ភាគ: ២៧.

1.1K 58 3
                                    

ឈានចូលដល់ថ្ងៃថ្មី យន្តហោះផ្ទាល់ខ្លួនបាន ចុះចតនៅ
អាកាសយាន្តដ្ឋាន អន្តរជាតិ នៃទីក្រុងសុីដនីយ៍ រាងក្រាស់បានបើកឡាន តាមថងវិថី ឆ្ពោះសម្តៅទៅមន្ទីពេទ្យ នៅតាមផ្លូវរាងតូចជាភរិយា យំសសិត ឱបស្វាមីជាប់រហូត យ៉ុនហ្គីក្រសោបកាយភរិយាដៃម្ខាង បើកឡានដៃម្ខាង រហូតដល់មន្ទីពេទ្យ បោះជំហាន រូតរះចុចជណ្តើរយន្តឡើងទៅជាន់ខាងលើ ដល់មុខបន្ទប់កូនស្រី អ្នកទាំងពីរសម្លឹងមើលមុខគ្នា រួចរុញទ្វារចូលទៅ ក្រាក!! ៖

" បងប្រុស " សំឡេងរុញទ្វារ បន្ទប់ចូលមកខាងក្នុង ធ្វើឱ្យអ្នកនៅខាងក្នុងងាកតាមប្រភពសំឡេង ម្ចាស់តូចក្រោកពីសាឡុងមក ក្រោយឃើញបងប្រុស និងភរិយាគាត់មកដល់។

[ យ៉ុនហ្គី ] លោកស្រីមីន និងលោកជំទាវចន ក្រឡេកមើលទៅពួកគេរួចឧទានឡ់ង តំណាលគ្នា ក្រោយឃើញវត្តមានយ៉ុនហ្គីនិងហ្វីឡាចូលមក។

" ជម្រាបសួរម៉ាក់ក្មេក ជំទាវមីង " នាងតូចនាមជាកូនប្រសា
គ្រួសាត្រកូលមីន លើកដៃសំពះម្តាយក្មេក និងអ្នកមីង រួចដើរទៅឱបម្តាយក្មេក ចាត់ទុកជាការគួរសម។

" ហ្អឹម...មកជិតកូនស្រីឯងទៅហ្វី " លោកស្រីមីនឱបអង្អែលខ្នងកូនស្រីមុននិងបង្គាប់ឱ្យនាង ដើរទៅជិតគ្រែគេង ចៅស្រីគាត់ ដែលគេងសន្លប់ស្តូកស្តឹង។

" កូនម៉ាក់ ហ្អឹក!! ហ្អឹក!! កូនស្រីតូចរបស់ម៉ាក់ សឺត!! លោកប្តីកូនអូននាងគេស្ងៀម អ្ហឹក!! កូ-កូនស្គមណាស់ អ្ហឹក!! លោប្តី " ទឹកចិត្តជាម្តាយ តាំងពីកូនកើតចេញពីផ្ទៃមក មិនធ្លាប់កើតមានរឿងអ្វី ឬឈឺស្កាត់ មានជម្ងឺកាចសាហាវអ្វីឡើយ ដៃញ័រៗ របស់ហ្វីឡា លូកទៅក្រសោប ប្រអប់ដៃតូចកូនស្រី មានពកយួរដោយសេរ៉ូមជាប់ លើកមកថើប យំសសិត អាណិតកូនពៃក្រៃកន្លង។

" អង្គុយសិនទៅ នាងមិនអីទេ អូនត្រូវតាំងស្មារតី ជឿបងណា
កូនយើងរឹងមាំ " យ៉ុនហ្គីចូលខ្លួនទៅឱបភរិយាពីក្រោយ ចាប់សង្កត់ស្មានាងឱ្យអង្គុយ ដោយទាញកៅអីក្បែរនោះឱ្យនាង អង្គុយសម្រួលឥរិយាបទ ស្រួលបួលជាងមុន។

" កុំយំអីកូនប្រសា នាងល្អិតនិងឆាប់ជា ជឿម៉ាក់ " លោកស្រីមីន ដើរមកជិតកូនប្រសា លើកដៃអង្អែលស្មានាងតូចហ្វីឡា ដោយពោលពាក្យលួងលោម កូនប្រសា កុំឱ្យនាងព្រួយចិត្តខ្លាំង យ៉ាងណានៅមានវិធី កែខៃ ព្យាបាលនាង បានទាន់ពេលវេលាដែរ មិនទាន់ ដល់ពេលអស់សង្ឃឹមឯណា។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now