ភាគទី​៥១:អារីណាជានរណា?

3.2K 278 7
                                        


ធ្មិចបើកៗថ្ងៃដែល ជុងហ្គុក និង ថេហ្យុង ត្រូវឃ្លាតឆ្ងាយពីគ្នាក៏បានមកដល់ ។ វាពិតជាលឿនខ្លាំងណាស់ត្រឹមមួយប៉ព្រិចភ្នែកសោះ ។ ពេលនេះ ថេហ្យុង កំពុងតែឈរអោបគ្នាលាដំណើរ ជុងហ្គុក គេយំឡើងហើមភ្នែកអស់រលីងទៅហើយ ដោយសារតែមិនចង់អោយទៅ គេពិតជាមិនចង់អោយ ជុងហ្គុក ទៅទីនោះវិញឡើយ រិតតែមិនចង់អោយឃ្លាតឆ្ងាយពីគេបើទោះជាមួយនាទីក្តី ។

" សឺត ថែរក្សាសុខភាពណាបងទៅហើយ "​ ជុងហ្គុក ក្រសោបផ្ទៃមុខពងក្រពើរបស់ ថេហ្យុង មុននឹងថើបថ្ងាសមួយខ្សឺត ទើបឈោងដៃយកវ៉ាលី អូសចូលទៅខាងក្នុងព្រលាយន្តហោះតែម្នាក់ឯង ដោយទុកអោយ កៃជី នៅទីនេះមើលថែ ការពារ ថេហ្យុង ជំនួសគេមួយរយៈសិន ។

" ឆាប់ត្រឡប់មកវិញណា ហ្ហឹក អូនរង់ចាំបង "​ ឮសម្លេងអូមេហ្គាជាទីស្រឡាញ់ និយាយផ្តែផ្តាំមកកាន់ខ្លួន ជុងហ្គុក កាន់តែមិនដាច់ចិត្តនឹងទៅ គេខាំមាត់ក្តាប់ដៃនៅវ៉ាលី ព្យាយាមទប់ទឹកភ្នែកកុំអោយហូរ នឹងបោះដំណើរទៅមុខជារឿយៗប៉ុន្តែ...

" ភឹបប!! បងស្រឡាញ់អូន បងសន្យាថានឹងប្រញាប់មកវិញ "​ គេព្រលែងវ៉ាលីចោលរត់បកមកក្រោយអោប ថេហ្យុង យ៉ាងណែនពេញប្រអប់ដៃ ។ ពួកគេនៅឈរអោបគ្នារហូតបែបនេះជាងប្រាំនាទី ទើប ជុងហ្គុក ដាច់ចិត្តព្រលែងរាដៃលាគ្នាជាលើកចុងក្រោយដាក់ ថេហ្យុង ទើបដើរចូលទៅខាងក្នុងដោយមិនខ្ជីងាកក្រោយ បើទោះជាឮសម្លេងរបស់មនុស្សដែលគេស្រឡាញ់ កំពុងតែយំសោកយ៉ាងណាក៏ដោយ ។

គេព្យាយាមធ្វើដូចជាចិត្តដាច់ខ្លាំងណាស់ដែលទុកអោយ ថេហ្យុង ឈរយំសស្រាក់សស្រាន្ត ទាំងដែលការពិតទៅ គេពិតជាចង់មកអោបរាងតូច លួងលោម ប៉ុន្តែក៏ស៊ូមិនធ្វើ ព្រោះបើពុំនោះគេច្បាស់ជាមិនអាចឡើងយន្តហោះវិលទៅដែនដីកំណើតបានឡើយ ដោយសារតែទឹកភ្នែករបស់ ថេហ្យុង ។

" តោះចៅហ្វាយតូច "​ កៃជី តឿនទៅកាន់ ថេយ៍ ងក់ក្បាលលើកខ្នងដៃស.រលោងជូតសម្អាតទឹកភ្នែក ដើរទាំងអោនមុខចុះគ្មានកម្លាំងកំហែង ចូលទៅអង្គុយក្នុងឡានក្បាំងខាងក្រោយដោយទឹកមុខក្រៀមក្រំ ស្ងៀមស្ងាត់បំផុត ។ ឃើញ ថេហ្យុង ក្លាយទៅជាបែបនេះ កៃជី ក៏មិនអាចជួយអ្វីបានក្រៅតែពីព្យាយាមនិយាយលួងលោម និងផ្តល់កម្លាំងចិត្តអោយ បានតែបន្តិចបន្តួចប៉ុណ្ណោះ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now