ភាគ: ៣៣

1.2K 64 4
                                    

ក្រោយភ្លៀង មេឃចាប់ផ្តើមស្រឡះ កម្មករបានបើកឡាន
ចូលក្នុងចម្ការ មកទទួលម្ចាស់តូច និងនាងតូចហ្វីយ៉ាត្រឡប់ទៅផ្ទះវិញ ភ្លៀងអូសបន្លាយពេលយូរ រហូតដល់មេឃចាប់ផ្តើមងងឹត ចំណែកហ្វីយ៉ាក៏គេងលក់ កើយទ្រូងលោកប៉ា ទាំងអាវសើមជោក ម្ចាស់តូចបាន បានទទួលកន្សែងធំមួយ ពីកម្មករ យកមករុំខ្លួនកូនស្រី បិទបាំងភាពសិចសុីរបស់នាង មុននិងលើកបីត្រកងកូនស្រី ចេញពីកូនខ្ទម ចូលក្នុងឡាន ត្រឡប់ទៅផ្ទះវិញ ពេលមកដល់ផ្ទះ នាងតូចក៏ភ្ញាក់ដឹងខ្លួនល្មម លោកតាចេញមកទទួលពួកគេ ព្រួយបារម្ភពីពួកគេណាស់ មេឃភ្លៀងបាត់ចៅទាំងពី បន្ទាប់មក ក៏បង្គាប់ឱ្យចៅៗ ទាំងពីរ បំបែកគ្នា ទៅបន្ទប់ដើម្បីងូតទឹក ជម្រះកាយ
រៀបចំខ្លួន ទទួលទាន់អាហារពេលយប់ ជួបជុំគ្នា។

ក្រោយពេលសមាជិកគ្រួសារ ទទួលទានអាហាររួច ម្ចាស់តូចបានអនុញ្ញាតសុំលោកតា ក្រោកចេញ ទៅបន្ទប់មុនគេ ចំណែក
ហ្វីយ៉ាតាមសម្លឹងមើលលោកប៉ា មិនដាក់ភ្នែកសោះ ក៏អនុញ្ញាត
លោកតា សុំទៅបន្ទប់ដូចគ្នា ក៏ប៉ុន្តែនាងមិនមែនទៅបន្ទប់ទេ នាងឆៀងចូលផ្ទះបាយ ធ្វើតែខ្ញីឱ្យលោកប៉ាពិសា ទើបនាងឡើងទៅបន្ទប់គេងលោកប៉ា ដោយដៃម្ខាងកាន់ពែងតែខ្ញី និងម្ខាងទៀត ឱបខ្នើយ រួចបន្លឺហៅលោកប៉ាតិចៗ ៖

" ប៉ាតូចចាស កូនគឺហ្វីយ៉ាណា បើកទ្វាឱ្យកូនបន្តិចមក " រាងតូចឈរមុខបន្ទប់លោកប៉ា បន្លឺសំឡេងពីខាងក្រៅទៅ ហៅលោកប៉ាឱ្យបើកទ្វារបន្ទប់ ឱ្យនាងបានចូលទៅខាងក្នុងដែរ ដៃទាំងពីរមិនទំនេរ ភ្លាមនោះក្រោយឮសំឡេង ល្វើយៗកូនស្រី បន្លឺហៅ ប្រុសកំលោះក៏ចេញមកបើកទ្វារ បន្ទប់ឱ្យកូនស្រី ដែលឈររងចាំ។

" កូនមករកអ្វី ចូលសិនមក " មុននេះកំពុងមើលឯកសារ ទាក់ទងនិងក្រុមហ៊ុនផលិតស្រាក្រហម និងស្រាទំពាំងបាយជូរ ពេលឮនាងហៅក៏ចេញមកបើកទ្វារឱ្យ ឃើគសភាពកូនស្រី មានខ្នើយកើយឱបនៅនិងដៃ ឈរញញឹមដាក់គេ បន្ទាប់មក នាយកំលោះក៏ដើរហួសទៅសាឡុង ប្រមូលឯកសារទុកសិន។

" យកតែខ្ញីឱ្យលោកប៉ាពិសា យប់នេះយ៉ាយ៉ា សុំគេងជាមួយ
ប៉ាតូចបានដែរទេ? " នាងតូចយកខ្នើយកើយដាក់លើពូកលោកប៉ាទើបដើរមកអង្គុយនៅសាឡុង ជាមួយលោកប៉ា ដាក់ពែងតែក្តៅក្បែរលោកប៉ា ឱបដៃដាក់ក្បាល់លើស្មារបស់គាត់ បញ្ចេញចរិតគួរឱ្យស្រលាញ់ ម្ញ៉ិកម្ញ៉ក់ ដាក់លោកប៉ា សុំលោកប៉ាគេងជាមួយ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now