ការជួបជុំញុំាអាហារដ៏សាមញ្ញក្នុងផ្ទះលោកដេចនបានកើតឡើង ជុងហ្គុក ថេហ្យុង នាងច្រម៉ក់អារីណា កៃជី ក៏ដូចជាមីនលី កំពុងតែអង្គុយនៅក្នុងតុបាយញុំាអាហារដ៏ឆ្ងុយឆ្ងាញ់ពិសាក្រោមស្នាដៃរបស់ មីនយ៉ុន និងលោកដេចនជាអ្នកធ្វើ ។" អាកាសធាតុចុះត្រជាក់បែបនេះ បើមិនមានស្រាផឹកទេវាដូចមិនសម ហឹសៗ " លោកដេចន ស្រាប់តែវាចាឡើងធ្វើអោយអ្នកគ្រប់គ្នាងើបមុខសម្លឹងដោយមិនយល់ ។ ជំនួសដោយការបកស្រាយ គាត់ក៏បានដើរចូលទៅក្នុងផ្ទះបាយយក Jinro ប៉ុន្មានដបចេញមកជាមួយដាក់លើតុអាហារ ។
" ហៃយ៉ា មានស្រា មានសាច់ក្លែមអាកាសធាតុត្រជាក់បែបនេះ ពិតជាសាកសមគ្នាមែនទែន!! " ជំនិតរូបសង្ហាកៃជី លាន់មាត់និយាយទាំងលេបទឹកមាត់ក្អឹកៗធ្វើអោយមនុស្សស្រីនៅជិតដៃមិនពេញចិត្ត ទើបលើកជើងស្រឡូនជាន់ញីលើជើងរបស់គេមួយទំហឹង ។
" អ៎ាអួយយ... ឈឺៗ " គេស្រែកសឹងដាច់ក្រឡើត នេះមានស្បែកជើងពាក់នៅក្នុងផ្ទះគេឈឺប៉ុណ្ណឹងហើយ ចុះទម្រាំតែគេមិនបានពាក់ស្បែកជើងទៀត ជើងប្រាកដជាដាច់បាត់ទៅហើយក៏មិនដឹង ។ ដោយសូមបញ្ជាក់ផងដែលថា មីនលី និង កៃជី ពួកគេក៏នៅតែមិនត្រូវគ្នាដូចដើម តែក៏មិនសូវដូចពីមុនជួបឈ្លោះ ជួបជេរ ជួបវាយដែរ ។ មីនលី ពេលនេះកែអត្តចរិកហើយ នាងមិនសូវជាកាចឆ្នាស់ឆ្នើម ឬមានអាកប្បកិរិយា ដូចអ្នកលេងនៅក្នុងវិទ្យាល័យអ្វីទៀតដែរ ចាប់តាំងពីពេលនាងចូលមកធ្វើការក្នុងក្រុមហ៊ុនជាមួយលោកប៉ារបស់នាង នាងបានផ្លាស់ប្តូរច្រើនណាស់ ។
" កើតស្អីឯង? " ជុងហ្គុក សួរទាំងមុខមាំ វាកើតស្អីវាបានមកស្រែកជំទាលកណ្តាលហ្វូងមនុស្សកំពុងតែញុំាអាហារបែបនេះ គិតថាសមសម្បើមណាស់ឬក៏យ៉ាងម៉េច?
" គឺ... គឺគ្មានទេបាទ " ព្រោះតែខ្ជិលមានរឿងអ្វីច្រើន ទើបគេសម្រេចគេចិត្តមិនលើកឈ្មោះ មីនលី មកនិយាយព្រោះដឹងណាថាបើគេហ៊ានតែថា នាងជាន់ជើងរបស់គេ ស្រីស្រស់ម្នាក់នឹះច្បាស់ជាប្រកែករហែកមាត់ងាប់ចោលជាមិនខាន ។
" អ៎ាៗ... បើគ្មានមោះៗគ្នាយើង នេះរបស់ឯង នេះរបស់នាង ចំណែកនេះរបស់កូនប្រសា ប្រពន្ធសម្លាញ់មិនអនុញ្ញាតអោយផឹកទេ " មីនយ៉ុន ប្រែមុខក្រញូវពេលគេខំបញ្ចេញទឹកមុខកំសត់ ដោយសារតែចង់ភ្លក្សរសជាតិស្រាម្តង តាំងពីកើតគេមិនដែលបានញុំាទេ ដោយសារតែលោកដេចននេះហើយ តែងតែហាមប្រាមមិនអោយគេញុំាវារហូតដល់មានកូន បន្តដល់ចៅទៀតហើយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន