ភាគ: ៧១

1.4K 89 7
                                    

ម្ចាស់តូចភ្ញាក់ដូចកន្ត្រាក់ ស្ទុះក្រោកពីការគេងលើសាឡុង សម្លឹងមើលមុខបងប្រុស ឆ្លាស់គ្នានិងវ៉ាលីដែលគាត់យួរមកគប់នៅចំពោះមុខខ្លួន ម្ចាស់តូចបានប្តូរផ្តាច់លុតជង្គង់សុំការអធ្យាស្រ័យពីបងប្រុស ដោយឱបជើងបងប្រុស អង្វរករគាត់ តែចុងប្រយោគធ្វើឱ្យបងប្រុស ក្តៅឆេវនិងសម្តីប្អូន ៖
" លែងជើងបង ចេញដោយសន្តិវីធី ឬឱ្យបងហៅអង្គរក្សមកអូសឯងចេញ" យ៉ុនហ្គីតម្លើងសំឡេងធំ ស្រែកដេញប្អូនប្រុសចេញ ទាំងកម្រោល ក៏មិនចង់រំលឹករឿងចាស់ ដែលប្អូនធ្វើខុស ព្រោះវាបានកន្លងផុតរួចទៅហើយ ណាមួយហ្វីយ៉ា ក៏មិនអធ្យាស្រ័យ
ឱ្យជុងហ្គុកងាយៗដែរ។
" បងប្រុសកុំអ៊ីចឹងមើល៍ ប្អូនឯងសោះបង " នាយសង្ហាអង្គុយផ្ទាល់កម្រាលឥដ្ឋ អង្រួនជើងបងប្រុសតិចៗ អង្វរករបងប្រុស សុំឱ្យ
គាត់បើកផ្លូវ បើកភ្លើងខៀវ លើកលែងទោសឱ្យខ្លួនជាប្អូន ធ្វើម្តេចបើការគិតបានជ្រុលខុស មួយពេល ផុសគំនិតឆ្គួតលីលា
តាមការប្រចណ្ឌនាងតូច មិនសមហេតុ មិនសមផល ក៏ក្លាយទៅជាបែបនេះ តែយ៉ាងណាមនុស្សដឹងខុសហើយ បងប្រុសគួរតែលើកលែងទោស វាអាចជាកំហុសចុងក្រោយក៏ថាបាន
ជុងហ្គុកបញ្ចេញទឹកមុខកម្សត់ដាក់បងប្រុស។
" ប្អូនចោរម្សៀតដូចជាឯង បងសុខចិត្តមិនមានក៏បានដែរ ធ្វើអ្វីខុសដឹងកំហុសហើយ មុនកើតរឿងបងប្រាប់ឯងថាម៉េច? " មុននិងឱ្យសំបុត្រអេតាសុីវិលកាលពីប៉ុន្មានខែមុន យ៉ុនហ្គីបានរ៉ៃរ៉ាប់ប្រាប់ប្អូន យ៉ាងលម្អិត ហាមផ្តាច់ការបង្ខិតបង្ខំហ្វីយ៉ា ដោយប្រការណាមួយ ទៀត លុះត្រាតែនាងព្រម ចុះឥលូវពេលនេះគេបានធ្វើអ្វីខ្លះ ធ្វើឱ្យនាងកាន់តែស្អប់ មិនចង់រស់នៅជាមួយ ប៉ុណ្ណឹងហើយ មិនដឹងចិត្ត
ហ្វីយ៉ាទៀតឬ? មួយវិញទៀត មុននិងចង់បាននាង យ៉ុនហ្គីបានប្រាប់ហើយ ប្រាប់ទៀតថាឱ្យជុងហ្គុកកែខ្លួន តើគេបានធ្វើរឿងទាំងអស់នេះទេ? នៅមិនសុខ តក់ក្រហល់ ក្រហាយ ដល់ថ្នាក់ ប្រើល្បិចកលដ៏ស្មោកគ្រោក យកបានខ្លួនប្រាណនាង ទាំងនាងមិនព្រមឱ្យ យ៉ុនហ្គីនៅតែកាន់គោលជំហរដដែល នាមជាឳពុកដឹងនិងយល់ចិត្តកូនស្រីច្បាស់ ថាចរិតនាងយ៉ាងណា នាងខុសពី
