ភាគ: ១៤៥

888 82 14
                                    

លោកស្ទេហ្វារ៍នី តបប្រពន្ធរួច ក៏ក្រសោបដៃទន់ៗរបស់កូន មកថើបមួយខ្សឺត ម្តាយក្មេកស្លាប់ មិនមែនជាបញ្ហាធំ ដល់កូនស្រី ដែលត្រូវគេធ្វើទុក្ខទារុណកម្មរាង្គកាយ និងផ្លូវចិត្ត ពីមនុស្សក្បែរខ្លួននាង រហូតដល់នាងធ្លាក់ដល់សភាពបែបនេះឡើយ
បើតាមគ្រូពេទ្យប្រាប់ អៃលីងកើតជំងឺបាក់ទឹកចិត្ត ខ្លាចមនុស្សជុំវិញខ្លួន ខ្លាចពិភពខាងក្រៅ ក្នុងនាមលោកជាឳពុក ក៏មិនអង្គុយស្ងៀមដែរ នរណាធ្វើឱ្យអៃលីងឈឺចាប់ លោកជាប៉ា និងទារសងការឈឺចាប់ របស់កូនគាត់ ត្រឡប់មកវិញ ជាពុំខាន។
" ចុះចំណែករឿងអ្នកម៉ាក់ក្មេករបស់បងវិញ? " ទុក្ខជាន់លើទុក្ខ ស្របពេលកើតរឿងរបស់អៃលីង ឡើងមកខណៈវិមានស្ទេហ្ចារ៍នី កំពុងរៀបចំចាត់ចែងបុណ្យ ធ្វើសព្វ លោកស្រីឡ័រសៀ។
" ថេយ៉ុង មិនហ៊ានសម្លាប់អ្នកម៉ាក់ក្មេកទេ គេគ្រាន់តែឱ្យគាត់
លេបថ្នាំងងុយគេង ហើយតាមកុសលវិច័យ ពីខាងគ្រូពេទ្យ ជំនាយ គាត់ស្លុតស្មារតី រហូតដាច់ដាច់សរសៃឈាមខួរក្បាល " ត្បិតថាចិត្តចងគុំនំគុំគួន និងថេយ៉ុង ក៏លោកទទួលដឹងដែរថាថេយ៉ុង គ្មានចេតនា ចង់សម្លាប់លោកស្រីឡ័រសៀទេ គ្រាន់តែបញ្ច្រកថ្នាំងងុយគេង លើសកម្រិត និងធ្វើទារុណ ប្រហារផ្លូវចិត្តលោកស្រី
តែប៉ុណ្ណោះ តែជាមូលហេតុលោកស្រី មានជំងឺប្រចាំកាយស្រាប់ លោកស្រីខឹងខ្លាំងស្លុតស្មារតី រហូតដល់ដាច់សរសៃឈាមខួរក្បាល។
" ពួកយើង និងនាំនាងទៅនៅរុស្សុីវិញ ពិតទេបងសម្លាញ់? "

