខ្នើយកើយទន់ល្មើយក៏ហោះមករកកណ្តាលមុខដ៏សង្ហារបស់គេ តែជាសំណាងដែលគេចាប់វាមុនទាន់ កុំអីចំពេញកណ្តាលមុខឥតខុសតែម្តង ។ ជុងហ្គុក ដើរមករក ថេហ្យុង ដែលហូរទឹកភ្នែកប្រឡាក់ដាបថ្ពាល់ធ្វើអោយគេឃើញហើយ កើតចិត្តអាណិតនិងក្រឺតខ្នាញ់ឡើងមកភ្លាមៗ ។

"​ ជុង... ហ្ហឹកៗ អូនសុបិនអាក្រក់ខ្លាំងណាស់ " ថេហ្យុង ស៊កដៃចូលអោបចង្កេះបាវខ្សាច់ផ្តេកក្បាលទៅលើដើមទ្រូងហាប់ណែនជ្រុបមុខយំដង្ហក់ដង្ហើម ស្ទើរតែមិនដល់គ្នា ។ គេយំដោយសារសុបិនអាក្រក់ វាគឺអាក្រក់ខ្លាំងណាស់គេខ្លាចថារឿងនោះនឹងកើតឡើង ។

" មិនអីទេៗ វាគ្រាន់តែជាសុបិនឈប់យំទៅណា សឺតត " ជុងហ្គុក រួតដៃអង្អែលខ្នងរបស់ ថេហ្យុង ព្យាយាមនិយាយលួងលោមដើម្បីអោយគេបាត់យំ តែដឹងអ្វី ថេហ្យុង បែរជាយំលើសដើមសឹងតែទឹកភ្នែកជោគអាវរបស់ ជុងហ្គុក ទៅហើយបើយ៉ាងហ្នឹងៗនោះ ។ អាយុ១៨ ទៅ១៩ឆ្នាំហើយ ប៉ុន្តែចរិកគឺក្មេងមិនខុសទាំងដែលពេលនេះមានកូនកំពុងតែជិតសម្រាលទៀត ធ្វើអោយគេខ្នក់ខ្នាញ់ចង់តែវាយកំប៉េះគូទអោយណាណីទេ ។

" ជុងហ៎ា... សន្យាជាមួយអូនមក ថាបងនឹងនៅក្បែរអូនរហូតមិនចាកចេញទៅណា ចោលអូននិងកូនៗទេ ហ្ហឹកក.. សន្យាមក!! "

" គឺ... គឺថាបង "

" បងយ៉ាងម៉េច?? បងចង់បោះបង់អូននឹងកូនចោលតើមែនទេ? ហ្ហឹកក " ថេយ៍ ស្រាប់តែច្រឡោតអន់ចិត្តឡើង ហេតុអីគ្រាន់តែផ្តល់ចម្លើយមួយម៉ាត់មកគេសោះវាពិបាកអីខ្លាំងម្ល៉េះ? ឬមួយគេចង់ដោះដៃមែនទើបមិនហ៊ានសន្យា?

" មិនមែនបែបនោះទេ អូមេហ្គាចម្គួតបងម៉េចនឹងអាចដោះដៃចោលអូននិងកូនៗចោលទៅ កុំប៉ិនគិតអ្វីឆ្កួតឡប់ពេក!! " ឃើញ ថេយ៍ យំតែរហូតបែបនេះគេមិនស្រណុកចិត្តនោះឡើយ ទើបប្រញាប់ក្រសោបអោបកាយតូចរបស់ ថេហ្យុង ពេញណែនរង្វង់ដៃ ជាមួយភាពស្មុគស្មាញដែលកំពុងតែនៅហោះវិលវល់នៅក្នុងខួរក្បាល ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now