ភាគ: ១២

1K 50 1
                                    

១សប្តាហ៍កន្លង...

សប្តាហ៍ថ្មី ត្រឹមមួយពព្រិចភ្នែក ថ្ងៃនេះជាទិវាបុណ្យនៃសេចក្តីស្រលាញ់ នៅសាលារៀនបឋមសិក្សាក្មេងៗ ចុងម៉ោងមុនពេលក្មេងៗត្រឡប់ទៅផ្ទះ លោកគ្រូអ្នកគ្រូ មានការដូរឱ្យក្មេងៗ ចាប់យកជាកាដូរអនុស្សាវរីយ៍ ដែលពួកគេបានត្រៀម មកពីផ្ទះរៀងៗខ្លួន ចំណែកបងប្អូនភ្លោះទាំងពីរ ក៏បានត្រៀមមកដែរ ៖

" យ៉ុនណាដល់ឈ្មោះកូនហើយ ចូលមកចាប់មក រួចបើកប្រអប់បង្ហាញអ្នកគ្រប់គ្នា " អ្នកគ្រូបន្ទុកថ្នាក់ បានបក់ដៃហៅស្រីតូចយ៉ុនណា ឡើងមកខាងមុខដើម្បី ចាប់ក្រដាស ជ្រើសយកកាដូរមួយ ក្នុងចំណោមកាដូរជាច្រើន។

" ចាសអ្នកគ្រូ " យ៉ុនណា ក្រោកពីកៅអីដែលអង្គុយ ជិតប្អូនស្រី ឡើងមកខាងលើលូកដៃចូលក្នុងកំប៉ុង រាវរកកហរដាសមួយសន្លឹក រួចហើយប្រគល់វាឱ្យទៅអ្នកគ្រូ នាងចាប់បានលេខដែលត្រូវយកកាដូរមួយ។

" ឆាប់បើកទៅកូន "អ្នកគ្រូក៏បើកលេខនោះមើលរួចបង្ហាញសាមីខ្លួន បង្គាប់ំ្យនាងទៅយកកាដូរ បើកប្រអប់កាដូរឱ្យមិត្តរួមថ្នាក់មើល។

[ វ៉ាវ!! ] យ៉ុនណាបានតុក្កតាខ្លាឃ្មុំធំមួយ និងមានបូរណ៍ខ្លាឃ្មុំមួយនៅក្នុងប្រអប់កាដូរធំនោះ នាងញញឹមសប្បាយចិត្ត រួចត្រឡប់មកអង្គុយ នៅកៅអីក្បែរប្អូនស្រី អ្នកគ្រូក៏បន្តហៅ សិស្សានុសិស្ស ដែលមានឈ្មោះបន្ទាប់ ៖

" អ្នកបន្ទាប់ជាហ្វីយ៉ា "

" ចាសអ្នកគ្រូ "

" ចាប់ទៅកូន " នាងតូចហ្វីយ៉ា ចាប់បានស្ករសូកូឡា មួយប្រអប់ បន្តបន្ទាប់មក កម្មវិធីចាប់ការដូរ អូសបន្លាយជាង ៤៥នាទីទើបគ្រប់យ៉ាងបានបញ្ចប់ សិស្សទាំងអស់ ក៏ដល់ម៉ោង ត្រឡប់ទៅផ្ទះល្មម។

ក្រោយកម្មវិធីសាលាបានបញ្ចប់ទៅ បងប្អូនភ្លោះបានដឹកដៃគ្នាមកឈររងចាំលោកប៉ាមកទទួល ទៅផ្ទះវិញ ខណៈនោះដែរ មានក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ រៀបបន្ទប់ជាមួយ យ៉ុនណានិងហ្វីយ៉ា រត់ត្រហេបត្រហប ពីបន្ទប់រៀនមក ដេញតាមនាងតូចទាំងពីរ។

" ហ្វីយ៉ា ហ្វីយ៉ាឈប់សិន " យ៉ុងជូនជាមិត្តរួមថ្នាក់ពួកនាង បានឃាត់ដំណើរ ហ្វីយ៉ាបម្រុងនិងដើរសម្តៅទៅរងចាំប៉ាតូចនៅខ្លោងទ្វារសាលារៀន នាយតូច ក៏បានឃាត់ដំណើរ បន្លឺស្រែកហៅ
ហ្វីយ៉ា ពីចម្ងាយ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now