" ងាប់តាមសប្បាយចុះណា ហ្អឹសហឹសៗ... " ជុងអ៉ី ញញឹមសមចិត្តជាទីបំផុត ពេលនេះបន្លានៅក្នុងចិត្តរបស់នាងត្រូវបានដកចេញហើយ បន្ទាប់ពី ថេហ្យុង លិចចូលទៅក្នុងទឹកបាត់ស្រមោលសូន្យ នេះហើយជាអ្វីដែលនាងចង់បាននឹងត្រូវការ គឺសម្លាប់ ថេហ្យុង ចោល ។ព្រូងង!!
ប៉ុន្តែវាគួរអោយសោកស្តាយ ផែនការណ៍របស់នាងត្រូវបរាជ័យ នៅពេលបុរសម្នាក់ដែលជាអ្នកបញ្ជាចង្គូតកប៉ាល់លោតចូលទៅក្នុងទឹកដើម្បីជួយ ថេហ្យុង ។ គេមិនដាច់ចិត្តនឹងទុកអោយមនុស្សមានផ្ទៃពោះត្រូវស្លាប់ ទាំងដែលនៅចំពោះមុខឡើយ ទម្រាំតែសម្រេចចិត្តចុះទៅជួយ ថេយ៍ អ្នកកំលោះសង្ហាត្រូវគិតហើយ គិតទៀត ព្រោះតែខ្លាចមិនបានប្រាក់ឈ្នួលពី ជីងអ៉ី ផ្តល់អោយដោយការបរកប៉ាល់ យកទៅចិញ្ចឹមជីវភាពរស់នៅ ។
" នេះ!! ចង្រៃយ៎ " ជីងអ៉ី សង្កៀតជើងធ្មេញក្រតៗកែវភ្នែកឡើងក្រហមដោយសារតែភាពខឹងក្រោធ នាងក្តាប់ដៃស្ទើរបាក់ក្រចកនៅបង្កាន់ដៃនៃកប៉ាល់ សម្លឹងមើលទៅបុរសនោះ ដែលកំពុងតែយកអាវប៉ូងពាក់អោយ ថេហ្យុង ដែលសន្លប់ការពារកុំអោយគេលិចចូលទៅក្នុងទឹកសារជាថ្មី ។
" ព្រះអើយរលកខ្លាំងម្ល៉េះ?? " ដុកស៊ីង រអ៊ូរងាំរង៉ូវជេរប្រទិចចុងមាត់ ពេលរលកទឹកបក់បោកមកខ្លាំងៗ ស្ទើរតែអោយគេតោងកាំជណ្តើរឡើងទៅលើកប៉ាល់វិញ មិនបានទៅហើយ ។ ដៃរបស់គេម្ខាងស៊កអោបចង្កេះរបស់ ថេហ្យុង ជាប់និងព្យាយាមតោងកាំជណ្តើរនោះជាប់ ប៉ុន្តែដឹងអ្វី ជីងអ៉ី នាងព្រៃផ្សៃហ៊ានយកកន្ត្រៃកាត់ផ្តាច់ខ្សែកាំជណ្តើរនោះចោល ។
" នាង... ហេតុអីក៏ចិត្តសាហាវបែបនេះ?!! " គេស្រែកសួរទាំងឈ្លក់ទឹកក្រហមមុខងាំង ពេលនេះគ្មានអ្វីសម្រាប់អោយគេតោងបានទៀតឡើយ វាអាចទេដែលគេនឹងត្រូវស្លាប់នៅក្នុងទឹកនេះជាមួយ ថេហ្យុង នោះ?
" ឆើស!! ចង់ជួយវាក៏ងាប់ទៅតាមវាដែរទៅ!! " គិតថានាងខ្វល់ជាមួយសម្តីឥតប្រយោជន៍របស់ ដុកស៊ីង មែនទេ? ឆើស នាងមិនខ្ជីស្តាប់ឡើយ ចង់ថានាងអាក្រក់យ៉ាងម៉េចក៏នាងមិនខ្វល់ សំខាន់អោយតែសម្លាប់ ថេហ្យុង បានទោះអ្នកដទៃនិយាយនិន្ទាអ្វីក៏នាងមិនរវីរវល់ ខ្វល់ខ្វាយជាមួយដែរ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន