មន្ទីរពេទ្យ
ជុងហ្គុក បាននាំ ថេហ្យុង មកដល់មន្ទីរពេទ្យនិងពិនិត្យអាការៈនៃរោគសញ្ញារួចរាល់ផងដែរ ។ ពេលនេះនាយតូចរូបស្រស់កំពុងតែគេងលើគ្រែពេទ្យ ដៃខាងស្តាំមានភ្ជាប់ខ្សែសេរ៉ូមជំនួយកម្លាំង ដោយមានអាល់ហ្វាស្រស់សង្ហាទើបនឹងផ្លាស់ប្តូរសម្លៀកបំពាក់លោកដេចនចេញរួចរាល់ មកអង្គុយកៅអីក្បែរគ្រែចាំមើលថែបម្រើ ។
" អូនច្បាស់ជាឈឺខ្លាំងណាស់ហើយ " បុរសដែលមាននាមជាអាល់ហ្វា ហើយក៏ជាម៉ាហ្វៀលាក់មុខដ៏មានអំណាចមួយរូប កំពុងតែកើតអារម្មណ៍ថាខ្លួនឯងខុសជាខ្លាំង ដែលបណ្តាលអោយមនុស្សដែលខ្លួនស្រឡាញ់ធ្លាក់ខ្លួនឈឺ ព្រោះតែធ្វើរឿងក្តៅសាច់ហួសកម្លាំងជ្រុល ។ មួយវិញទៀតគ្រូពេទ្យក៏បានប្រាប់ថា ថេហ្យុង មានជំងឺក្រពះថែមទៀតនោះ ប៉ុន្តែគេបែរជាមិនដឹងទើបមកអង្គុយ សង្ងំស្ងៀមស្ងាត់ស្តីបន្ទោសខ្លួនឯងមិនឈប់ឈរបែបនេះ ។
ក្រាក ក្រិប
" លោកព្រីនស៊ីស " ទ្វារបើកដោយដៃរបស់ មីនយ៉ុន គ្រាន់តែទៅដល់ផ្ទះទទួលដំណឹងថាកូនប្រុសជាទីស្រឡាញ់ចូលមន្ទីរពេទ្យភ្លាម គេខំប្រញាប់ប្រញាល់មកជាមួយស្វាមីទាំងតក់ក្រហល់ ។
នេះគេមិននៅផ្ទះត្រឹមមួយយប់ កូនរបស់ពួកគេធ្លាក់ខ្លួនឈឺដល់ថ្នាក់នេះ បើមិនអោយ មីនយ៉ុននិងលោកដេចន ភ័យព្រួយបារម្ភពីសុវត្ថិភាពកូនគឺមិនបានឡើយ។
ក្នុងនាមជា ឪពុកម្តាយមួយរូបមានទំនួលខុសត្រូវជាច្រើនរាប់មិនអស់ បើទោះជាកូនធំដឹងក្តីយ៉ាងណាក៏ដោយ ដែលប្រៀបបានទៅហ្នឹង អំរែកដាក់របស់ គឺដាក់មិនចេះអស់មិនចេះហើយ ។
" ស៊ូចច... ថេយ៍ ទើបតែគេងលក់ទេ " ជុងហ្គុក រហ័សក្រោកឈរលើកដៃធ្វើសញ្ញានិយាយដោយសម្លេងតិចបំផុតប្រាប់ មីនយ៉ុន ដែលបារម្ភពីកូនយំឡើងក្រហមភ្នែកអស់មើលចុះ ។
" កូនខ្ញុំកើតអីទៅ?? គេមានឈឺធ្ងន់ធ្ងរឬអត់?? " អាប់ប៉ារូបស្រស់ អើតក.មើលកូនប្រុសទោលបន្តិចមុនសួរ ។ ពេលនេះគេចង់ទៅចាប់ដៃរបស់ ថេហ្យុង មកត្រដុះអង្អែលប៉ុន្តែជាដំបូងក៏ត្រូវតែសាកសួរនាំនិងអរគុណ ជុងហ្គុក ជាមុនសិន ដែលបាន ជូនកូនរបស់គេមកមន្ទីរពេទ្យ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន