ភាគ: ០២

1.8K 63 2
                                    

និយាយដល់ចំណុចនោះ ជុងហ្គុកស្រាប់តែក្រោកឈរឡើង តម្លើងសំឡេងធំ ដាក់បងប្រុស តវ៉ាយកខុសត្រូវ ជាមួយបងប្រុស រំលឹករឿងគ្រប់យ៉ាង ដែលនាយធ្លាប់សន្យា តាំងពីពេលដែល
ពួកនាងនៅក្មេងជាងនេះ ទៅទៀត ឬមួយបងប្រុស មានបំណងធ្វើភ្លេច?

" ហ្អឹម!! យកឈ្នះចិត្តនាងឱ្យបានសិនទៅ ចិត្តរឹងដូចដែកថែប
ចាំមកនិយាយជាមួយបង នៅពេលក្រោយ " យ៉ុនហ្គីគ្រហឹមដើមក ងក់ក្បាលធ្វើដៃជាសញ្ញា បង្គាប់ឱ្យប្អូនប្រុសអង្គុយវិញ ចាំបាច់ច្រឡោតធ្វើអី និយាយធម្មតាទៅថី បងប្អូនឯងសោះ បងប្រុសតែងយល់នៅ អ្វីដែលប្អូនប្រុសធ្លាប់សុំ កាលពីមុន តែនាយចង់ឱ្យប្អូនមានអនាគតល្អជាងនេះ ណាមួយបើនិយាយរឿងនោះ នៅពេលនេះក៏ជួយអ្វីមិនបាននោះដែរ មានតែពាក្យថារងចាំប៉ុណ្ណោះ ព្រោះនាយផ្ទាល់មិនអាច សម្រេចចិត្តបាន ទាំងស្រុងនោះដែរ បន្ទាប់មកយ៉ុនហ្គី បានប្រមូលឯកសារ បិទលែបថប បោះជំហាន
សម្តៅទៅជណ្តើរឡើង បានតែ២កាំត្រូវ អាក់ដំណើរ។

" ចាំដ៏តែខ្ញុំអាយុ៥០ឆ្នាំសិន មែនទេបង? " ជុងហ្គុកក្រោកឈរអស់កម្ពស់ ស្រែកឮៗ ពីសាឡុងទៅ ពេលឃើញបងប្រុសហាក់មិនខ្វល់ ចំពោះសំណើ ទាំងប៉ុន្មានដែលខ្លួនធ្លាប់បាន ដាក់ល័ក្ខខ័ណ្ឌជាមួយគាត់ កាលពីមុន ពាក្យថាចាំនាយអាចរងចាំរហូត ដល់អាយុនាយកាន់តែកើន ពីមួយថ្ងៃទៅមួយថ្ងៃហើយ តើពេលណាគាត់ឆ្លើយថាព្រម ត្រីវរងចាំវេលានោះ រហូតដល់អាយុប៉ុន្មានទៀត? កាន់តែគិតកាន់តែមិនយល់ ច្របូកច្របល់ អារម្មណ៍ អន្ទះសាកង្វល់ចិត្ត។

" នោះ ពួកនាងមកវិញល្មម " អ្នកកំលោះងាកបង្វិលខ្លួលសម្លឹងមើលមុខប្អូន បញ្ចេញស្នាមញញឹមស្ងួត ទៅកាន់ប្អូនប្រុសព្រោះរឿងនោះ វាជាការសម្ងាត់ រវាងគេនិងប្អូនប្រុស គ្មានអ្នកណាម្នាក់ដឹងទេ សូម្បីតែហ្វីឡាភរិយារបស់នាយ ខណៈនោះដែរម្តាយកូនទាំងបី ក៏បានវិលត្រឡប់មកវិញ បានឱកាសយ៉ុនហ្គីគេចនិងសំណួរ ប្អូនប្រុសកំហូចបន្ទាប់មកនាយក៏ដើរចុះពីជណ្តើរមកវិញ សំដៅទៅរកភរិយានិងកូនភ្លោះ។

" ប៉ាតូច មកលេងយ៉ុនណាមែនទេ? " រាងតូចល្អិតយ៉ុនណា
ព្រឡេះដៃ ចេញពីដៃម្តាយ រត់មកឱបអ្នកកំលោះ ដែលមានឋានៈជាប៉ាតូចរបស់នាង ចំណែកហ្វីយ៉ា បានត្រឹមតែឈរ
ស្ងៀមកាន់ដៃម្តាយជាប់ និងម្ខាងទៀតកាន់កូនឡាន ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now