ភាគ: ៩១

1.6K 81 1
                                    

កន្លងទៅប្រមាណជា១៥នាទីក្រោយមក បុគ្គលិកលស្កាយបារ បានលើកស្ត្រប៊ឺរីក្រឡុកមួកកែវ តម្រង់មកសាឡុងនាងតូចហ្វីយ៉ា ខណៈនាងតូចកំពុងតែឆាតផ្ញើសារលេង ជាមួយនិងអៃលីង
មិត្តសម្លាញ់របស់នាង ព្រោះនាងខានជួបគ្នាយូរដែរហើយ ៖
" អត់ទោសអ្នកនាង នេះជាទឹកផ្លែឈើមិត្តប្រុសរបស់អ្នកនាងកម្មង់ឱ្យញ៉ាំ " បុគ្គលិកស្កាយបារ បានដាក់ទឹកផ្លែឈើនៅលើតុឱ្យនាងតូចញ៉ាំ ដោយនិយាយតាមអ្វីដែលបុរសម្នាក់ មុននេះប្រាប់ រួចក៏ឱ្យសញ្ញាទៅបុរសម្នាក់ហ្នឹង។
" ចាស? អ្ហ៎!! ចាសអគុណច្រើន " នាងតូចភ្ញាក់ខ្លួនព្រឺត
ព្រោះមុននេះកំពុងលេងឆាត ម្នាក់ឯង សើចសប្បាយសុខៗ ក៏មានបុគ្គលិកស្កាយបារ ចូលមករំខាន ខូចអារម្មណ៍អស់ នាងក៏បិទ
ទូរស័ព្ទទុកសិន រួចក៏ទទួលទឹកស្ត្រប៊ីរីក្រឡុក បន្ទាប់មកក៏បឺតញ៉ាំវាហើយ បន្តឆាតលេងជាមួយ និងអៃលីងបន្តទៀត ដោយមិនខ្វល់ពីអ្វីទាំងអស់ ព្រោះគិតថាទឹកមួយផ្លែឈើមួយកែវនេះ ច្បាស់ណាស់ លោកប៉ាជាអ្នកកម្មង់ឱ្យនាងញ៉ាំ នាងគ្រាន់តែងាកសម្លឹងមើលលោកប៉ាបន្តិច ឃើញប៉ាកំពុងពិភាក្សាការងារ ទើបមិនចង់រំខានខល ទៅលោកប៉ា សុខចិត្តអង្គុយរងចាំតាមធម្មតា លោកប៉ាចប់ធុរៈពេលណា ក៏ពេលនោះទៅ។
ចំណែកបុរសប្លែកមុខម្នាក់នោះ អង្គុយរងចាំមើលនាងតូចដូចគ្នា ព្រោះគិតថាថ្នាំមិនងាយនិងជ្រាបភ្លាមៗទេ តែមួយសន្ទុះក្រោយមក មានបុរសសង្ហាម្នាក់ទៀត ចេញមកពីខាងក្នុង ម្នាក់នោះជាម្ចាស់តូច កំពុងញញឹមដើរមកសាឡុងប្រពន្ធក្មេង ខណៈពេលដែល ប្រពន្ធក្មេងផ្តើមវិលមុខ ងងុយគេងក្រោកពីសាឡុងលែងរួច
បុរសម្នាក់នោះក៏ស្ទុះចូលទៅ ៖
" អេ៎!! លោកចង់ធ្វើស្អី? " ពេលឃើញម្ចាស់តូចបម្រុងនិងឱនថើបបបូរមាត់ប្រពន្ធក្មេង បុរសម្នាក់នោះចូលមកហាមឃាត់ហួងហែង ធ្វើជាវីរៈបុរសជិះសេះស ខុសកន្លែងសម្តែង នៅចំពោះមុខ មនុស្សគ្រប់គ្នា ដែលមានវត្តមាននៅទីនេះ។
" អត់ទោសមានការអីដែរ? " ម្ចាស់តូចងាកមកសួរបុរសម្នាក់នោះដោយជ្រួញចិញ្ចើម កើតចម្ងល់សុខៗ ក៏មានពពួកត្មាតជាបុគ្គលពាល មកពីណាក៏មិនដឹង ម្ចាស់តូចសម្លឹង បុរសម្នាក់នោះពីក្បាលដល់ចុងជើង ក៏អាចស្មានដឹងថាជាពពួក ម៉ាហ្វៀសង្គមងងឹតដែរ ទើបងាកមកបីត្រកង ប្រពន្ធក្មេងវិញនិងចង់នាំនាងចាកចេញ
ក៏ប៉ុន្តែ ៖
" អ្នកទាំងអស់គ្នា មានចោរចង់ចាប់ជំរិតក្មេងស្រី " នៅមិនអស់ចិត្តទៀត បុរសម្នាក់នោះបានចាប់ដៃដៃម្ចាស់តូចជាប់ ថែមទាំងស្រែកប្រកាស ឆោឡោ ខ្លាំងៗនៅទីនោះ បំណងឱ្យគេឯងងាក
មកសម្លឹងម្ចាស់តូច ក្នុងអត្តន័យផ្សេង ព្រោះម្ចាស់តូចស្លៀកពាក់ហៃសូដៃមានស្នាមសាក់គ្រប់កន្លែង ទើបបុរសម្នាក់នោះ ចោទប្រកាន់ម្ចាស់តូច ដោយមិនសមហេតុផល ម្ចាស់តូចដាក់ហ្វីយ៉ាអង្គុយលើសាឡុងវិញងាកមកដាល់មាត់បុរសម្នាក់នោះ ភ្លាមៗតែម្តង។
" ឌឹប!! ឌឹប!! ជួយមកចាប់បុរសម្នាក់នេះចេញផង កុំចង់
មានរឿងជាមួយយើង " មិនចង់មានរឿងច្រើនទេ ទោះមិនដឹងថាទឹកដីនេះជារបស់ម៉ាហ្វៀ មួយណាកាន់កាប់ក៏ដោយ តែកុំចង់មកហក់ ជាមួយខ្លួនឱ្យសោះ ម៉ាហ្វៀដូចតែគ្នាទេ អ្នកណាទៅខ្លាច កោតចេះស្រែកក្តែងៗ ថានាយជាចោរចាប់ជំរិត ក្មេងស្រី ទៅកើតដែរ ម្ចាស់តូចក៏ស្រែកប្រាប់បុគ្គលិក ស្កាបារនៅទីនេះ ឱ្យចូលមកជួយសម្រួល ព្រោះមិនចង់មានរឿងច្រើន ជាមួយពពួកពាលអស់នេះ ក៏ប៉ុន្តែបុគ្គលិកស្កាយបារ បែរជាជឿ ពាក្យសម្តីបុរសនោះចោទប្រកាន់ខ្លួន ទៅវិញ។
" ឯង..."
" នៅឱ្យស្ងៀម បើមិនចង់ធ្លុះក្បាល "
" ហ្អឹក!! ហ្អឹក!! ប៉ាប៉ា កូនងងុយគេង " ថមមីចូលមកក៏ដកកាំភ្លើងភ្ជង់ក្បាលបុរសម្នាក់នោះ ពីខាងក្រោយ ស្របពេលបុរសម្នាក់នោះចង់ហក់ ទៅដាក់ម្ចាស់តូចវិញ ចំណែកឯស្រីតូចហ្វីយ៉ា យំសសិតតិចៗហៅលោកប៉ា។
" ជុប!! បងនៅទីនេះ តោះយើងត្រឡប់ទៅវិញ " ម្ចាស់តូចឱនថើបបបូរមាត់ប្រពន្ធបន្តិច អង្អែលថ្ពាល់នាងហើយ ក៏លើកបីត្រកងនាងឡើង បម្រុងនិងចាកចេញ ទៅហើយតែបុគ្គលិកស្កាយបារ ដែលបានដាក់ថ្នាំ ឱ្យនាងតូចមុននេះ ក៏លិចមុខចេញមក ហាមឃាត់ម្ចាស់តូចភ្លាម។
" ឈប់សិនអ្នកប្រុស លោកមិនអាចយកនាងទៅបានទេ អ្នកនាងខាងនេះ ជាមិត្តស្រីរបស់ អ្នកប្រុសខាងនោះ " បុគ្គលិកម្នាក់នោះចេញមកហាមឃាត់ ម្ចាស់តូចខណៈម្ចាស់តូចចង់នាំប្រពន្ធចេញពីទីនេះ ចំណែកភ្ញៀវដែលនៅទីនេះបានដកទូរស័ព្ទចេញមក
ថតវីដីអូរ គ្រប់គ្នា ស្មានខុសថាម្ចាស់តូចជាជនពាលពិតមែន។
" ឯងកំពុងនិយាយស្អី? យើងជាប្តីនាង " ម្ចាស់តូចស្រែកគំហកដាក់
បុគ្គលិកម្នាក់នោះ ម្តេចក៏ចេះខុសរឿងអ៊ីចឹង
តើនរណាថានាងមិនមែនជាប្រពន្ធគេ? នាងតូចមកជាមួយគេ
គ្រាន់តែនាងមិនចូលទៅខាងក្នុង ប៉ុណ្ណោះ ក៏បង្ករជាការយល់ច្រឡំថ្នាក់នេះឬ? ពិតជាមិនដឹងសខ្មៅមែន។
" តែថា..."
