ភាគទី​៤៨:កុំខឹងឬស្អប់បងអី...

3.7K 292 4
                                        


ភូមិគ្រឹះ​ព្រីនស៊ីសគ្រីសស្តាល់​

បន្ទាប់ពីចំណាយពេលវេលាធ្វើដំណើរទាំងផ្លូវទឹកនិងគោក ទីបំផុត ជុងហ្គុក ក៏បាននាំ ថេហ្យុង មកដល់ភូមិគ្រឹះវិញ ហើយក៏បានអញ្ជើញដុកទ័រដែលពូកែ អោយមើលពិនិត្យអាការៈរបស់រាងតូចរួចរាល់ផងដែរ ។

" សឺតត គេងចុះណាបងមានការនៅក្រៅត្រូវធ្វើបន្តិច "​

រៀងយប់ម៉ោងប្រមាណជា៩:៣០នាទី ជុងហ្គុក រៀបចំខ្លួនបែបម៉ាហ្វៀ ដើម្បីទៅចូលរួមកម្មពិធី ក្នុងនាមជាចន ជេឃេ ដូច្នេះគេត្រូវតែពាក់របាំងមុខដើម្បីកុំអោយនរណាម្នាក់បានឃើញមុខពិតប្រាកដរបស់គេ ។ របាំងមុខនោះបិទបាំងតែពាក់កណ្តាលផ្ទៃមុខខាងលើតែប៉ុណ្ណោះ ។

រាងសង្ហាចំកោងខ្នងថើបថ្ងាស់របស់ ថេហ្យុង ជាទីស្រឡាញ់មួយដង្ហើម ទើបចាកចេញទៅដោយមិនភ្លេចផ្តាំផ្ញើរអោយម៉ែដោះ ជួយមើលថែរាងតូចជំនួសគេផង ។

" វាទៅណាទាំងយប់?? មើលការស្លៀកពាក់ចុះ អូហ៎!! ស្អីកាន់នៅដៃវាហ្នឹង? "​ ដុងស៊ីង ដែលចៃដន្យគេកំពុងតែឈរផឹកទឹកនៅក្នុងផ្ទះបាយ លាន់មាត់រងាំរង៉ូវសួរតែក៏ប្រទះភ្នែកឃើញ របាំងមុខនៅដៃ ជុងហ្គុក កំពុងកាន់ ដោយសារតែឆ្ងាយពេកទើបគេមើលមិនច្បាស់ថាវាជាស្អីអោយប្រាកដ ។

" របាំងមុខ... ការស្លៀកពាក់បែបនេះដូចប្រហែលៗ ហៃយ៉ា!! នេះកុំប្រាប់ថាជាគេណា វ៉ើយយ!! " អ្នកកំលោះមាត់រប៉ាច់រប៉ាច ភ្ងាក់ច្រង៉ាងខ្លួនបើកភ្នែកធំៗពេលឃើញរបាំងមុខនោះច្បាស់ គេចាប់ផ្តើមវិភាគនូវការស្លៀកពាក់ដែលប្រហាក់ប្រហែលធ្លាប់បានឃើញ របស់ម៉ាហ្វៀដែលមានអំណចជាងគេ តែងតែទៅចូលរួមពិធីរបស់ម៉ាហ្វៀនៅក្រោមអំណាច ព្រោះតែគេធ្លាប់បានឃើញនិងធ្លាប់មានរឿងជាមួយ វិសតែគេវាយស្លាប់ឯណោះ ។

" ជាអ្នកជំនួញ ជាម៉ាហ្វៀថែមទៀត អួយយ... អាម្នាក់នេះពិតជាមិនធម្មតាទេ "​ ពេលនេះគេប្រាកដចិត្តហើយថា ជុងហ្គុក ជានរណា ។ ដុកស៊ីង គ្រញែងខ្លួនដោយរាងខ្លាចរអាបន្តិចបន្តួច ដោយសារតែធ្លាប់ដឹងឮពីអំណាចរបស់ ម៉ាហ្វៀម្នាក់នោះគឺខ្លាំងក្លាដល់កម្រិតណ ហើយនេះគេមានរឿងជាមួយ ជុងហ្គុក ដល់ទៅពីរដង បើមិនស្លាប់ក៏ពិការដែល ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Donde viven las historias. Descúbrelo ahora