ភាគ: ១០១

1.4K 83 10
                                    

ព្រឹកថ្ងៃថ្មី ក្រោយទទួលទានអាហារពេលព្រឹករួចរាល់ ម្ចាស់តូចមកអង្គុយនៅសាឡុង និយាយរឿងខ្លះ ជាមួយម្តាយ ព្រោះតាំងពី
ត្រឡប់មកពីបារាំងវិញ មិនទាន់បាននិយាយរឿងសំខាន់មួយ ប្រាប់ម្តាយឡើយ រឹតតែមិនចង់លាក់បាំងគាត់ ហើយណាមួយថ្ងៃនេះ គាត់ក៏ចង់និយាយរឿងមួយ ជាមួយនាយដែរ ក្រោយគាត់វិល
ត្រឡប់មកពីប៉េកាំងវិញ ៖
" អ្នកម៉ាក់មានរឿងអ្វីជាមួយកូន? " ប្រុសកំលោះ ដាក់គូទអង្គុយទល់មុខម្តាយ ក៏បន្លឺសួរម្តាយមុន។
" កូននិយាយរឿងរបស់កូនមុនទៅ " លោកជំទាវដឹងថាកូនចង់និយាយរឿងខ្លះប្រាប់គាត់ ទើបគាត់ទុកពេលឱ្យកូនប្រុសនិយាយមុន។
" រឿងកូន? អូហ៌! គឺកូនចង់និយាយរឿង យ៉នជុន ម៉ាក់គួរតែរក
ប្រពន្ធឱ្យវាមានគ្នា ជួយមើលហ្វាមកូនផង ណាមួយវាក្បាលខូចខ្លាំងណាស់ ស្រីក៏ច្រើន ជាពិសេស លើកមុន ចង់រំលោភហ្វីយ៉ាទៀត វាបែកថ្នាំម្តងៗ " ដំបូងរាងភ្ញាក់បន្តិច ព្រោះបើសំដៅទៅរឿង
របស់នាយ គឺមានច្រើនជាពិសេសរឿងរ៉ាវ ដែលលាក់បាំងម្តង មិនឱ្យដឹងថាខ្លួននិងកូនស្រីក្លាយជាអ្វីនិងគ្នា។
ជុងហ្គុក ក៏បង្វែរមកនិយាយ រឿងសំខាន់មួយ ដែលខ្លួនមិនអាចបំភ្លេចបាន នោះគឺជារឿងយ៉នជុន ដែលមួយរយះមុន គេធ្វើចរិតពាលបាតផ្សា ធ្វើទង្វើថោកទាបមកលើ ចៅស្រីសំណព្វរបស់លោកជំទាវ ទើបជុងហ្គុក ចង់ឱ្យម្តាយរកប្រពន្ធឱ្យប្អូនជីដូនមួយ។
" ដល់ថ្នាក់នេះផងឬ? ម្តេចមិនប្រាប់ម៉ាក់តាំងពីដំបូង មិនអីទេលើក
ទោសឱ្យប្អូនម្តងទៅ អាណិតដល់លោកតាកូន ណាមួយម៉ាក់រកប្រពន្ធឱ្យ យ៉នជុនបានហើយ កូនសប្បាយចិត្តចុះ " លោកជំទាវចនដាក់ពែងតែចុះវិញ បើកភ្នែកធំៗ សម្លឹងទៅមើលមុខកូនប្រុស ទាំងក្រសែភ្នែកព្រួយបារម្ភ និងអាណិតចៅស្រី តែមួយសន្ទុះក្រោយមក គាត់ក៏សុំអង្វរ ឱ្យកូនប្រុសលើកទោសដល់ប្អូនជីដូនមួយ របស់គេផង ធ្វើម្តេច បើជ្រុលកំហុសឆ្គងម្តងហើយ យ៉ាងណាហ្វីយ៉ាក៏មានសុវត្តិភាពដែរ លោកជំទាវ អាណិតស្រលាញ់ក្មួយប្រុស ដូចកូនបង្កើត ត្បិតថាគេខិលខូច លេងថ្នាំអាវាសែយ៉ាងណាក៏ដោយ ក៏លោកជំទាវ នៅតែស្រោចស្រស់ក្មួយប្រុស មកវិញដដែល ចៅស្រីជាកែវភ្នែក ក៏ស្រលាញ់ ក្មួយប្រុសក៏
ស្រលាញ់។
" ម៉ាក់និយាយថា ចង់ឱ្យលើកទោសឱ្យវា ដូចងាយស្រួលខ្លាំងណាស់ កូនចង់តែដេញទៅចិនវិញទេ តែសម្រាប់កូនស្ទើរតែ រហែកបេះដូងជាពីរ កូនខំចិញ្ចឹមបីបាច់នាង មកបានយ៉ាងល្អ ស្រាប់តែមានឆ្កែមួយក្បាល វង្វែងព្រៃ មកធ្វើរឿងលាមក បែបនេះកូនមិនគាំទ្រទេ កុំយល់ដល់មុខជំទាវអ្នកម៉ាក់ និងលោកតា ម្លោះហើយក៏កូនមិនទុកឱ្យសល់ឆ្អឹងដែរ " ជុងហ្គុកបញ្ចេញទឹកមុខ មិនពេញចិត្តចំពោះសម្តីម្តាយ ព្រោះលោកជំទាវ កាន់ជើងក្មួយប្រុសគាត់ជាង ទាំងតែលមាត់និយាយថាស្រលាញ់ចៅ ក្នុងចិត្តជុងហ្គុកនៅតែគិតដល់រឿងលាមក នៅរហូត ដិតជាប់ខួរក្បាល មិនរលប់បើតាមចិត្តខឹង ចង់តែសម្លាប់យ៉នជុនចោល តែម្តងទេ តែនេះកុំតែយល់ដល់មុខម្តាយ និងលោកតា ម្លោះហើយយ៉នជុន បាត់បងយូរហើយ។
" ម៉ាក់សុំទោស លំបាកដល់កូនហើយ តែម៉ាក់ក៏អគុណកូន "
លោកជំទាវ ទម្លាក់ទឹកមុខចុះ ទឹកភ្នែករលីងរលោង ពេលកូនប្រុស និយាយបញ្ឈឺចិត្តគាត់ផ្ទួនៗដូច្នេះ គាត់ក៏ក្រោកពីសាឡុងទៅចាប់ដៃកូន ក៏ប៉ុន្តែ ៖
" មានតែប៉ុណ្ណឹងទេឬ? កូនទៅក្រុមហ៊ុនហើយ ឆ្លៀតជូនហ្វីយ៉ាទៅសាលាផង " ជុងហ្គុកក្រោកពីសាឡុង បម្រុងនិងចាកចេញ
ចង់ទៅក្រុមហ៊ុន ជាលេសមិនចង់និយាយរៀបរាប់ច្រើនជាមួយម្តាយ។
" ឱ្យអ្នកបើកឡានជូនហ្វីយ៉ា ទៅសាលា កូនអាចទៅមើលប្អូនថ្លៃថ្មី ជំនួសយ៉នជុន បានដែរទេ ម៉ាក់ថាកូនភ្នែកមុត "
" ឱ្យតែជំទាវម៉ាក់ថាល្អ អ្វីគ្រប់យ៉ាងគឺវាល្អហើយម៉ាក់ "
" ប៉ាប៉ា សឺត!! កូនទៅសាលាសិនហើយ ជំទាវយាយ
ចៅជម្រាបលារចាស "
" ចាំប៉ាទៅទទួលកូន "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now