ភាគ: ៣៤

1.3K 64 0
                                    

ថ្ងៃថ្មី ទេសភាពខៀវខ្ចី ស្រស់បំព្រង ក្រោយមានភ្លៀងមួយ
មេធំកាលពីម្សិលមិញ កំឡុងពេលនេះ ជារដូវវស្សាក៏ចាប់ផ្តើមឈានចូលមក ធ្វើឱ្យភ្លៀងផ្តើមធ្លាក់ជារៀងរាល់ថ្ងៃ ព្រឹកនេះម្ចាស់តូចក្រោកពីព្រលឹម ឈរស្រោចផ្កាខាងមុខផ្ទះចម្ការ ចំណែកលោកតាអង្គុយក្រេបកាហ្វេ សម្លឹងមើលចៅប្រុស ពីចម្ងាយ
ឆ្លាស់គ្នានិងរូបថតគ្រួសារលោកយ៉ុនហ្គី ព្យួរជាប់ជញ្ជាំង សញ្ជឹងគិតរឿងខ្លះទៅថ្ងៃអនាគត ដោយបញ្ចេញស្នាមញញឹមតិចៗ ស្រមៃគិតឃើញតែក្តីសុខសុភមង្គល រំពេចនោះ ឡានកុងតាន័រធំមួយ ក៏បើកថយគូទ ចូលមកខាងក្នុង បរិវេនរបងផ្ទះចម្ការ ចុចសុីភ្លេ
ទីត!! ទីត!! ៖

" ជម្រាបសួរម្ចាស់តូច សូមជួយចុះហត្ថលេខាទទួលផង " បុគ្គលិកផ្នែកលក់ មកពីឃ្លាំងរថរយន្តទំនើប បានចុះពីឡានមក ប្រគឯកសារផ្ទេសិទ្ធការទិញរថយន្ត ស៊េរីទំនើប មួយគ្រឿងពីឃ្លាំងរបស់ពួកគេ ឱ្យទៅម្ចាស់តូចជាអ្នក ចុះហត្ថលេខាលើក្រដាសស្នាម។

" អូខេ សេវាកម្មពួកលោកលឿនគួរសម សុំមើលរបស់បន្តិច "
មិនរងចាំយូរ ម្ចាស់តូចទទួលឯកសារពីដៃជំនួយការ អ្នកដឹងជញ្ជូនរថយន្តទំនើបមកដល់ទីនេះ ទាំងបញ្ចេញស្នាមញញឹម បន្ទាប់មកក៏ដើរទៅជិតទូរកុងតាន័រ ដើម្បីមើលរូបរាង្គ ឡានដែលខ្លួនបាន
កម្មង់ឱ្យកាន់តែច្បាស់។

" បាទទាន "

" អ្នកណាមករក ប្រុសតូចចៅ? "

" បាទលោកតា គឺឡានកុងតាន័រដឹកឡានយ៉ុនណា មកឱ្យព្រោះចៅទើបតែបានដាក់កម្មង់ ឱ្យនាងកាលយប់មិញ ជាកាដូរបន្តិចបន្តួច " លោកស៊ូក្រោយបានឮសំឡេង ចុចសុីភ្លេរបស់ឡានកុងតាន័រ គាត់ក៏ចេញមកមើល ឃើញបុគ្គលិកផ្នែកលក់រថយន្ត និងជំនួយការរបស់គេ កំពុងតែបើកបរឡាន ចេញពីទូរកុងតាន័រ
ឡានប៊ូហ្កាទី ឡាវ័រទ្រូណូរី (Bugatti La Voiture Noire)
ទំនើប ស៊េរីចុងក្រោយមានតម្លែ១៦លានដុល្លា សហរដ្ឋអាមេរិច ម្ចាស់តូចទិញវាជាកាដូរ ជូនកូនស្រីច្បង ថ្ងៃនាងចូលរៀនដំបូង នៅសកលវិទ្យាល័យ ម្ចាស់តូចងាកខ្លួន ទៅតបលោកតាវិញ ដោយសម្តីគួរសម។

" ហ្អឹម...អា៎វ!! យ៉ុនណាភ្ញាក់ល្មម មកមើលឡានដែលប៉ាតូចឯងទិញឱ្យ ស្រលាញ់ទេចៅ កុំភ្លេចអគុណលោកប៉ាផង ក្មេងល្អ "
លោកស៊ូញញឹមតិចៗ អត់សរសើរទឹកចិត្ត ចៅប្រុសមិនបាន គេជាបុរសល្អណាស់ គិតគូរពីកូនស្រីចិញ្ចឹម ស្រលាញ់ស្មើគ្នា ស្របពេលដែលយ៉ុនណា ក្រោកពីគេងមកល្មម នាងចេញមកខាងក្រៅទាំងដែលនៅគ្រោងឈុតតុក្កតានៅឡើយ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now