ភាគទី​៥៥:សេចក្តីសុខ

3.4K 259 5
                                        


ត្រឡប់មកដល់ភូមិគ្រឹះវិញ ថេហ្យុង ប្រញាប់ទៅមើល អារីណា ព្រមទាំងអោយសម្លៀកបំពាក់ឈុតរងារទៅកាន់នាងបន្ថែមទៀតផង ធ្វើអោយនាងតូចរំភើបជាមួយកាដូលើកដំបូងដែល ថេហ្យុង ប្រគល់អោយសឹងស្រក់ទឹកភ្នែក ។

" ហ្ហឹកក.. អរគុណអាប៉ា អរគុណខ្លាំងណាស់ "​ នាងក្រសោបផ្ទៃមុខសរលោងរបស់ ថេហ្យុង ថែថើបជាច្រើនខ្សឺត ដែលខណៈនេះនាងកំពុងតែឈរលើពូក ចំណែក ថេហ្យុង ក៏អង្គុយនៅជាយពូកនោះឯង ។

" មិនអីទេណាកូនសម្លាញ់តោះពួកយើងទៅញុំាបាយណា អាប៉ាដូចជាឃ្លានហើយ "​ អារីណា ងក់ក្បាលញាប់ស្មេញនាងសម្រូតខ្លួនចុះពីលើគ្រែយកថង់ដាក់សម្លៀកបំពាក់ទុកក្នុងទូរ ក្រោមក្រសែភ្នែករបស់ ថេហ្យុង សម្លឹងមើលនាងដោយមោទនភាព ។ តាមធម្មតាក្មេងខ្លះគ្រាន់តែឮរបស់ញុំាក៏ទម្លាក់របស់នៅនឹងដៃចោល ខុសអ្វីតែ អារីណា នាងបែរជាសុំពេលបន្តិចដើម្បីយករបស់រៀបទុកដាក់ក្នុងទូរអោយមានរបៀបរៀបរយទៅវិញ ពិតជាល្អខ្លាំងណាស់ ធំឡើងនឹងមិនពិបាកបង្ហាត់បង្រៀនអ្វីច្រើនឡើយ បើនាងចេះស្រាប់តាំងពីពេលនេះទៅហើយ ។

" រួចហើយចាស អាប៉ា "​ ថេហ្យុង ចាប់កាន់ប្រអប់ដៃនាងតូចចុះទៅជាន់ខាងក្រោមដើម្បីញុំាអាហារថ្ងៃត្រង់តាមធម្មតា លុះពេលថ្ងៃឡើង ជុងហ្គុក ក៏នាំពួកគេទាំងពីរនាក់ អាប៉ាកូនចិញ្ចឹមទៅដើរលេងខ្លះ ។ គេមិនបានទៅធ្វើការនោះឡើយ ដោយសារតែចង់ចំណាយពេលវេលាខ្លះៗសម្រាប់ប្រពន្ធនិងកូនៗជាទីស្រឡាញ់ សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ទុកពេលដែលគេចាស់ទៅ នឹងបានយករូបថតអ្វីអស់ទាំងនោះមកមើល រំលឹកការចងចាំយ៉ាងមានក្តីសុខពីអតីតកាល ។

លុយ ឡាន ទ្រព្យសម្បត្តិផ្សេងៗអាចរកបានហើយវាក៏ជារបស់ក្រៅប្រាណ ប៉ុន្តែគ្រួសារគឺជាទ្រព្យសម្បត្តិដ៏ធំធេងរបស់យើង ប្រសិនបើបាត់បង់ទៅហើយយើងគ្មានថ្ងៃអាចរកត្រឡប់មកវិញបានឡើយ ។ ដូច្នេះការដែលល្អបំផុត គឺត្រូវចំណាយពេលវេលានៅក្បែរមនុស្សដែលយើងស្រឡាញ់ នៅក្បែរគ្រួសារដ៏កក់ក្តៅរបស់យើងអោយបានច្រើនតាមអ្វីដែលអាចធ្វើបាន នោះពេលបាត់បង់ទៅវាមិនសូវជាស្តាយក្រោយ និងមានវិប្បដិសារីប៉ុន្មានឡើយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now