យ៉ុនណា ឆ្ងាយណាស់ ក៏ខុសពីចរិតម្តាយនាងដែរ ទើបយ៉ុនហ្គី គ្មានវិធីជួយកែខៃជួយប្អូនបាន មានតែវិធីដេញ រកសេរីភាពឱ្យកូនស្រី ព្រោះនាងនៅក្មេង មិនចង់ដាក់សំពាធឱ្យនាងច្រើន ណាមួយយ៉ុនហ្គីនៅដោះស្រាយរឿងយ៉ុនណា និងជីមីនមិនទាន់រួចរាល់ផង ការងារច្រើនចំណែក ក្នុងពេលតែមួយ
ក៏មមារញឹកថែមទៀត។
" តទៅប្អូននិងស្តាប់សម្តីបង ប្អូនឈប់បង្ខំនាងហើយ មកពីប្អូនឆ្គួតមួយពេល ប្រចណ្ឌកូនខ្លួនឯង ណាបងប្រុស ទុកឱកាសចុងក្រោយផងបង ខ្ញុំស្ទើរឆ្គួតហើយ នឹកនាង ចង់ជួបនាង បងប្រុស ហ្អឹកៗ " ប្រុសកំលោះលុតជុង្គង់តាំនាមជាកូនប្រុសដើមទ្រូងប្រាំហាត់
លើកដៃស្បថស្បែ នៅចំពោះមុខភ្លើងអំពូល ក្នុងផ្ទះធ្វើឱ្យអ្នកជាបងប្រុស សើចចុងមាត់អស់សំណើចនិងល្បែង ក្មេងលេងដីរបស់ប្អូន ធ្វើមើលតែកូនក្មេងពីឆ្នាំ វាយក្បាលអង្អែលខ្នងអ៊ីចឹង
ជុងហ្គុកសចារ្យនៅចំពោះមុខបងប្រុស ឈប់សាងកំហុស
ជាលើកទី២ ទី៣តទៅទៀត ក៏មិនមានការបង្ខិតបង្ខំកូនស្រីទៀតដែរ គេនិងស្របតាមនាង គ្រប់រឿងគ្រប់យ៉ាង ទាំងអស់ និយាយបណ្តើរ ចូលតួកម្សត់ យំបង្ហូរទឹកភ្នែក រហេមរហាម បណ្តើរ ដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់ ជុងហ្គុកពុះពារគ្រប់ ឧបសគ្គ
ទាំងអស់ បើបងប្រុសនៅតែ មើលមិនឃើញពីការខំប្រឹងរបស់គេទៀត ក៏តាមហ្នឹងទៅ ធ្វើម្តេចការខំប្រឹងអស់ពីសម្ថតិភាពទៅហើយ។
" ឆឹស!! កុំបង្ហូរទឹកភ្នែកក្លែងក្លាយ នៅចំពោះមុខបង
ឯងកលល្បិចច្រើនណាស់ប្រុសតូច រឿងនេះដោះស្រាយចប់ត្រឹមបង តែបើជំទាវមីងដឹងឯងនិងធ្ងន់ ជាងនេះគុណ១០០ដង "
យ៉ុនហ្គីជាមនុស្សដែលមិនងាយចុះញ៉ម និងមនោគមន៍ របស់ប្អូនឡើយជុងហ្គុកស្បថស្បែ ១០០ដងទៀត ភាគរយជឿមានត្រឹមតែ០.០១ភាគរយប៉ុណ្ណោះ នរណាមិនដឹងថាជុងហ្គុក
ព្រាននារីខូចខិលប៉ុណ្ណានោះ ពាក្យដែលនិយាយចេញមកទាំងប៉ុន្មាន គ្រាន់តែជាលេសដោះសារ តាំងខ្លួនត្រូវប៉ុណ្ណឹងឯង បើដោះស្រាយជាមួយនាយរួច មិនប្រាកដថាជុងហ្គុកអាចដោះស្រាយជាមួយ លោកជំទាវចន ដែលជាម្តាយរបស់គេរួចដែរឬទេ?
" សម្រេចថាបងយល់ព្រម? "
" អ្នកណាថា ទៅអង្វរនាងខ្លួនឯង សួរនាងស្រួលបបួល
លួងនាងត្រឡប់ទៅវិញ កុំលេងក្បួនចាប់បង្ខំវើយ បងគ្រាន់តែប្រាប់ "
" បាទបងប្រុស បងល្អជាងគេលើលោក ខ្ញុំស្រលាញ់បង "
" ក្មេងៗស្រលាញ់គ្មា កុំរារាំងអីយ៉ុនហ្គី " ឈរថាស្តីឱ្យប្អូនរួច
ជុងហ្គុកប្រមូលសម្លៀកបំពាក់ឡើងទៅជាន់ខាងលើវិញ យ៉ាងប្រញាប់ស្របពេលដែលលោកស៊ូចូលមក ទះស្វាកូនប្រសាប្រុសពីក្រោយ។
" លោកប៉ា " នាមជាកូនប្រសា ក៏ជួយគ្រានាំលោកប៉ាមកអង្គុយនៅសាឡុង គាត់ទើបតែមកពីចម្ការក្រូចមុននេះ នឿយហត់ វ័យកាន់តែចាស់ តែកម្លាំងនៅបាន យ៉ុនហ្គីចាក់តែផ្គាប់ចិត្តឳពុកក្មេក ដោយញញឹមញញែមដាក់គាត់។
" ប៉ាចង់ឱ្យឯងទុកឱកាសឱ្យចៅជុង មិនអាណិតប្អូនទេហ្អេស? ចោលការងារ មកតាមហ្វីយ៉ាដល់នេះ ទៅរកបុរសណាល្អដូចជុងហ្គុកទៀតនោះ " យ៉ុនហ្គីចាក់តែក្តៅ លើកជូនលោកប៉ាក្មេក វ័យចំណាស់ ក៏ទទួលពែងតែ ពីដៃកូនប្រសា ហើយក៏ជ្រុល និយាយលើកសរសើអនាគត ចៅប្រសានៅចំពោះមុខ កូនប្រសា គាត់ជាមនុស្សចាស់ បុិនសង្កេត មិនចាំបាច់ប្រាប់ក៏គាត់ដឹងដែរ ត្បិតថាជុងហ្គុកខូចខិល ក៏ជុងហ្គុកជាបុរសល្អ ស្មោះស្នេហ៍លុះក្ស័យប្រាណដែរ មួយជីវិតនេះគេប្រហែលមិនអាច ស្រលាញ់នរណាទៀតបានក្រៅពី ចៅស្រីគាត់ដែរ មើលតែទង្វើ ការហួងហែង គាត់សង្កេតដឹងគ្រប់រឿង ខណៈដែលនិយាយ ស្រាប់តែចៅស្រីចុះពីជាន់ខាងលើមក ដោយមាននាយសង្ហា រត់ដេញតាមពីក្រោយ ដូចឆ្មាកណ្តុរអ៊ីចឹង លោកស៊ូងាកទៅសម្លឹងរួចញញឹម
ទើបយ៉ុនហ្គី តបសម្តីលោកប៉ាក្មេកវិញ ៖
" ប្រុសខូចជាកំពូលព្រានារី ក្បាលខូចផុតលេខហើយ
លោកប៉ា ម្តេចប៉ាអាចមើលឃើញថាវាល្អ? "
" ចុះកូនដែលគិតទេថា បុរសណាស័ក្តិសមនិងហ្វីយ៉ា? "
" គ្មានទេ លោកប៉ា "
" ស្នេហា១៨ឆ្នាំ ជុងហ្គុកមានចំពោះហ្វីយ៉ា ប៉ាជឿជាក់ថាជុងហ្គុកមិនធ្វើឱ្យចៅប៉ាខូចចិត្ត "
" បើពិតដូចមាត់លោកប៉ាថា កូនក៏រំពឹងដូចគ្នា តែគេអាចយកឈ្នះចិត្តហ្វីយ៉ាបានដោយរបៀបណាលោកប៉ា "
" ស្នេហ៍មិនឈ្នះស្និត បុិនយល់ចិត្ត និងយកបេះដូងបាន "
" ពីរនាក់ប៉ាកូន និយមន័យស្នេហាពេញខ្លួនហិហិ ពិសាផ្លែឈើលោកប៉ា "
" សម្រាកខ្លះទៅហ្វីឡា កូនជិតគ្រប់ខែហើយ " វ័យចំណាស់ឃើញវត្តមានកូនស្រីចូលមកម្រើគាត់ ទើបគាត់ដេញឱ្យកូនសម្រាកខ្លះ មកពីនាងជិតគ្រប់ខែ នាមជាឳពុកព្រួយបារម្ភពីកូន ឃើញកូនស្រីខ្សត់ខ្សោយកម្លាំងផង។
" កូនគិតថា ផ្ញើនាងនៅទីនេះជាមួយលោកប៉ា សម្រាលកូនរួចចាំត្រឡប់ទៅកូរ៉េវិញ " ភ្លាមនោះយ៉ុនហ្គីបានបន្លឺសម្តីកាត់ប្រសាសន៍លោកប៉ាក្មេក ដោយបាននិយាយប្រាប់ប៉ាក្មេកមុន ថាខ្លួនចង់ពឹងពាក់ផ្ញើភរិយានៅទីនេះ រហូតដល់នាងសម្រាលកូនទី២នេះរួច និងត្រឡប់មកជួប មើលថែនាងវិញ។
" ចុះបាននរណាបម្រើបង លោកប្តី? " នាងតូចង្គុយលើភ្លៅស្វាមីលើកដៃអង្អែលមុខគេ រួចឱបកៀកកើយនិងដើមទ្រូងស្វាមី បញ្ចេញចរិតម្ញ៉ិកម្ញ៉ក់ដាក់គេ នៅចំពោះមុខលោកប៉ា ធ្វើឱ្យលោកស៊ូ ញញឹមសម្លឹងមើលកូនទាំងពី ពោពេញដោយក្តីសុខ សុភមង្គល ពេលឃើញកូនៗចេះស្រលាញ់គ្នា។
" បងទ្រាំបាន អូនសម្រាលរួច ចាំបម្រើបង ក៏បានដែរ នាងច្រម៉ក់ ហ្អឺស!! សឺត!! " មិនដឹងជាស្អីទេ ប្រពន្ធនិយាយពីរឿងនេះប្តីគិតវែងឆ្ងាយដល់ជើងមេឃ ហ្វីឡាក្តាប់ដៃគក់ដើមទ្រូងស្វាមីឌឹបៗ ព្រោះតែអៀន និងលោកប៉ា ពេលស្វាមីខ្សឹបក្បែរត្រចៀកនាង
តិចៗ រួចថើបនាងមួយខ្សឺត មិនចេះក្រែងចិត្តលោកប៉ាដ៏តែសោះ ចាស់ហើយ តែលេងសើចច្រើន ធ្វើឱ្យនាងតូចមុខក្រហមព្រឿងៗ ចំណែកលោកស៊ូបានត្រឹមញញឹម រួចយកកន្សែងនិងមួកដង្ងៅ រៀបចំចេញទៅកសិដ្ឋាន ចិញ្ចឹមគោទឹកដោះ។
" លោកប្តី បងឆ្គួតទេហ្អី? មិនចេះខ្មាសលោកប៉ាសោះ បងឯងនេះ"
" ប៉ាត្រូវទៅកសិដ្ឋានហើយ កម្មកររងចាំប៉ានៅខាងក្រៅ "
" បាទលោកប៉ា "


_______
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now