ភាគ: ៨៦

1.4K 77 3
                                    

លុះដល់ថ្ងៃរសៀលជ្រៀលជ្រេ ក្រោយពីដើរShopping នៅផ្សារទំនើបរួចមក ជីមីនបាននាំប្រពន្ធក្មេងទៅកន្លែងមួយជាកន្លែងដែលនារីៗគ្រប់គ្នា តែងស្រមៃ ទីនោះគឺជាកន្លែងម៉ាហ្សាស្បែកថែរក្សាសម្រស់ តាមបែបប្រពៃណីអ៊ីតាលី ដោយជីមីនផ្ទាល់អង្គុយរងចាំភរិយា នៅខាងក្រៅ នៅសាឡុងទទួលភ្ញៀវ អង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់ តែម្នាក់ឯង មិនរអ៊ូរទាំមួយសូម្បីតែម៉ាត់ ទោះយូរប៉ុណ្ណាក៏ដោយ ក៏ចាំភរិយាបានដែរ យូរៗម្តងក៏លើកនាឡិការតម្លៃថ្លៃ មកមើលម៉ោង រួចអង្គុយញញឹមម្នាក់ឯង ចំណាយពេល អង្គុយកាន់យូរៗទៅ ហាងម៉ាហ្សាបែបបុរាណ្យនេះ ក៏មានភ្ញៀវ ចូលមកកាន់តែច្រើន សុទ្ធសឹងតែជាមនុស្សស្រី វ័យកណ្តាល និងវ័យជំទង់ ពួកនាងៗព្យាយាម រស់រាយរាក់ទាក់រហូតដល់ ជីមីនគិតថានេះ ជាការំខានប្រសាទខ្លាំងណាស់ ទើបនាយកំលោះក្រោក ចេញពីសាឡុង ម្នីម្នារត់ត្រុយចូលបន្ទប់ស្ទីមភរិយាភ្លាម ដោយបន្លឺហៅឈ្មោះនាង ៖
" ជួយបងផងអូនសម្លាញ់ មានគេចង់ចាប់បងថើប " ជីមីនជាបុរដែលអៀនប្រៀន បំផុតហើយក្នុងលោក គ្រាន់តែគេប៉ះដៃ ញញឹមឱ្យភ្នែកដាក់បន្តិចសោះ ឆ្លេឆ្លារត់មករកប្រពន្ធក្មេងដល់ខាងក្នុងបន្ទប់ស្ទីមសូណាភ្លាម ឫកពាភ័យខ្លាចដូចឃើញព្រាយបិសាចអ៊ីចឹង ស្លន់ស្លោនៅមិនស្ងៀម រត់រកប្រពន្ធឱ្យជួយ។
" មីមួយណា មីមួយណាអីក៏ថ្លើមធំម្លេះ? " នាងតូចកំពុងគេងអាក្រាតកាយ លើគ្រែបិទបាំងត្រឹមកន្សែងបន្តិចបន្តួច បាំងកេរ្តិ៍ខ្មាស នាងស្ទុះក្រោកផ្ទប់កន្សែង និងដើមទ្រូង ងើបស្លន់ស្លោ មួម៉ៅក្តៅចិត្តឆេវ ធម្មតាកុំឃើញយ៉ុនណាស្លូត តែយ៉ុនណាក៏កាចមិនធម្មតាដែរ ធ្វើឱ្យបងៗបុគ្គលិក ដែលកំពុងម៉ាហ្សាដកខ្លួនចេញមួយជំហាន។
" គឺគឺពួកនាងៗ នៅខាងក្រៅ ដៃរវាមចង់ច្របាច់ពងបងទៀតផង " ជីមីនអេះអុញឱនមុខចុះ មុននេះរត់ចូលមកភ្លេចគិតមុខក្រោយ ភ្លេចគិតថាបុគ្គលិក កំពុងម៉ាហ្សាឱ្យប្រពន្ធ ពេលចូលមកក៏អៀនបុគ្គលិក ឱនមុខចុះនិយាយតិចៗ ព្រោះនៅខាងក្តៅមានភេទទី៣ ព្យាយាម ចង់លូកលាន់ខ្លួនប្រាណនាយទៀតផង អ្នកណាមិនស្រៀវ មិនធ្លាប់ឱ្យគេប៉ះផ្តេសផ្តាស ស្រេចតែចិត្តផង។
" ហ្អឺស!! ចាំអូនទៅចាត់ការ " នាងតូចញ៉ុកកន្សែងរួច បម្រុងនិងចេញទៅខាងក្រៅ ទាំងសភាពបែបនេះ ក៏ប៉ុន្តែបុគ្គលិកហាងបានព្យាយាម ហាមឃាតនាងតូច។
" អ្នកស្រី អ្នកស្រីសម្រួលអារម្មណ៍សិនណា គេងវិញទៅ ទុកឱ្យពួកយើងចាត់ការ "
