ភាគ: ១១៩

1.6K 96 4
                                    

ក្រោយអ្វីៗគ្រប់យ៉ាងបានបញ្ចប់សព្វគ្រប់ ថេយ៉ុងមិនបានទាញកាយតូចច្រឡឹង មកឱបក្រសោបថ្នាក់ថ្នម បីបមនាងនោះទេ គេបែរជាក្រោកចេញពីនាង ដោយដេកផ្អែកខ្នងនិងក្បាលគ្រែ ទាញបារីមួយដើម មកជក់ បង្ហុយផ្សែងយ៉ាងរំភើយ រួចបោះសម្តីចុកឈាម ប្រហាចិត្តអៃលីង ៖
" អន់ណាស់ អត់ជាតិ ចេញទៅ " ថេយ៉ុងប៉ោះសម្តីឡូយសម្បើមណាស់ អាងតែខ្លួនឯងជាប្រុសស្អាត សុីនាងរួចក៏មិនសរសើរអីមួយម៉ាត់ មានតែពាក្យបន្ថោក មងាយតេះដៀលមនុស្សស្រីដែលខ្លួនស្អប់ តែក្នុងចិត្តស្រលាញ់ស្ទើរលេបស្ទើរលេចថ្លើមប្រមាត់ តែមាត់មិនដែលវាចា សម្តីល្អម្តងណាឡើយ។
" ហ្អឹកៗ " វាមិនមែនជាលើកទីមួយសម្រាប់អៃលីងនោះទេ រាល់ពេល់ដែលគេសុីនាងរួច គេតែងប៉ោះប្រយោគ ប្រហារដូងចិត្តនាងជានិច្ច នាងក្រោកឡើងអង្គុយ យ៉ាងត្រដាបត្រដួស នាងយំក្តោបភួយ បេះដូងឈឺចុកឆ្អល់ អួលណែនពេញទ្រូង ហេតុតែស្រលាញ់គេ នាងមិនហ៊ានសូម្បីតវ៉ាជាមួយគេ សូម្បីតែមួយម៉ាត់ឡើយ ក៏មិននិយាយផង
អៃលីងយំសសិតខ្សឹបខ្សួល មិនហ៊ានយំឮៗឡើយ ភ្លាមនោះនាយសង្ហា បោះបារីចោល រួចពោលសម្តីដេញនាងចេញ ដូចឆ្កែឆ្មា។
អៃលីង វាចុះពីលើពូក រើសយករ៉ូបមកស្លៀកពាក់វិញ នាងយំខ្លាំងណាស់ នាងមិនស្តាយក្រោកក្នុងការលះបង់ខ្លួនប្រាណ ឱ្យលោកតាចុងទេ តែនាងហួសចិត្តនិងចរិតក្រអើតក្រទម សម្តីឡូយ ត្រគោះបោះបោក របស់គេ ដែលធ្វើដាក់នាង អៃលីដើរសន្សឹមៗ ផ្ទប់ពោះ តម្រង់ទៅរកទ្វារបន្ទប់ មុននិងចាកចេញ តាមការដេញរបស់គេ ក៏ប៉ុន្តែ ៖
" អ្នកណាឱ្យទៅ ពុទ្ធោអើយ!! " ថេយ៉ុងស្ទុះស្ទើរតែបាក់ក
ហក់លោតផ្លោះ ពីលើគ្រែទៅកន្ត្រាក់ដើមដៃ ស្រីតូចដែលកំពុងបើកទ្វារ ដើរអូសជើង ទាំងឈឺចុកឆ្អល់ចេញទៅ មកបុកនិងដើមទ្រូងមាំ របស់ខ្លួន។
" លោកជាអ្នកដេញខ្ញុំ ឱ្យទៅ លែងខ្ញុំ ហ្អឹកៗ " នាងតូចគ្រវែងដៃគេចេញពីការចាប់ឱប នាងរុញគេចេញរួចក្តោបពោះរត់ចាកចេញទៅ ទាំងដែលមេឃកំពុងតែភ្លៀងខ្លាំង ផ្គរលាន់ឮសូរផូងផាំង! ផ្លេកបន្ទោលភ្លឹបភ្លែត។
មួយសន្ទុះក្រោយមក អ្នកបម្រើក៏រត់ឡើងមកជាន់ខាងលើមកហៅម្ចាស់ របស់ខ្លួន ឱ្យទៅឃាត់នាងតូច មេឃកំពុងតែភ្លៀងខ្លាំងដូច្នេះ មិនអាចបណ្តោយឱ្យនាងទៅបានទេ ណាមួយតាក់សុីក៏គ្មាន ផ្លូវក៏ស្ងាត់ជ្រងំ។
" លោកប្រុស អ្នកនាងតូចមិនយកឆ័ត្រទៅទេទាន "
" ទៅងាប់ឯណាក៏ទៅៗ បើនាងចង់ងាប់ កុំខ្វល់ច្រើន "
" ចាសលោកប្រុស សុបិន្តល្អ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now