មិនយូរប៉ុន្មាន រាត្រីដ៏សែនត្រជាក់និងអាក្រក់បំផុតសម្រាប់ ថេហ្យុង បានកន្លងផុតទៅ ដួងព្រះច័ន្ទលិចបាត់ជំនួសដោយព្រះអាទិត្យពណ៌មាសឆ្អិនឆ្អៅ លេចរូបរាងឡើងរះបញ្ជាំងពន្លឺពណ៌ចាំងសាចពាសពេញវេហាស៍បំភ្លឺលោកិយ ។
នាយតូចគីម ថេហ្យុង ក្រោកពីដំណេកមមីងមមាំងសក់ក្បាលកន្ទ្រើងកន្ទ្រើងមិនខុសពីសំបុកមាន់ ក្រោមភ្នែកខ្មៅហើមដោយសារយំកាលពីយប់មិញ កំពុងតែដើរបិទភ្នែកបោះដំណើរធីងធោងៗរកទូរខោអាវយកឯកសណ្ឋានវិទ្យាល័យនិងកន្សែងចូលបន្ទប់ទឹករៀបចំកាយទៅសាលារៀន ។
ក្រលែកមកមើលអាល់ហ្វាសង្ហាឯណេះវិញ នាយក្រាស់ខំក្រោកពីដំណេកតាំងពីព្រលឹមរៀបចំខ្លួនបោះពួយបើកឡានមកចាំ ថេហ្យុង នៅមុខផ្ទះធ្វើអោយ មីនយ៉ុនក៏ដូចជាលោកដេចន ភ្ងាក់ផ្អើលជាខ្លាំងចំពោះវត្តមានរបស់គេមកទាំងព្រឹកព្រហាមបែបនេះ ។
" លោកអគ្គនាយកមកទាំងព្រឹកមានការអ្វីដែលមែនទេ?? " មនុស្សចំណាស់សួរដោយការគួរសមខណៈខ្លួនកំពុងតែចាក់ទឹកតែអោយ ជុងហ្គុក ដែលអង្គុយនៅសាឡុងស្លៀកពាក់ទីនុយឈុតគ្រ័ហ្សេមានចងក្រវាត់ក.ពណ៌ក្រហម អើតក.រកមើល អូមេហ្គាកំហូចរបស់ខ្លួនគូទហើបចុះហើបឡើងមិនចេះស្ងៀមមួយកន្លែង ។
" លោកអគ្គនាយក... " លោកដេចន ដង្ហើយហៅរាងក្រាស់បង្អូសសម្លេងយ៉ាងវែងអន្លាយទម្រាំតែអ្នកម្ខាងទៀត ទទួលដឹងឮព្រមងាកឆ្លើយតបជាមួយគាត់ទាំងត្រដឹក ។
" បា... បាទៗ.. លោកហៅមានការអី? "
" គឺគ្មានអីទេ!! លោកអញ្ជើញពិសាតែសិនទៅបាទ " គាត់គ្រវីក្បាលញញឹមមិនសូវសមតប មុនដាក់បង្គុយនៅសាឡុងជជែកគ្នាលែងជាមួយ ជុងហ្គុក រហូតដល់ ថេហ្យុង ចុះមកក៏នាំគ្នាញុំាអាហារពេលព្រឹកជុំគ្នាតែថា...
" អួយយ... " ជុងហ្គុក ត្អូញត្អែរដោយភាពឈឺចាប់យកដៃអង្អែលលើខោសាច់ក្រណាត់រលោងស្រិលពណ៌ខ្មៅនៃភ្លៅខាងស្តាំខ្លួន កាលបើត្រូវដៃស្រឡូនដូចបន្លាក្រូចចាប់មួលមួយទំហឹង នេះមិនដឹងថាជាំយ៉ាងណាទេបើសាច់នាយនៀក សខ្ចីមិនចាញ់ទារកប៉ុន្មានផង ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន