ភាគទី​៧៧:សម្លេងរបស់គេដូច ជុងហ្គុក ណាស់

2.1K 225 6
                                        

នៅយប់ស្ងាត់ស្ថិតក្នុងបន្ទប់គេងបើកតែភ្លើងអំពូលរាត្រីលើតុក្បាលដំណេក បានបង្ហាញអោយអោយឃើញកាយតូចច្រឡឹងស្លៀកសម្លៀកបំពាក់គេងយប់ដៃវែង កំពុងតែអង្គុយផឹកស្រាតែម្នាក់ឯងទាំងរសាប់រសល់នៅក្នុងចិត្ត ។

ថេយ៍ ចេះផឹកស្រាតាំងតែពីវត្តមាន ជុងហ្គុក បានចាកចេញទៅគេផឹកវាគ្រាន់តែដើម្បីធ្វើអោយបាត់ទុក្ខកង្វល់នឹងឆាប់បានចូលគេងតែប៉ុណ្ណោះ រាល់យប់មិនក្រោមពីម៉ោងមួយទេដែលគេគេង ប្រសិនបើមិនបានលេបថ្នាំងងុយគេងជាជំនួយ ។

តុកៗ...

ទ្វារបន្ទប់ស្រាប់តែបន្លឺឡើង ថេហ្យុង រហ័សក្រោកទាំងមមីមមាំងយកស្រាទៅទុកលាក់ក្រោមគ្រែ ទើបដើរទៅបើកទ្វារអោយកូនស្រីពៅដែលកំពុងឈររអ៊ូរទាំព្រោះតែអាប៉ាក្រមកបើកទ្វារអោយនាងចូលយូរពេក ។

ក្រាកក..
" កូនសម្លាញ់... មកគេងជាមួយអាប៉ាឬ?? " ថេយ៍ ចោទសំណួរសួរកូនស្រីទាំងញញឹមស្រស់មុខរបស់គេក៏រាងក្រហមដោយសារតែចាប់ផ្តើមស្រវឹងបន្តិចបន្តួច ខាមីឡា មិនមាត់នាងដើរចូលទៅក្នុងបន្ទប់សម្លឹងមើលបរិវេណជុំវិញច្រមុះដ៏វៃកំពុងតែប្រតិបត្តិការណ៍ស្រង់ក្លិនសុរ៉ាដែលសាយភាយមកប្រហើរៗពាសពេញបន្ទប់ ។

" អាប៉ាញុំាស្រាឬ?? "

" ទេ... អាប៉ាមិនបានញុំាទេ!! "​

" អាប៉ាកុហក..!! " ខាមីឡា និយាយទាំងមិនពេញចិត្តបើទោះ ថេហ្យុង បានប្រកែកថាគេមិនបានញុំាស្រាតែគិតឬថានាងជឿ? នាងតូចដើរទៅគៀនគ្រែទើបអោនយកដបស្រាដែល ថេហ្យុង យកលាក់អម្បាញ់មិញចេញមកធ្វើអោយរាងតូចរកពាក្យប្រកែកមិនចេញតទៅទៀត ពេលកូនស្រីតាមទាន់ជាន់កែងបែបនេះ ។

" កូនដឹងថាអាប៉ានឹកលោកប៉ា តែក៏មិនត្រូវញុំាស្រានាំអោយខូចសុខភាពបែបនេះដែរ " ខាមីឡា ដើរមកឈរមុខអាប៉ាព្រមទាំងនិយាយដោយទឹកមុខស្ងួត ព្រោះរាល់ពេលអោយតែ ថេហ្យុង ពិបាកចិត្តនឹកនាដល់ ជុងហ្គុក គេតែងតែញុំាស្រាជារឿយៗ នាងតាមទាន់ប៉ុន្មានដងមកហើយ ព្រមទាំងបានហាមឃាត់ ថេយ៍ អោយឈប់ញុំាស្រាទៀតតែគេមិនស្តាប់ ។

" ខាមីឡា!?? "

" កូនក៏នឹកលោកប៉ាដែរ.. កូនចង់ជួបប៉ាខ្លាំងណាស់ ហ្ហឹកៗ... អាប៉ាកូនពិតជានឹកលោកប៉ា.. កូននឹកសម្លេងនឹកកាយវិការដែលលោកប៉ាធ្លាប់ថ្នាក់ថ្នមកូន ហ៉ឺហ៉ឹកក...កូននឹកគ្រប់យ៉ាងដែលជារបស់លោកប៉ា អ្ហឹកក.. " នាងតូចយកដបស្រាទៅទុកលើតុ ហើយក៏និយាយពីអាថ៌កំបាំងដែលនាងតែងតែលាក់ទុកនៅក្នុងចិត្តចេញមក មិនមែនមានតែ ថេហ្យុង នោះទេដែលនឹកនាពី ជុងហ្គុក នោះនាងក៏នឹកដូចគ្នាទាស់ត្រង់ថាមិនចង់បញ្ចេញមកខាងក្រៅខ្លាចធ្វើអោយអារម្មណ៍របស់ ថេហ្យុង កាន់តែយ៉ាប់យឺនមានសម្ពាធរឹតតែខ្លាំង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now