ភាគទី​៦៥:កាដូវិសេស

2.9K 270 9
                                        


" ប៉ាស្របតាមការសម្រេចចិត្តរបស់កូន!! " ជុងហ្គុក ហាស្តីឡើងទាំងអង្អែលក្បាលរបស់ ជុងវ៉ូ បន្ទាប់ពីនិយាយគ្នាអំពីរឿងគ្រប់យ៉ាងរួចរាល់ ព្រមទាំងរឿងដែលគេចង់យក ជុងវ៉ូ ទៅនៅវិមានជួបជុំគ្រួសារវិញប៉ុន្តែអាល្អិតបែរជាបដិសេធ ដោយសារតែចង់នៅផ្ទះនេះជាមួយ ជេហា មួយរយៈទៀតសិន ។ ជុងវ៉ូ រស់នៅជាមួយ ជេហា តាំងពីតូចរហូតមកដល់ធំបើស្រាប់តែយកគេទៅវិញភ្លាមៗ គេធ្វើចិត្តមិនបានឡើយ ។

" យើងគិតទៅសិនហើយ... ជុងវ៉ូ ប៉ាទៅវិញហើយណានៅថ្ងៃអាទិត្យសប្តាហ៍នេះប៉ានឹងមកទទួលយកទៅវិញមានវិញ ទៅរស់នៅជួបជុំគ្រួសារយើងណា " ជុងហ្គុក បន្តសម្តីប្រាប់បញ្ជាក់ដល់កូនប្រុសច្បងដែលទើបនឹងរកឃើញ សឹមត្រឡប់ទៅវិមានវិញដែលនៅឆ្ងាយពីនេះប្រហែលមួយគីឡូម៉ែត្រប៉ុណ្ណោះ ។ ជុងវ៉ូ តាមសម្លឹងមើលផែនខ្នងរបស់លោកប៉ាទាំងទឹកមុខស្រពាប់ស្រពោនព្រោះគេពិតជាមិនដាច់ចិត្តចាកចេញពី ជេហា ឡើយក៏រឹតតែមិនដាច់ចិត្តចាកចោល មីនជូ ដូចគ្នា ។

" ហ្ហឹកកអ្ហឹកក... បងប្រុសនឹងចាកចេញពីពួកយើងតើមែនទេ?? កុំទៅចោល មីនជូ អីណាអោយ មីន សូមអង្វរ "​ អា​ច្រម៉ក់ក្បាលខូច មីនជូ ដែលលបលួចស្តាប់មនុស្សចាស់និយាយគ្នាអស់ពេលជាយូរក៏ស្រាប់តែរត់ចុះមកជាន់ខាងក្រោម ស៊កដៃអោបចង្កេះ ជុងវ៉ូ ពីខាងក្រោយយំខ្សឹកខ្សួលបន្ទាប់ពីដឹងថា ជុងហ្គុក និងកូនចៅរបស់គេបានចាកចេញទៅអស់ពីទីនេះ ។

"​ និយាយគ្នាសិនទៅចាំពូទៅធ្វើអាហារអោយញុំា " ឃើញថា ជុងវ៉ូ និង មីនជូ មានរឿងត្រូវនិយាយគ្នាតាមរបៀបក្មេងៗ ជេហា ក៏ដកខ្លួនទៅធ្វើអាហារពេលថ្ងៃសម្រាប់ពួកគេទាំងអារម្មណ៍មិននៅនឹងខ្លួន ។ វាមិនប៉ុន្មានថ្ងៃទៀតនោះឡើយ ក្មេងប្រុសដែលគេបានជួយសង្គ្រោះយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនបង្កើត នឹងត្រូវវិលត្រឡប់ទៅទ្រនំដើមដ៏ខ្ពស់របស់គេវិញជាក់ជាមិនខាន ។ គេមិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយករឿងមួយនោះឡើយ វាគឺពិបាកខ្លាំងណាស់ កាលបើនៅសុខរបស់ដែលយើងកំពុងស្រឡាញ់ខ្លាំងត្រូវប្រគល់អោយទៅមនុស្សម្នាក់ផ្សេងទៀតទាំងចិត្តមិនចង់ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now