ឈានចូលដល់ពេលព្រលប់ម៉ោង៦ ជុងហ្គុក ក៏បាននាំ ថេហ្យុង ចុះមកជាន់ខាងក្រោមដើម្បីញុំាអាហារពេលល្ងាច ក្រោយបរិភោគអាហាររួចគេក៏ប្រញាប់ចាកចេញទៅក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិចរបស់គេដែលមានទីតាំងនៅទីនេះ ក៏ដោយសារតែមានបញ្ហា ផ្ទុះឃ្លាំងស្ទុកទុក ទើបគេត្រូវចុះមើលដោយផ្ទាល់ ។ថេហ្យុង កំពុងអង្គុយជជែកលេងជាមួយលោកស្រីស៊ូជុង និង អារីណា ព្រមទាំងលោកហ្វៀរីស៍ផងដែរ បន្ទាប់ពីញុំាអាហាររួចរាល់ជាង២០នាទីមុន ។
" ស៊ូជុង ជូនបងទៅសម្រាកបន្តិច " ដោយមានអារម្មណ៍ថាល្វើយ លោកហ្វៀរីស៍ដង្ហើយប្រាប់ភរិយាដើមអោយជូនគាត់ ឡើងទៅបន្ទប់ដែលនៅជាន់ខាងលើ ។ ស្ត្រីមាននាមជាប្រពន្ធមិនបានជំទាស់ ក៏ប្រញាប់គ្រាស្វាមីឡើងទៅ ទុកអោយ អារីណា និងអេម៉ា នៅនិយាយលេងជាមួយ ថេហ្យុង បណ្តោះអាសន្នសិន ។
" បងស្រីអូនស្រេកទឹក " នាងតូចរូបស្រស់ និយាយទៅកាន់ អេម៉ា កញ្ញាមុខងាប់មិនចេះញញឹមអ្វីក្រៅតែ ពីធ្វើមុខមាំជាប់២៤បួនម៉ោង។
" ចាំខ្ញុំទៅយកមកជូន " អេម៉ា និយាយតែប៉ុណ្ណឹង ក៏ដើរចូលទៅផ្ទះបាយយកទឹកបាត់ ។
" អារីណា ក្មួយស្រី សឺតត.. ក្រអូបដល់ហើយ " វត្តមាន ឆាលិក ស្រាប់តែលេចឡើងមក គេចូលខ្លួនអង្គុយនៅសាឡុងក្បែរ អារីណា នៅថើបថ្ពាលរបស់នាងតូចមួយខ្សឺតថែមទៀត ធ្វើដូចជាជិតស្និតជាមួយគ្នា ខ្លាំងណាស់អ៊ីចឹង ។ ថេហ្យុង ឃើញបែបនេះគេមិនមាត់អ្វី គ្រាន់តែញញឹមតប ឆាលិក ដែលញញឹមមកកាន់គេមុននេះបន្តិច ។
" អាប៉ា កូនងងុយហើយ តោះពួកយើងឡើងទៅខាងលើ " ជាក់ស្តែងម៉ោងទើបតែ៦កន្លះប៉ុណ្ណោះ នាងក៏រអ៊ូថាងងុយគេបាត់ទៅហើយ ទាំងដែលមុននេះហ៊ាននិយាយបបួល ថេហ្យុង មើលរឿងខ្មោចដាច់យប់សោះ ។ អារីណា យកដៃជូតថ្ពាល់ក្រពុំខ្លាំងៗដល់ថ្នាក់ឡើងក្រហមងាំង នាងរមិចរមួលខ្លួនចេញពីប្រអប់ដៃរបស់ ឆាលិក ដើរមកកាន់ប្រអប់ដៃរបស់ ថេយ៍ នាំយកទៅខាងលើ ព្រោះតែុមិនចង់អោយរាងតូចនៅក្បែរមនុស្សពិសពុលដូចជា ឆាលិក ។ វាជាការពិតនាងពិតជាស្អប់ហើយក៏មិនចូលចិត្ត ឆាលិក ឡើយដោយសារតែនាងដឹងនិងស្គាល់ នូវអត្តចរិតរបស់ បុរសម្នាក់នេះថាវាអាក្រក់យ៉ាងណាខ្លះ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន