ភាគ: ១៤១.

981 88 5
                                    

វេលាម៉ោង៥:០០ល្ងាច និស្សិតនៃសកលវិទ្យាល័យផ្នែកឌីសាញនិងគ្រប់គ្រងជំនួញធុរៈកិច្ច ក៏ដល់ម៉ោងដែលត្រូវចេញទៅផ្ទះហើយ ហ្វីយ៉ាបានប្រាប់ឱ្យមិត្តនាង ត្រឡប់ទៅផ្ទះវិញ មុននាង ព្រោះយប់នេះនាងជាប់ឌីន័រជាមួយលោកប៉ា ដោយសារប៉ា ប្រាប់ថាមានកាដូរពិសេសចង់ឱ្យនាង ហ្វីយ៉ាដើរចេញម...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

វេលាម៉ោង៥:០០ល្ងាច និស្សិតនៃសកលវិទ្យាល័យផ្នែកឌីសាញនិងគ្រប់គ្រងជំនួញធុរៈកិច្ច ក៏ដល់ម៉ោងដែលត្រូវចេញទៅផ្ទះហើយ
ហ្វីយ៉ាបានប្រាប់ឱ្យមិត្តនាង ត្រឡប់ទៅផ្ទះវិញ មុននាង ព្រោះយប់នេះនាងជាប់ឌីន័រជាមួយលោកប៉ា ដោយសារប៉ា ប្រាប់ថាមាន
កាដូរពិសេសចង់ឱ្យនាង ហ្វីយ៉ាដើរចេញមកខាងក្រៅបណ្តើរ និយាយទូរស័ព្ទបណ្តើរ ៖
( អូនចេញហើយហ្អេស? បងទើបតែរួចដៃ យើងលើកម៉ោងឌីន័រទៅ១០:០០យប់ល្អទេ បងកំពុងបើកឡានចូលក្រុងវិញ)
ម្ចាស់តូចកំពុងបើកឡានចូលក្រុង ព្រោះព្រឹកមិញនាយបានបើកឡានមកមើលហ្វាម នៅហ្វាមមានកិច្ចការបន្ទាន់ ត្រូវធ្វើ
ហើយពេលនេះកំពុងត្រឡប់ទៅវិញ ទៅជួបម្ចាស់ចិត្ត។
" យ៉ាងម៉េចក៏បាន ស្រេចលើលោកប៉ា បើកបរប្រយ័ត្នប្រយែងផងណា កូនស្រលាញ់ប៉ាប៉ា " នាងតូចញញឹមញញែម ស្របពេលឈររងចាំភ្លើងស្តុប មុនដើរឆ្លងផ្លូវ។
( កុំដើរឆ្ងាយពេក អាកាសធាតុចុះត្រជាក់ បងបារម្ភពីអូន ឈប់ត្រង់ចំណតឡានក្រុងទៅ បងឱ្យអេហ្វទៅទទួលអូន ) ម្ចាស់តូចងើបមើលមេឃ ឃើញអាកាសធាតុមិនសូវល្អ ដូចជាអួអាប់ មានធ្លាក់ព្រិល ទ្វេមួយកម្រិត នាយបានបង្គាប់ ឱ្យប្រពន្ធ រងចាំអេហ្វទៅទទួល ព្រោះខ្លាចនាង ទៅជាឈឺ។
" កូនជិះឡានក្រុងទៅផ្ទះវិញក៏បានដែរ លោកប៉ា ប៉ុណ្ណឹងបានហើយ ណាចាស " នាងតូចបោះជើងឈាន ដើរទៅមុខតិចៗជាមួយមនុស្ស គ្រប់គ្នា រួចក៏បិទទូរស័ព្ទ ដាក់ក្នុងកាតាបវិញតែជា
អកុសល ពេលនោះស្រាប់តែ ៖
[ ទីត!! ផាំង ] ខណៈពេលដែល ហ្វីយ៉ាដើរឆ្លងផ្លូវ ខ្វះតែ៣ជំហានទៀត ដល់ចំណតឡានក្រុង តែពេលនោះរថយន្តកុងតាន័រ មួយគ្រឿង បើកសំដៅទៅបុរថយន្តតូចមួយគ្រឿង ធ្វើរថយន្តតូចនោះ រេចង្កូតក៏បើកទៅបុក ហ្វីយ៉ា រួចបុករះពេញផ្លូវ ហើយបុកនាងតូចទៅផ្អឹបនឹងជញ្ជាំងរបង សកលវិទ្យាល័យ ធ្វើឱ្យអ្នកដំណើរតាមដងផ្លូវ ម្នីម្នាគ្រប់គ្នា រត់ប្រសាចគេចពេញផ្លូវ តក់ស្លុតនិងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏កាចសាហាវ មួយនេះ មិនប៉ុន្មាននាទីផង
ក្រុមប៉ូលិស ក៏ចូលមកធ្វើចរាចណ៍ ជួយអ្នករងគ្រោះ តែហ្វីយ៉ាសន្លប់បាត់ហើយ។
" ប្អូន...ប្អូនយ៉ាងម៉េចហើយ? ឆាប់ហៅឡានពេទ្យមក "
" លោកប៉ូលិស ក្មេងស្រីក្នុងឡាន ក៏គ្រោះថ្នាក់ធ្ងន់ដែរ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now