ផ្តើមរឿង

9.2K 118 9
                                    

{រដូវកាល២} ចន ជុងហ្គុក♥︎មីន ម៉ារីតាហ្វីយ៉ា
បន្តពីរឿង កូនបំណុលចងស្នេហ៍ :

ហេតុអ្វីបានជា មនុស្សគ្រប់គ្នាតែងតែ ដាក់រហស្សនាម ម្ចាស់តូចថាInternational Playboy? ពីព្រោះម្ចាស់តូច ចន ជុងហ្គុក
ជាបុរសសម្បូរស្នេហ៍ សង្ហាល្អឥតខ្ចោះ តាំងពីសរសៃសក់ ដល់ចុងជើង កម្ពស់កំពរ សមសួន និងដងខ្លួន ស្នាមញញឹមមានមន្តស្នេហ៍ រស់រាយរាក់ទាក់ ម្ចាស់តូចមានឋានៈខ្ពង់ខ្ពស់ មានទាំងកិត្តយសនិងអំណាច ភាពវៃឆ្លាត ព្រមជាមួយនិងភាព ប៉ិនប្រសព្វក្តោបក្តាប់ជំនួញ ក្នុងដៃ តាំងពីវ័យក្មេង អាយុ២៥ឆ្នាំមកម្លេះ។

ម្ចាស់តូចមានប្រវត្តិ ទាក់ទងមនុស្រី ដូចប្តូរខោរអាវ បណ្តើរតែម្តងក៏ធុញទ្រាន់ នារីទាំងនោះប្រៀបដូចជាសំណែន សែនជាដង្វាយ ថ្វាយជូនម្ចាស់តូច ត្រឹមតែម្តង ក៏ត្រូវដកចេញ យកបោះចោល ទៅក្នុងធុងសំរាម ក្លាយជារបស់អស់តម្លៃ គោលការម្ចាស់តូចមិន ទទួលនារីណា ដែលធ្លាប់រួមមេត្រី ជាមួយបុរសច្រើនដង ជាមួយបុរសៗ នារីម្នាក់នោះ ត្រូវតែនៅក្រមុំព្រហ្មចារី ត្រឹម១លើកជាមួយម្ចាស់តូច ល្អប្រសើរបំផុតហើយ ក៏មិនងាយមាននារីណា មានសំណាង បានម្ចាស់តូចបណ្តើរចូលកម្មវិធីធំៗដែរ ធ្លាប់មានម្តងម្នាក់នោះគឺអ៊ែនឌី ចំណុចពិសេស របស់ម្ចាស់តូច ត្បិតថាព្រានបន្តិចក៏ពិតមែន តែម្ចាស់តូច មានទឹកចិត្តល្អ ជាបុរសម្នាក់ ដែលមិនចេញរើសអើងឋានៈ ភេទឬពណ៌សម្បុរឡើយ រាប់អានដោយចិត្តស្មោះ ទំនួលខុសត្រូវ និងមានទំនាក់ទំនងល្អ ជាមួយមនុស្សជុំវិញខ្លួន។

មាននាមជាសមាជិកកូនពៅ ក្នុងក្រុម ជាសមាជិកបងប្អូនត្រកូល
ម៉ាហ្វៀដូចគ្នា ពួកគេបានតាំងនាម ម្ចាស់តូច ចនជុងហ្គុកថាជា ម្ចាស់តូចត្រកូលចន ជាកំលោះសង្ហាផ្លេប៊យ ព្រាននារី ចាយលុយដូចស្លឹកឈើ ជះអំណាចទឹកលុយ កម្ចាយអារម្មណ៍ ជាមួយនារីមិនរើសមុខ ឱ្យតែជាផលិតផលនាំចូលមកល្អ ចន ជុងហ្គុក មិនដែលរើសអើង ឬមាកងាយនរណានោះទេ រាល់ថ្ងៃទំនាក់ទំនង ស្នេហាក៏មិនមាន មានត្រឹមស្រីកំណាន់ភេទទី៣ម្នាក់ ដែលចិញ្ចឹមមើលថែនាងមករាប់ឆ្នាំហើយ ទើបតែមួយរយះចុងក្រោយនេះ នាយបានបញ្ជូន អ៊ែនឌីត្រឡប់ទៅរស់នៅប៉េកាំងវិញ ដោយបានផ្តល់លុយមួយចំនួន ឱ្យនាងជារៀងរាល់ខែ ក៏ព្រោះតែ ម្ចាស់តូច មាន
ហេតុផលខ្លះ ថាខ្លួនចង់ដោះលែង នាងឱ្យមានសេរីភាព ដើរតាមជីវិតនាងទៅចុះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now