" ពួកបងជួយសម្រួលដេញពួកត្មាត អស់នោះចេញផង គ្មានកេរ្តិ៍ខ្មាសទេហ្អេស? ចង់តោងសុីប្តីគេនេះ ក្តៅមែនតើ "
" អ៊ួយអូនសម្លាញ់ អូនកាចម្លេះ បងនៅក្បែរអូន ទើបបងមានសុវត្តិភាព " យ៉ុនណាក៏គេងលើគ្រែម៉ាហ្សាវិញ ជីមីនខិតទៅជិតក្បែរភរិយា មិនហ៊ានទៅណាឆ្ងាយទេ ដូចកូនខ្លាចបាត់ម្តាយអ៊ីចឹង។
" អូនជិតរួចហើយប៉ាធំ អង្គុយក្បែរៗអូនមក " យ៉ុនណាញញឹមអង្អែលថ្ពាល់ស្វាមី ញញឹមញញែមដាក់គេ ធ្វើឱ្យប្រុសចាស់បានចិត្ត ខិតចូលកាន់តែកៀក អៀនប្រៀនមុខឡើងក្រហម។
" សាច់ប្រពន្ធបងឡើងរលោងតែម្តង "
" លោកប្រុសទ្រាំបានទេ ទីនេះក្តៅណាស់ "
" ទ្រាំបានទាំងអស់ ឱ្យតែមានប្រពន្ធយើងនៅក្បែរ "
" លោកប្រុស និងអ្នកស្រីទំនងដូចស្រលាញ់គ្នាដល់ហើយ "
បុគ្គលិកហាងក៏បន្តសួរនាំជីមីន ពេលឃើញគូរស្នេហ៍ពួកគេផ្អែមល្ហែមយ៉ាងនេះ។
" ខ្ញុំតាមញ៉ែប្តី ទម្រាំតែបានការណាបងៗ ម្តេចក៏និយាយអ៊ីចឹង " នាងតូចក៏តបវិញភ្លែត មិនចាំយូរ នាងរៀបរាប់ប្រវត្តិតាមល្បួងលួងលោមចិត្តប្តីនាងដំបូង កាលនៅឋានៈជាប៉ាកូន ទម្រាំមានថ្ងៃនេះក៏គួរតែអគុណពូថេយ៍ របស់នាងដែលធ្វើឱ្យប្តីនាងខ្លាហាន ហ៊ានព្រមទទួលយកការពិត ថាគេក៏ស្រលាញ់នាងក្នុងនាមជាកូនស្រីដែរ។
" អូន...លាក់ខ្លះទៅ បើមិនប្រាប់ក៏គេមិនដឹងដែរ " ជីមីនសម្លឹងមុខភរិយា រួចឱនខ្សឹបតិចៗដាក់ត្រចៀករបស់នាង មិនឱ្យនិយាយឮៗពេក ព្រោះខ្លាចខ្មាសគេ វាជារឿងសម្ងាត់ផង មិនគួរនិយាយជាសាធារណៈទេ។
" តែអូនចង់និយាយ ថាគ្មានស្រីណាស៊ូដូចអូនទេ អូនតាមប៉ារហូតដល់បានប៉ាធ្វើប្តីណា ក៏មិនអន់ឯណា កូនលោកម្ចាស់មីន អ្នកណាមិនស្គាល់ " មិនចាញ់គ្នាប៉ុន្មានទេ នាងមនព្រមឱ្យប្តីនាង មកនិយាយប្រៀនប្រដៅនាងឡើយ ព្រោះនាងចង់និយាយ មកពីនាងខ្លាហាន ទើបបានគេធ្វើជាប្តី នាងបង្ហាញក្តីស្រលាញ់ទៅកាន់គេរាប់ឆ្នាំ ទម្រាំតែដល់ថ្ងៃមួយ គេព្រមសាភាពថា ស្រលាញ់នាងវិញ មិនមែនងាយឡើយ ដើម្បីយកបាន បេះដូងបុរសមាត់រឹងម្នាក់នេះ។
" ព្រឹកមិញហៅបងប្តីពេញៗមាត់ លូវហៅបងថាប៉ាទៀតហើយ បងមិនសុខចិត្តទេ " ជីមីនងរង៉ក់ដាក់ប្រពន្ធពេលប្រពន្ធថាឱ្យចំៗ ព្រោះចរិតគេអៀនប្រៀនតែបែបហ្នឹងតាំងពីដើមមកម្លេះ ក៏មិនចង់ឱ្យនាងហៅថាប៉ា ព្រោះពាក្យនេះមិនពិរោះស្តាប់ មើលទៅមិនស័ក្តិសម និងវ័យរបស់គេឡើយ។
" បាញ់លុយឱ្យអូនឱ្យច្រើនៗមក ទើបហៅថាប្តីវិញ ហិហិ "
" មុខលុយសម្បើមណាស់ ព្រឹកមិញចាយលុយអស់មិនតិចទេ នៅមកទារថែមទៀត អូនឯងនេះ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now