ភាគទី​២៣:ពិន័យអូន

5.3K 303 5
                                        

ង៉ឺតត

រថយន្តសេរីទំនើបបានចតនៅមុខរបងផ្ទះលោកគីម ដេចន ពាំនាំកាយហាប់ណែនរបស់កំលោះសង្ហាមានងារជាទាយាទ ព្រីនស៊ីសគ្រីសស្តាល់​ មកជាមួយ បន្ទាប់ពីគេបានចំណាយពេលជាង១៥នាទី ទម្រាំតែគេបើកឡានមកដល់មុខផ្ទះមនុស្សដែលខ្លួនគុំគួនចង់ដាក់ទោសអោយរៀងចាលម្តង ។

" ចាំមើល​ណា​ អូនជាអ្នកបង្ខំបងដោយខ្លួនឯងទេ អូមេហ្គា​ " សម្តីត្រជាក់ស្រេបបន្លឺឡើង ស្របពេលសាមីខ្លួនផ្លោះរបងចូលទៅបរិវេណខាងក្នុងដើរទៅរកទ្វារបំណងថាបើកចូល ប៉ុន្តែគួរអោយស្តាយទ្វារបានជាប់សោរបាត់ទៅហើយ​ ។

" លោកប៉ាក្មេកឆ្លាតណាស់ តែក៏ឆ្លាតមិនដល់កូនប្រសារប្រុសម្នាក់នេះ ហឹសៗ..  " ជុងហ្គុក​ ញញឹមលាក់គំនួចវាចាសរសើរលោកដេចន ដែលឈ្លាសវៃនេះប្រហែលជាដឹងមុនថាគេនឹងមកទីនេះហើយមើលទៅបានជា ចាក់សោរជាប់បែបនេះប៉ុន្តែគួរអោយស្តាយទោះយ៉ាងណាៗក៏គាត់ឆ្លាតមិនដល់​ ជុងហ្គុក ដែរ​ ។

អាល់ហ្វាសង្ហា​ ងាកមុខទៅរកកាំជណ្តើរដែលផ្អែកនៅគៀនរបងផ្ទះ គេដើរទៅយកវាមកដាក់នៅជិតបង្អួច ថេហ្យុង​ រួចក៏ឡើងដើម្បីរកក្មេងកំហូចនិយាយលេងសើចបន្តិចបន្តួច​ក៏ខឹងងរង៉ក់ដល់ថ្នាក់បិទគ្រឿងទូរសព្ទចោល ។

" ភឹបបប!! " ទីបំផុតគេក៏ចូលមកក្នុងបន្ទប់ ថេហ្យុង បានសម្រេច​ ។ ជុងហ្គុក​ ញញឹមតិចៗកាលបើឃើញវត្តមានប្រពន្ធរបស់ខ្លួនគេងលង់លក់ស្កប់ស្កល់គ្មានដឹងថាមាននរណាលួចចូលបន្ទប់ទាល់តែសោះ​ នេះបើមិនមែនជាគេចូលមកតើគិតយ៉ាងម៉េចបើគេងលក់ដូចអ្នកត្រូវថ្នាំសណ្តំបែបនេះ??

" អ្ហឹមមម... " ថេហ្យុង ថ្ងូចថ្ងូរបំពង់ក.ជ្រួញចិញ្ចើមកាលបើមានអ្នករំខានរុករានទន្ទ្រានកញ្ជឹងក.សខ្ចីរបស់ខ្លួន បឺតជញ្ជក់ឡើងស្នាមក្រហមជាំតាមមាត់របស់ ជុងហ្គុក ។

" ហ្អឹស​ ប៉ុណ្ណឹងហើយមិនភ្ងាក់ទៀតមែនទេ?? ចាំមើលណ៎ា!! " ជុងហ្គុក ងើបមុខចេញពីកញ្ចឹងក.ហើបខ្លួនច្រត់ដៃទាំងគូកប់សាច់ពូកឃាំនៅចន្លោះក.របស់​ ថេហ្យុង​ ញញឹមលាក់កំនួចមុនដោះខោអាវខ្លួនឯងចោលមិនលើកលែងសូម្បីតែខោក្នុង ទើបគេចាប់ផ្តើមព្រលេះឡេវអាវ រាងតូចដែលលង់លក់នូវដំណេកម្តងមួយគ្រាប់ៗរហូតដល់អស់ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now