ភាគ: ១៥៦

920 102 7
                                    

ក្រោយអាហារថ្ងៃត្រង់រួច ជីមីនដើរចុះឡើងពរកូនដៃម្ខាង ខលទូរស័ព្ទ ទាក់ទងទៅប្អូនប្រុស គេខឹងបងប្រុសធំបាន
ប្លុកលេខទូរស័ព្ទទំនាក់ទំនង ជាមួយបងប្រុសធំ រួមទាំងម្តាយរបស់គេ គឺលោកជំទាវចន ថែមទៀតផង។
" ខលមិនចូលទេលោកប៉ា តាំងពីថ្ងៃគេចាកចេញ គេផ្តាច់ប្រព័ន្ធពួកយើងចោលហើយ " ជីមីនធ្វើមុខស្ងួត រួចដើរ
ត្រឡប់មកសាឡុងវិញ ហើយគ្រវីក្បាលជាសញ្ញា។
" មនុស្សវាបើខឹងហើយ ខឹងអាក្រក់ ទោះដឹងថារឿងនេះជាការយល់ច្រឡំក៏ដោយ " លោកម្ចាស់មីន កំពុងអង្គុយបំបៅទឹកដោះគោកូនពៅ ខណៈអ្នកទាំងអស់គ្នា មានវត្តមាន
នៅទីនេះ រងចាំស្តាប់។
" មានវិធីមួយទៀត ក្រែប៉ាមានកាតសមាជិកម៉ាហ្វៀ
ដែរហ្អេស? " ជីមីនដើរទៅឈរគិតផ្ទប់មុខនិងជញ្ជាំង
គិតហើយគិតទៀត ទើបដឹងថាប៉ាក្មេកក៏ជាស្តេចរាជសី ទាំង៧ដែរ កាលពីមុន។
" ប៉ាដឹងជីមីន វាគ្មានប្រសទ្ធភាពប្រើនៅប្រទេស
ចិននោះទេព្រោះប្រុសតូច ជាកូនកាត់ចិនហុងកុង ដូច្នេះគេមានសញ្ញតិពីរ សិទ្ធដើរហើរ ក៏សេរីភាពជាងពួកយើងដែរ "
" អ៊ីចឹងទាក់ទងទៅហូស៊ុកទៅប៉ា "
" កុំអីល្អជាង " ទោះជីមីនខំផ្តល់យោបល់ឱ្យយ៉ាងណាក៏ដោយ ក៏គ្មានជម្រើសផ្សេងទេ បើមនុស្សគេមិនព្រមស្តាប់ហើយ ហាមឱ្យគេស្តាប់យើងទៀត ក៏មិនកើតដែរ។
" កូនទៅដោយខ្លួនឯង ប៉ាឱ្យកាតនោះមក កូនចាត់ចែងខ្លួនឯងបាន " នាងតូចអង្គុយអង្អែលពោះប៉ោង របស់នាងហើយងើបមុខសម្លឹងមើលប៉ា នាងចេញមុខដោះស្រាយដោយខ្លួនឯង ព្រោះនាងអ្នកបង្ករ ឱ្យប៉ាយល់ច្រឡំ។
" គ្រោះថ្នាក់ណាស់ ប៉ាមិនបណ្តោយកូនទេ ហ្វីយ៉ា " គ្រាន់តែឮកូនមានគម្រោងចង់ទៅប៉េកាំង លោកម្ចាស់បដិសេធភ្លាម ព្រោះប៉េកាំង សម្បូរទៅដោយក្រុមម៉ាហ្វៀ បងធំបងតូចច្រើនជាពិសេសមិនសុវត្តិភាពនោះទេ ទោះ
លោកម្ចាស់ស្ថិតក្នុងក្រុមម៉ាហ្វៀក៏ដោយ តែពួកម៉ាហ្វៀស្រុកចិន ជាពួកសង្គមងងឹត រកសុីខុសច្បាប់ ចាប់ជំរិតនានា ម្តេចនិងឱ្យកូនស្រីប្រថុយប្រថាន ជីវិតទៅទីនោះតែឯងងបាននោះ។
" តែគាត់ គ្មានថ្ងៃត្រឡប់មករកកូនវិញទេប៉ា ហ្អឹកៗ ពោះកូនក៏កាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃហើយ " នាងកម្សត់ខ្លួនឯង ពេលប៉ាចាកចេញពីនាង ប៉ាបន្សល់តំណក់ឈាមបីគ្រាប់ ជាពេជ្រ ដែលមានតម្លៃ បីគ្រាប់ក្នុងផ្ទៃនាង ហ្វីយ៉ានិងប៉ាតូច នាងផ្តើមស្រលាញ់គាត់ហើយ ពេលគ្មានគាត់ទើបដឹងថានាង ងរដាក់អ្នកណាក៏មិនសមដូជងរង៉ក់ ដាក់ប៉ាតូចដែរ នាងខ្លាចបំផុតកូនអត់ឳពុកហៅ ពីមុននាងមិននឹកស្មានថាប៉ាតូចដាច់អហង្កាយ៉ាងនេះទេ។
" ពុទ្ធោ!!កូនម៉ាក់ កុំយំកូន ប៉ាកូននៅមានវិធីដោះស្រាយច្រើនទៀតណា " ឃើញកូនលំបាកហ្វីឡា ក៏ពិបាកចិត្តដែរទឹកចិត្តជាម្តាយ មានតែជួយលើកទឹកចិត្តកូន អាណិតកូនរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ចំណែកលោកម្ចាស់មីនវិញ បានតម្រឹមសម្លឹងមើលកូន ដោយក្តីអាណិត ហើយដើរទៅអង្អែលក្បាលកូន។
" ហ្អឹម...ប៉ាយល់ព្រម ទៅៗ ចាំប៉ាខលប្រាប់ជំទាវមីង
និងផ្តល់ដំណឹង ទៅដល់លោកម្ចាស់ចន ជាមុន "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now