ភាគ: ១១០

1.3K 78 17
                                    

ដឹងស្រាប់ហើយតាំងពីដើមមក ជីមីនមិនសូវស្និតស្នាល
ជាមួយសាច់ញ្ញាតិបងប្អូន ប៉ុន្មានឡើយ សូម្បីតែលោកប៉ាអ្នកម៉ាក់
យូរៗម្តងទើបទៅលេង ពួកគាត់ ចុះទម្រាំសុីរ៉ា ត្រឹមតែជាក្មួយស្រីសាច់ខាងម្តាយ របស់នាយ តើនាយមិនយកចិត្តទុកដាក់ជាមួយដែរឬ? ព្រោះបច្ចុប្បន្ននេះនាយមានប្រពន្ធមានកូន ត្រូវមើលថែត្រូវរកសុីចិញ្ចឹម បីបាច់ពួកនាង សុខចិត្តរស់នៅផ្តាច់ខ្លួនពីគ្រួសារ
ជាយូរយារណាស់មកហើយ តាំងពីនៅកំលោះម្លេះ។
" បងមីន ហ្អឹក!! ម៉ាក់អ៊ំ មើលបងមីនស្តីក្មួយហ៏ " សុីរ៉ាម្ញ៉ិកម្ញ៉ក់ដាក់ជីមីន ពេបមាត់ ចង់រកយំបន្តិច អីបន្តិច នាងចូលចិត្តសម្តែងឫកជាក្មេងរំអ៊ួយ ត្បិតថាអាយុតិច តែអារឿងទាក់ប្រុស នេះមួយ ចំណាប់ចំនាញណាស់ នាងងរង៉ក់ដាក់ជីមីនផង ងរង៉ក់ដាក់លោកស្រីផាកផង បានឱកាសលោកស្រីផាក កាន់ជ់ងទៀត រឹតតែបានដៃ។
" ម៉ាក់នាំសុីរ៉ាមកលេងឯង " អ្នកស្រីផាក ថយទៅអង្គុយនៅសាឡុង ក្រឡេកឆ្វេងស្តាំ មើលការរៀបចំអូសហ្វីស កូនប្រុសគាត់ រួចតបសម្តីកូនតាមក្រោយ។
" ម្តេចមកមិនឱ្យដំណឹងជាមុន? " ជីមីនលើកចង្កេះមួយក្តាប់ប្អូនស្រីជីតួតមួយ សាច់សខ្ចីចេញ ចៀសវាងកាមេរ៉ាចាប់បាន នាយពិបាក និងបរិយាយ បកស្រាយ ដោះសារជាមួយប្រពន្ធ ម្តាយមកមិនប្រាប់ដំណឹងជាមុន ពិបាករៀបចំ ត្រៀមទទួលគាត់ណាស់ អ្នកណាទៅដឹងថាគាត់មក បន្ទាន់ៗដូច្នេះ?
" ចម្លែកណាស់ឬ? ម្តាយបង្កើតមកលេងម្តងម្កាល ម៉ាក់លែងក្បាលប៉ាឯងចោលហើយ " លោកស្រីផាក តម្លើងសំឡេងដាក់កូនប្រុសបន្តិច ក្នុងឋានៈគាត់ជាម្តាយ លោកស្រីផាកក្លាយជាមេម៉ាយមួយរូប ចាយរាង្គ ជះលុយហឺហារ ដេកសុីលើគំនរមាសប្រាក់ ដោយសារកូនប្រុសម្តង។
" វាជារឿងរបស់ម៉ាក់ មិនទាក់ទងនិងខ្ញុំ " ធម្មតាអ្នកមានគុណមកលេងម្តងម្កាល មិនទទួលរាក់ទាក់ ដូចជាមិនសូវសម នាយសង្ហាដើរទៅយកទឹកសុទ្ធ ដាក់ជូនម្តាយ និងហុចឱ្យប្អូនស្រី ជីតួតមួយ តែនាងគ្រវីក្បាល បំណងឱ្យចង់ប្រុសល្អមួលគម្របដបឱ្យ ក៏នាងនៅតែមិនព្រម រហូតនាយសង្ហា យកបំពុងបឺត រួចកាន់ទ្រដបទឹកសុទ្ធឱ្យនាងញ៉ាំដូចទារក ទើបនាងយល់ព្រម។
ជីមីនក៏បន្តនិយាយជាមួយម្តាយ សំណេះសំណាលគ្នា
