ភាគទី​៤:គេងជាមួយគ្នា?

7K 434 4
                                        

កម្មពិធីខួបកំណើតដ៏សាមញ្ញរបស់អូមេហ្គាសំណព្វរបស់ ជុងហ្គុក​ ប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយជាងឆ្នាំមុនទៅទៀត ដោយសារតែមានវត្តមានរបស់ អាល់ហ្វាស្រស់សង្ហាគ្មាននរណាក្រៅពី ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ ឡើយ​ ។

ត្រឡប់ទៅ​ពីរម៉ោងមុន

ជំហានជើងវែងៗបោះឆ្ពោះដល់មាត់របងផ្ទះ ស្រាប់តែបញ្ឈប់ចលនាពេលអូមេហ្គាតូចស្រែកដង្ហើយអោយឈប់យ៉ាងដាច់អហង្កាលាយឡំនឹងកំហិតដាក់បញ្ជាអោយគេស្តាប់បង្គាប់ខ្លួន ។

" កុំទៅអី.. លោកអាចនៅចូលរួមបាន "​

" ប្រាកដទេ?? កុំបង្ខំចិត្តអីប្រសិនបើអូនមិនចង់ "​ ជុងហ្គុក​ បែរក្រោយលើកចិញ្ចើមសួររាងតូចដោយរក្សាទឹកមុខស្រង៉ូតស្រងាត់ ។ ពិតណាស់​គេអន់ចិត្ត ទោះនាយឃោរឃៅតែមិនប្រាកដថា បេះដូងមួយនេះវាមិនចេះឈឺចាប់ឡើយ ។

" គឺ... ហ៊ួយយ!! ចូលមកកុំសុំាពេក " មិនដឹងថាត្រូវឆ្លើយយ៉ាងណា ថេហ្យុង​ គ្រវីក្បាលធ្វើមុខជូរហួញដូចញុំាម្ជូរមុនស៊កដៃ ចាប់កាន់ប្រអប់ដៃគ្រើមៗមានកំដៅរបស់ ជុងហ្គុក​ នាំនាយចូលទៅខាងក្នុង ។

( យ៉ាប់មែនក្មេងនេះ ហ៊ឹស​ ហ៊ឹស... )​ អាល់ហ្វា​ សើចញញឹមត្រេកអរក្នុងចិត្ត​ កែវភ្នែកខ្មៅក្រិបស្រស់ថ្លាដូចកញ្ចក់ សម្លឹងមើលប្រអប់ដៃខ្លួនឯងជារឿយៗ ស្របពេលជំហានជើង ចេះតែដើរទៅតាមការអូសទាញរបស់ ថេហ្យុង​ ។

បច្ចុប្បន្ន..

ពេលនេះ​ ជុងហ្គុក​ កំពុងតែរៀបចំបម្រុងនឹងចាកចេញត្រឡបទៅភូមិគ្រឹះវិញ តែចៃដន្យមេឃចាប់ផ្តើមធ្លាក់ភ្ញៀងមកយ៉ាងខ្លាំងក្លា​លាយឡំផ្គររន្ទះបាញ់ផូងផាំងគួរអោយរអា ហាមឃាត់ដំណើរមិនអោយលោកអាល់ហ្វាកំលោះចាកចេញទៅបាន ។

" មេឃធ្លាក់ភ្លៀងហើយ ខ្ញុំប្រហែលជាសុំស្នាក់អាស្រ័យនៅទីនេះមួយយប់​ "​ អ្នកកំលោះ​ បែរមុខមកនិយាយប្រាប់ប្តីប្រពន្ធខុសធម្មជាតិមួយគូនៅចំពោះមុខ ដោយលួចដៀងភ្នែក សម្លឹងមើលកូនប្រុសពួកគេញញឹមលាក់គំនួចមិនដឹងថាក្នុងចិត្ត កំពុងតែគិតរឿងអ្វីខ្លះទេ?

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now