ភាគទី​៥៧:កុំមករញ៉េរញ៉ៃជាមួយប្រពន្ធយើង!!

3.3K 273 4
                                        

វិមានព្រីនស៊ីសគ្រីសស្តាល់

រថយន្តជាច្រើនគ្រឿងបានបោលចូលមកក្នុងបរិវេណផ្ទៃដីធំល្វឹងល្វើយនៃវិមាន ព្រីនស៊ីសគ្រីសស្តាល់ ។ អស់បរិវាដែលបម្រើការនៅក្នុងវិមាន ប្រញាប់ប្រញាល់ដៃជើងចេញមកទទួល ជុងហ្គុក ថេហ្យុង និងនាងតូច អារីណា ដែលគេងលង់លក់ស្ថិតនៅក្នុងរង្វង់ដៃអង្គរក្សជាអ្នកពរនាងឡើងទៅបន្ទប់ដាក់អោយ គេងស្រួលបួលបាត់មុននេះបន្តិច ។

" ជុង... " ថេហ្យុង ចាប់ជាយអាវរបស់ ជុងហ្គុក ជាប់ក៏ដោយសារតែវាជាលើកដំបូងរបស់គេ ដែលបានឈានជើងចូលមកទីនេះទើបគេភ័យ មុខក៏ចេះតែអោនចុះរហូតបែបនេះ ។

" បងនៅទីនេះហើយ តោះយើង!! "​ អាល់ហ្វាសង្ហា ញញឹមផ្តល់កម្លាំងចិត្តដល់ប្រពន្ធ ទើបគេស៊កដៃមាំចូលចង្កេះរបស់ ថេហ្យុង នាំរាងតូចចូលទៅខាងក្នុងឆ្លងកាត់មុខអ្នកបម្រើប្រុសស្រីជាច្រើន តាមសម្លឹងមើល ថេយ៍ មិនដាក់ភ្នែក ហើយក៏លួចស្ងើចសរសើរពីសម្រស់ដ៏ល្អឯករបស់រាងតូចផងដែរ ។

" កូនប្រសា... ហ្អឹមម នឹកណាស់ៗ " លោកស្រីស៊ូជុង គ្រាន់តែឃើញ ថេហ្យុង ដើរចូលមកជាមួយកូនប្រុសរបស់ខ្លួនភ្លាម គាត់ក៏ប្រញាប់រត់ទៅអោបថើប ថេហ្យុង តាមបែបជនជាតិបរទេសរាក់ទាក់គ្នា ទើបចាប់ប្រអប់ដៃស្រឡូនៗ រាងចុះត្រជាក់របស់ ថេហ្យុង នាំគេមកអង្គុយសាឡុងក្បែរខ្លួន ។

" ថេយ៍ នេះជាប៉ារបស់ ជុងហ្គុក ណា " គាត់និយាយជាភាសាកូរ៉េណែនាំចង្អុលបង្ហាញទៅកាន់លោកហ្វៀរីស៍ ដែលអង្គុយនៅសាឡុងជាប់នោះ ។

" សួ... សួស្តីលោក " ឮម្តាុយក្មេកនិយាយបែបនោះ ថេយ៍ ប្រញាប់ក្រោកឈរអោនគំនាបនិយាយសួស្តីទៅកាន់ឪពុកក្មេកទាំងភ័យព្រួយ ព្រោះទឹកមុខគាត់កំពុងបង្ហាញពីការមិនពេញចិត្តគេ ឡើងមកបណ្តើរៗហើយ ។

" មានកូនមិនបាច់ក្រោកឈរអោនទេ អង្គុយវិញទៅ!! "​ វាជាធម្មតាទៅហើយដែលលោកហ្វៀរីស៍ តែងតែនិយាយគំរោះគំរើយបែបនេះ ។ ថេយ៍ សឹងតែគាំងបេះដូងទៅហើយដោយសារតែសម្តីមាំមួយនោះ មុននឹងដាក់បង្គុយវិញនៅសាឡុងឈ្ងប់មុខចុះមិនព្រមងើប វាកំពុងតែបង្ហាញថាគេភ័យខ្លាចជាមួយលោកហ្វៀរីស៍ខ្លាំងកម្រិតណា ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now