ពីការរស់នៅរបស់ម្តាយ នាពេលបច្ចុប្បន្ននេះ ក្នុងនាមជា ស្ត្រីមេម៉ាយ កន្លងមកជាងប៉ុន្មានខែនេះ ជីមីនក៏មិនភ្លេចផ្ទេរសាច់ប្រាក់ ជូនម្តាយមួយចំនួន ជាងរាប់លានដុល្លា ពីបញ្ជីផ្ទាល់ខ្លួនផ្ទេរទៅឱ្យម្តាយ ធ្វើឱ្យលោកស្រីផាក ញញឹមសមចិត្ត ព្រោះកូនដឹងចិត្តម្តាយច្បាស់ជាងនរណាទាំងអស់ ចំណែក ស្រីច្រមក់ សុីរ៉ាវិញ ឱបស្អិតមិនព្រមព្រលែង ពីដៃ
ជីមីនឡើយ ខណៈទ្វារបន្ទប់អូសហ្វីស ស្រាប់តែបើកឡើង ដោយដៃលោកជំទាវផាក ភរិយារបស់ ផាក ជីមីនផ្ទាល់ ៖
" មីនមីន " យ៉ុនណាដើរទប់ផ្ទៃពោះផង កាន់ថង់ដាក់ប្រអប់បាយ មកជូនប្តីផង គ្រាន់តែបើកទ្វារចូលមក យ៉ុនណាក៏ផ្តើមស្រងាកចិត្ត ញញឹមមុខស្ងួត ខណៈក្រឡេកមើល ក្មេងស្រីម្នាក់ដែលឈរឱបដៃប្តីរបស់នាង ស្អិតរមួត សម្លឹងសម្លក់នាងពីក្បាលដល់ចុងជើង នាងគ្រាន់តែបន្លឺហៅឈ្មោះប្តីដូចសព្វមួយដង។
" នាងជាអ្នកណាគេបងមីន? " គ្រាន់តែឃើញវត្តមាន
យ៉ុនណាចូលមក សុីរ៉ា ឱបដើមដៃជីមីន កាន់តែស្និត ឫកពានាងម្ញ៉ិកម្ញ៉ក់ ដាក់ប្រុសកំលោះ ដល់ថ្នាក់ជីមីនរៀបឫកមិនត្រូវ ចាប់បេះដៃប្អូនស្រីចេញ ពីដៃនាង យ៉ាងប្រញាប់ប្រញាល់។
" ប្រពន្ធបង នាងជាជំទាវផាក " គ្មានអ្វីដែលមិនហ៊ាននិយាយទេ ប្រពន្ធស្របច្បាប់ ចេញមុខមកហើយ ខ្លាចអីនិងប្រាប់ ជីមីនប្រាប់ប្អូនស្រីដូច្នេះ នាយតែងតែលើកតម្កើងយ៉ុនណាមករហូត ព្រោះពេលជីមីនរៀបការ សុីរ៉ា មិនបានមកចូលរួមទេ មានត្រឹមវត្តមានលោកប៉ាអ្នកម៉ាក់ ប៉ុណ្ណោះ។
" ជម្រាបសួអ្នកម៉ាក់ក្មេក " យ៉ុនណាមិនដែលយកទោសអូសដំណើរឡើយ នាងមិនខ្វាយខ្វល់ជាមួយក្មេងស្រីចំពោះមុខ ព្រោះប្តីនាង គេមានចរិតលក្ខណះត្រឹមត្រូវ មិនចាំបាច់ហត់តាមថា តាមស្តីឱ្យ នោះទេ យ៉ុណាក្រឡេកឃើញម្តាយក្មេក ក៏ងាកទៅសំពះ ជម្រាបសួរគាត់ តែលោកស្រីផាក តបចម្លើយវិញ ដូចមិនទុកមុខឱ្យកូនប្រសាសោះ ខុសពីលោកស្រីផាក កាលពីមុន។
" ជម្រាបសួ! " តបចម្លើយបែបកំបុតកំបុយ គ្មានទឹកតមតែប៉ុណ្ណឹង គាត់ក៏បន្តទាញក្រែមម្សៅមកផាត់ថ្ពាល់វិញ ម្តាយក្មេកពីមុនបាត់ទៅណា ឫកពាដូចមនុស្សពីរផ្សេងគ្នា មិនសូវជាសប្បាយចិត្ត ពេលឃើញយ៉ុនណា ធម្មតាទេ ចរិតលក្ខណះអ្នកមានមហាសេដ្ឋី ក្រោយលែងប្តីរួចហើយ ចាយរាង្គបន្តិចហើយ។
" អ្ហាយ!! មិនពិតទេ មិនពិត លោកអ៊ំនិយាយថា បងមីនគ្មានប្រពន្ធឡើយ ចុះនេះ តើនេះជាអ្វី? " សុីរ៉ាសម្លឹងមើលជីមីនយកចិត្តទុកដាក់ជាមួយប្រពន្ធគេ ជីមីនបានទៅឱបចង្កេះប្រពន្ធធ្វើឱ្យ កញ្ញាសុីរ៉ា អត់ទ្រាំមិនបាន ស្រែកចាច ទទ្រាំជើងយំយ៉ៃៗដូចកូនក្មេង២ឆ្នាំ។