ពេលល្ងាចម៉ោង៥:០០ ជាពិធីបុណ្យសព្វ របស់លោកស្រី
ឡ័រសៀ ប្រព្រឹត្តឡើងនៅវិមានស្ទេហារ៍នី ពិធីបុណ្យនេះ
មានញាតិមិត្តចូលរួម សុទ្ធសឹងតែជាសាច់សាលោហិត ដែលស្គាល់គ្នា ជាមួយលោកស្រីឡ័រសៀ តែប៉ុណ្ណោះ ក្រោយបញ្ចុះសព្វ
លោកស្រីរួចរាល់ លោកប៉ារបស់អៃលី បានយកស៊ុមរូបថតទៅតាំងនៅក្នុងបន្ទប់ លោកស្រីឡ័រសៀ ហើយបានបង្គាប់ឱ្យអ្នកបម្រើក្នុងផ្ទះ រៀបចំផ្ទះ ឱ្យមានរបៀបរៀបរយវិញ ចៀសវាងអៃលីង
ត្រឡប់មកពីមន្ទីពេទ្យវិញ នាងមានការយលច្រឡំ ព្រោះលោកប៉ាអៃលីង មិនចង់ឱ្យអៃលីងដឹង។
យប់ម៉ោង៩:០០ ម្ចាស់តូចនិងហ្វីយ៉ា បានសម្រាកនៅមន្ទីពេទ្យ គេងកំដរនាងតូច ពួកគេទាំងពីរបានគេងលក់ អស់ហើយ ខណៈស្មារតីរបស់អៃលីង មិនសូវនឹងនរ អៃលីងកំពុងតែគេងសុខៗ
នាងក្រោកឡើងយំសសិត ឱបខ្លួនប្រាណខ្លួនឯង ខ្ញាំសក់ខ្លួនឯង ហើយរត់ចេញពីបន្ទប់មន្ទីពេទ្យ ទាំងសម្លៀកបំពាក់ខោរអាវអ្នកជំងឺជាប់កាយ នាងបន្តរត់ពីមន្ទីពេទ្យ រហូតមកដល់វិមានស្ទេហ្វារ៍នី នាងរត់ផងដើរផង ដូចមនុស្សវង្វេងសតិ នាងរត់ឡើងមកជាន់ខាងលើ ជាបន្ទប់លោកស្រីឡ័រសៀ ៖
" លោកយាយ លោកយាយក្រោកឡើង ហ្អឹកៗ បាត់លោកយាយទៅណាហើយ លោកយាយ មិនពិតទេ ហ្អឹកៗ មិនពិត "
សភាពអៃលីង ប្រៀបដូចមនុស្សបាត់បង់សតិ នាងរត់ឡើងមកជាន់ខាងលើ ដែលជាបន្ទប់ របស់លោកស្រីឡ័រសៀ អៃលីងរត់ក្រឡឹងជុំវិញគ្រែ យំស្រែករកវត្តមានលោកយាយ ខណៈដែលនាងងាកខ្លួនបែរមកខាងក្រោយម្តងទៀត ក៏ឃើញស៊ុមរូបថតកាន់ទុក្ខដែលគ្របក្រណាស់ស ជិតឈឹង នាងក៏ចាប់ទាញបើកមើល។
" លោកយាយ ចៅនឹកយាយ ហ្អឹកៗ ត្រឡប់មកវិញមក
កូនកូន ហ្អឹក!! ហ្អឹក!! កូនម្តាយ ហ្អឺស!! លោកយាយ " អ្នកណាយល់អារម្មណ៍មួយនេះ ក្នុងពេលតែមួយ នាងត្រូវបាត់បង់មនុស្សជាទីស្រលាញ់ រហូតដល់ទៅពីរនាក់ ស្របពេលតែមួយ ជាមួយគ្នា នាងសើចផងយំផង ស្រែទ្រហោយំ ហៅឈ្មោះលោកយាយ និងកូនប្រុស របស់នាងផង អៃលីងលុតជង្គង់ នៅមុខស៊ុមរូបថតរបស់លោកយាយនាង អៃលីងយំគក់ទ្រូងខ្លួនឯង ដែលកំពុងឈឺចាប់ ស្ពឹកស្រពន់ ទន់អស់ជើងដៃ នាងឈឺខ្លាំងណាស់ ឈឺរហូតដល់ និយាយស្តីលែងចេញ។
" កុំទៅចោលចៅអី កូនម្តាយ កូន...អ្ហាយ!! ហ្អឹកៗ មិនពិត
មិនពិតទេ " នាងក្រោកឈរឡើង ហើយខ្ញាំសក់ខ្លួនឯង
ឡើងរញ៉េរញ៉ៃ ហើយស្រែកទ្រហោយំ រហូតដល់ហូរឈាមចេញពីប្រឡោះភ្លៅមក នាងនៅតែបន្ត យំស្រែក ដល់ថ្នាក់ខ្សោះខ្លួន បោកប្រាណក្រាញ់ននៀលលើកម្រាលឥដ្ឋ ចុកឆ្អល់ពេញពោះ ក្តោបពោះទ្រហោយំ តែម្នាក់ឯង។
" ថ្នាំ! ថ្នាំនេះមែនទេ ដែលលោកយាយ ពិសាវាហើយ អាចឱ្យ
ពួកយើងទាំងបី បានជួបគ្នា រួមទាំងកូនប្រុសម៉ាក់ ហិហិ ចាំចៅផង កូនម្តាយ ចាំម៉ាក់ផង កូនប្រុសម៉ាក់ អ្ហឹក!! " នាងននៀលដេកយំនៅលើកម្រាលឥដ្ឋ ក្បែរស៊ុមរូបថតលោកយាយ មន្ទុះក្រោយមក នាងឃើញកំប៉ុងដបថ្នាំពណ៌ខ្មៅ នៅក្រោមគ្រែលោកយាយនាង អៃលីងយកដៃជូតទឹកភ្នែក ហើយលូនទៅរើសយកវា ពីក្រោមគ្រែមក យកមកចាក់លើបាតដៃ ហើយអកលេបយកតែម្តង។
អៃលីង ប្រែនាងសើចសប្បាយរីករាយ មួយរំពេច នាងសម្លឹងមើលក្នុងកញ្ចក់ ឃើញស្រមោលលោកយាយ ពរកូនប្រុស របស់នាង បកដៃហៅនាង ទៅជាមួយ នាងក្លាយទៅជា មនុស្សបាត់បង់សតិ គ្រប់គ្រងអារម្មណ៍ខ្លួនឯង លែងបាន នាងលេបថ្នាំនោះអស់ជាច្រើនគ្រាប់ ហើយនាងក៏ឡើងគេង ឱបខ្នើយឱប របស់
លោកយាយ ហើយហិតក្លិនលោកយាយនាង ដែលបន្សល់ទុកត្រឹមតែក្លិន ជាប់និងខ្នើយកើយ ចំណែកឈាម ដែលកំពុងតែហូរ ក៏នៅតែបន្តហូរ ចេញពីរាង្គកាយនាង សន្សឹមៗតាមចន្លោះភ្លៅ
ក្រហមដាបជោកពូក។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now