" ថមមី ខ្ញុំទុកចិត្តលើឯងហើយ ថាអាចសម្អាតពួកត្មាតនេះបាន "
" ហ្អឹម...ទៅចុះ សុវត្តិភាពតាមផ្លូវណា "

ម្ចាស់តូចក៏បីភរិយា ចូលជណ្តើរយន្ត ចុចចុះមកជាន់ខាងក្រោមវិញ ដោយមានអេហ្វជាអ្នករងចាំ ទទួលចៅហ្វាយនាយ នៅខាងមុខ ផ្លូវចេញ មិនចាំយូរម្ចាស់តូចក៏ឱ្យសញ្ញាដល់អេហ្វ បើកឡានចាកចេញពីទីនេះ ទៅ
Ampartmenវិញ តែនៅតាមផ្លូវ នៅក្នុងឡាននាងតូចរើបម្រះនៅមិនស្ងៀម ៖
" ប៉ាប៉ា អូនយ៉ាក្តៅស្អុះណាស់ " នាងតូចអង្គុយលើភ្លៅលោកប៉ា ឱបលោកប៉ាជាប់ ភ្នែកនៅបិទនៅឡើយ នាងរើបម្រះខ្លួនចុះឡើង លើភ្លៅលោកប៉ា នាងត្អូញត្អែរថាក្តៅស្អុះ ទាំងដែលឡានបើកម៉ាសុីនត្រជាក់ រួចហើយ។
" អេហ្វបើកម៉ាសុីនត្រជាក់បន្ថែមមក អាការៈនេះប្រហែលជាត្រូវថ្នាំ អាចជាថ្នាំងងុយគេង ចង្រៃយ៍អើយ ពួកអស់នេះ វាថោកទាបណាស់ " ម្ចាស់តូចជាបុរសដែលឆ្លាតបំផុត ត្រឹមល្បិចបោក បញ្ឆោតដាក់ថ្នាំប្រពន្ធប៉ុណ្ណេះ វាស្តើងខ្លាំងណាស់ នឹកគិតពេលណា សែនក្តៅចិត្ត មានកំហឹងនិងរូបភាពមុននេះខ្លាំងណាស់ ស្អប់ពពួកពាល អស់ហ្នឹងណាស់ កោតមានគំនិតស្មោកគ្រោក មកដាក់ថ្នាំក្មេង ទៅកើតដែរ ភ្លេចខ្លួនតែបន្តិចសោះ ចុះបើមកយឺតពេល ម្លោះហើយហ្វីយ៉ា និងត្រូវបានពួកអស់នោះ នាំចេញទៅជាមិនខានឡើយ។
" ចៅហ្វាយមិនខលហៅខ្ញុំ " អេហ្វមើលតាមកញ្ចក់មក ខ្លួននៅចាំក្នុងឡាន នៅខាងក្រោម បើដឹងថាខាងលើមានរឿង ប្រហែលជួយចៅហ្វាយ ទាន់ពេល តែមុននេះអត់ដឹងសោះ ពេលដឹង ក៏ឃើញចៅហ្វាយ បីជំទាវតូចចុះមកបាត់ទៅហើយ។
" មានថមមី ជាអ្នកចាត់ការហើយ ព្រោះយើងមិនចង់មានរឿងច្រើន គួរឱ្យធុញទ្រាន់ណាស់ ម៉ាហ្វៀអន់ៗ "


______
និពន្ធដោយ: មីនស៍ហ្វា
( កោតមានមនុស្សអ៊ីចឹងដែរ ប្តីគេមកទាន់ហើយ នៅគ្រាន់បើ)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now