" សុីរ៉ា! ចេញទៅខាងក្រៅចាំអ៊ំសិនទៅ អ៊ំនិងទៅតាមក្រោយ " លោកស្រីផាក ក្រោកឡើងទៅចាប់កន្ត្រាក់ដៃក្មួយស្រីរួចប្រាប់ឱ្យនាងទៅចាំខាងក្រៅ ដោយបានស្រែកគំហសដាក់ក្មួយស្រីខ្លាំងៗ ក៏មិនភ្លេចចោលភ្នែកសម្លក់កូនប្រសាដែរ ពេលសុីរ៉ាចេញផុត យ៉ុនណាក៏សួរប្តីនាង។
" នេះមានរឿងអីលោកប្តី? " នាងគ្រាន់តែចង់ដឹងថាកើតមានរឿងអ្វី ព្រោះនាងមិនយល់ពិតមែន វិលវល់អស់ហើយ ជីមីនទទួលថង់ប្រអប់បាយ ពីដៃប្រពន្ធដាក់ទៅលើតុធ្វើការ ទើបនាងតូចងាកមកសួរប្តី នាងអង្អែលដើមទ្រូងគេតិចៗ សារ៉េកអាវឱ្យគេ ក្នុងនាមជាភរិយា ដើរតួនាទីយកចិត្តទុកដាក់ ជាមួយស្វាមី ជារឿងធម្មតា តែអ្នកម្តាយក្មេកស្រាប់តែទាស់ចិត្តភ្លាម។
" គ្មានអីទេ ហត់ទេ? ពេលមករកបង " ជីមីនញញឹមដាក់ប្រពន្ធវិញ ទោះជាមានបញ្ហាអ្វី ប្រឈមមុខក៏ដោយ ក្នុងនាមជាប្តីតែងតែ សម្តែងឱ្យប្រពន្ធឃើញ ពីភាពស្រស់ស្អាតនៃពិភពលោក មួយនេះដែរ។
" មិនហត់ទេ កាងារបម្រើប្តីខ្លួនឯង " នាងតូចញញឹមញញែម ថ្ពាលឡើងក្រហម នាងសម្លឹងកែវភ្នែកប្តី ពោពេញដោយការស្រលាញ់ ការថ្នមថ្នាក់ និងភាពកក់ក្តៅ។
" បានអីហត់ខ្ញុំឮថាឯង ឱ្យដៃកូនម៉ាក់ តាំងពីឯងនៅតូចក្រូចឆ្មាផងមិនអ៊ីចឹង? លុះដល់ធំឡើងក៏រកវិធីចាប់ជីមីន ធ្វើប្តីទៀតឯងសមបំណងហើយ " មុននេះ លោកស្រីផាក ដូចជាស្ងាត់ម្តងហើយ តែស្របពេលឃើញកូនៗផ្អែមល្ហែមលោកស្រីក៏ច្រៀតចូលជាមារជ្រែកថែមទៀត គាត់អង្គុយមើលកាសែតទេ តែត្រចៀកស្តាប់ មាត់ក៏និយាយបន្ត ពីនេះពីនោះ ពាក្យសម្តីនិងប្រយោគ បញ្ជោះបោះបោក មងាយកូនប្រសា ទាំងដែលពីមុនមកស្រលាញ់នាង ស្ទើរលិចថ្លើម ហេតុអ្វីពេលនេះ លោកស្រីអាចពោលពាក្យ អពមង្គល ចេញមកដូច្នេះបាន គំនិតលោកស្រី ដូចចង់បំបែកកូនអ៊ីចឹង កូនៗកំពុងតែមានសុភមង្គលផង ក៏រំលឹករឿងចាស់ ដែលលោកស្រីបានដឹងឮមក ដោយចៃដន្យ ជីមីនយល់សេចក្កតី ក៏ពង្វាងដាន ធ្វើជាសើច អស់សំណើច មុននាំម៉ាក់ទៅខាងក្រោម។
" ហ្អឺស!! អ្នកម៉ាក់និយាយ កំប្លែងមែន "
" មានកូនមុនការហើយ គិតថាឱ្យម៉ាក់និយាយកំប្លែង
ទៀតឬ? "
" ម៉ាក់ក្មេកនិយាយពីអី? " យ៉ុនណានាងសង្ស័យ ជាយូរណាស់ហើយ តាំងពីដំបូងម្លេះ នាងប្លែកចិត្តនិងម្តាយក្មេកនាងណាស់
គាត់មកលេងលើកនេះ មិនប្រាប់នាង ដែលជាកូនប្រសាឱ្យដឹងហើយ ជាមុនឡើយ ពេលមកដល់ ក៏និយាយពាក្យអស់ទាំងនេះ ចេញមកទៀត តើគាត់ចង់បានអ្វីឱ្យប្រាកដ? នាងក្តាប់ដៃតិចៗ រួចដើរទៅជិតម្តាយក្មេក បោះសំណួរបញ្ជាក់ ចង់ស្តាប់ម្តងទៀត។
" តោះម៉ាក់! កូនជូនទៅមើលបន្ទប់សម្រាក របស់ម៉ាក់ " ជីមីនដឹងថាប្រពន្ធកំពុងមានផ្ទៃពោះ បញ្ហាក្នុងគ្រួសារផាក ក៏មិនដែលនិយាយឱ្យប្រពន្ធស្តាប់ ឬឱ្យនាងដឹងឮដែរ ជីមីនចូលទៅកាត់
សង្វាក់ម្តាយ និងប្រពន្ធរួច ឱបចង្កេះម្តាយ ទាញទ្វារបិទ នាំគាត់មកខាងក្រៅ ចុចជណ្តើរយន្តចុះមក Lubbyកន្លែទទួលភ្ញៀវជាតិ និងអន្តរជាតិ មុនបើកបន្ទប់អូតែលឱ្យម្តាយ។
" ម៉ាក់និយាយមិនទាន់ចប់ទេ ម្តេចក៏ឆាប់អូសម៉ាក់ ចេញមកម្លេះ វាជាការពិត កូនត្រូវនាងបោកប្រើហើយ កូនក្នុងពោះនោះជាកូន
នរណា ឱ្យប្រាកដកហ្អា៎ស ជីមីន? " ចុះមកដល់ខាងក្រោមហើយគាត់នៅតែចចេះ មិនសុខចិត្តចង់តវ៉ា ជាមួយកូនប្រសា មិនឈ្នះ គាត់គិតថាជីមីនរាល់ថ្ងៃត្រូវ លោកម្ចាស់មីន ជាឳពុកក្មេក បោកប្រើប្រាស់ ព្រោះតែផលប្រយោជន៍ លោកស្រីគ្រាន់តែចង់ឱ្យកូន ភ្លឺភ្នែកមើលពិភពលោកនេះ ក្នុងផ្លូវងងឹតផង ថាគ្រួសារលោកម្ចាស់មីន មានល្បិចកិចកលច្រើន រាប់ជំពូក ជីមីនបានត្រឹមតែស្តាប់ម្តាយ រួចដកដង្ហើមធំ។
" ម៉ាក់ជួយបិទមាត់បន្តិចសិន បានទេ កូនសូមសំពះ ក៏បានដែរពេលនេះនាងកំពុងមានផ្ទៃពោះ ជិតគ្រប់ខែហើយ " ម្តាយមិនសូវទុកមុខឱ្យកូនប្រុស ចុះមកដល់ខាងក្រោមជីមីន នៅនិយាយលួងលោមម្តាយ លើកដៃសំពះ អង្អែលដៃម្តាយ ហាមមិនឱ្យម្តាយ និយាយបន្តទៅទៀត នាយដឹងថាម្តាយលំបាកត្រូវលោកប៉ា ចិត្តឬស្យា ធ្វើបាបចិត្តគាត់មករហូត រងទង្គិចប៉ះពាល់ផ្លូវចិត្តរបស់គាត់ រកក្តីសុខមិនបាន តែខណៈនេះនាយ មិនចង់បានអ្វីច្រើនទេ ត្រឹមរស់នៅស្ងប់ស្ងាត់ នៅលើទឹកដីកោះជេជូ នេះប៉ុណ្ណឹងឯង គឺស្ងប់ចិត្តហើយ។
" បើកូននោះកើតមកពេលណា កុំភ្លេចពិនិត្យDNAផង "
" កូននិងផ្ទេរសាច់ប្រាក់ ជូនអ្នកម៉ាក់ ១០លានដុល្លាទៀត "
" បន្ទប់ម៉ាក់និងសុីរ៉ា នៅត្រង់ណា? "
" បុគ្គលិកនិងជូនអ្នកម៉ាក់ទៅ ជុប!! កូនស្រលាញ់ម៉ាក់ "


_____
និពន្ធដោយ: មីនស៍ហ្វា
( កុំថាឈុតជីមីនសេដ មិនទាន់ដល់ទេ នៅយូរទៀត)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now