ភាគ: ៧៥

1.3K 93 9
                                    

បងសុខចិត្តដាក់ជណ្តើរឡើងតោង តាមជញ្ជាំងផ្ទះកម្ពស់២ជាន់ ដល់បន្ទប់ស្រស់នួនល្អង ដើម្បីបានឃើញវត្តមានរបស់អូន ពេល
បើកបង្អួចស្វាគមន៍ នឹកស្មានថាស្រស់ស្រី បើកឱ្យបងចូល តែផ្ទុយទៅវិញ ចិត្តអូនខុសពីស្រីដទៃ ហ៊ានលើកដៃរុញច្រានជណ្តើរប្តីរបស់ខ្លួនឯង កំពុងតែតោងជញ្ជាំង ឱ្យផ្ងាទៅក្រោយធ្លាក់ទៅក្រោម យ៉ាងអាណោចអាធម្ម លាន់ឮសំឡេង ប្រាវ!! ក៏នាងនៅតែមិនខ្វល់ពីគេ នាងក៏ទាញបង្អួចបិទវិញ ៖
" ពុទ្ធោ ចៅហ្វាយតូច ចៅហ្វាយតូច ព្រះជួយ " រ៉ាហ្វាត់ជាអ្នកយាមកាម ក្បែរគុម្ពផ្កាបានហក់លោត ចេញពីគុម្ពផ្កាមកត្រកងកាយម្ចាស់តូច របស់ខ្លួនដែលទន់ខ្លួនល្អូក ចុកឆ្អល់ងើបមិនរួច មិនមែនលេងសើចទេ ផ្ទះពីជាន់ខ្ពស់គួរសមដែរ ពេលធ្លាក់មក ក៏គ្មានអ្វីការពាក្យនៅខាងក្រោម ធ្លាក់មកលើសួនស្មៅ ដូចគប់របស់បោះចោលអ៊ីចឹង។
" អូនសាហាវឃោឃៅណាស់ហ្វីយ៉ា អ្ហឹក!! " ទន់ដៃទន់ជើង
លើកលែងរួច ឈឺឆ្អល់ពេញខ្លួន កម្រើកមិនបាន ហូរទឹកភ្នែកតាមកន្ទុយភ្នែកមក ដោយបើកភ្នែកព្រិមៗសម្លឹងមើលទៅបន្ទប់ប្រពន្ធក្មេង សោកស្តាយខ្លាំងណាស់ មិននឹកស្មាននាងមានចិត្ត
ឃោឃៅចំពោះប្តីខ្លួនឯង យ៉ាងនេះសោះឡើយ ទោះមិនគិតថានាយជាប្តី ក៏គិតក្នុងឋានៈជាប៉ាផង ក៏មិនបានមែន ដែរទេ?
តាមលួងនាង តាមសុំនាងត្រូវគ្នាវិញ ដូចឡើងភ្នំភ្លើងចុះសមុទ្រទឹកក្តៅអ៊ីចឹង ក៏នៅចាញ់ផ្ទាំងថ្ម ក្នុងបេះដូងនាងដែរ ម្ចាស់តូចបន្លឺសម្តី ខ្សឹបខ្សួលអួលដើមក មុនបិទភ្នែក សន្សឹមៗ រហូតដល់សន្លប់ បាត់បង់ស្មារតី ក្នុងពេលនោះតែម្តង ធ្វើឱ្យរ៉ាហ្វាត់ឆ្លេឆ្លា អង្រួងខ្លួនម្ចាស់តូចខ្លាំងៗ។
" ចៅហ្វាយតូចកុំលរលេងនិងខ្ញុំណា ចៅហ្វាយតូច ហ្អឹកៗ ជួយផង នរណាក៏បានដែរជួយផង ចៅហ្វាយតូចសន្លប់ហើយ ជួយផង " សភាពពេលនេះរបស់ម្ចាស់តូចនៅពេលនេះ ធ្វើឱ្យរ៉ាហ្វាត់ភ័យមិនតិចទេ អង្រួនខ្លួនម្ចាស់តូចដែលសន្លប់ ទន់ខ្លួនល្អូក ឱ្យដឹងខ្លួនមកវិញ តែអត់ប្រយោជន៍នោះទេ ទោះហៅយ៉ាងណាក៏ដោយ ក៏ម្ចាស់តូចមិនភ្ញាក់ដែរ មិនមែនសម្តែង មនុស្សធ្លាក់ពីលើជណ្តើរមក ស្ទើរតែស្លាប់ភ្លាមៗទៅហើយ រ៉ាហ្វាតឆោឡោ ស្រែកហៅឱ្យគេឯងជួយ ទាំងដែលថ្មើរនេះ មនុស្សក្នុងផ្ទះហ្វាម គេងលក់អស់ហើយ ក៏មិនដឹង តែក៏ជាសំណាងល្អ លោកម្ចាស់មីន កាន់ពិលចេញពីផ្ទះ ឮសំឡេងរ៉ាហ្វាត់ ក៏ដើរមកតាមប្រភពសំឡេង ឃើញពួកគេទាំងពីនៅខាងក្រោយផ្ទះ។
" មានរឿងស្អីរ៉ាហ្វាត់? "
" ចៅហ្វាយ គឺចៅហ្វាយតូចធ្លាក់ពីលើជណ្តើមក ជួយជួយ គ្នាបន្តិចមក នាំគាត់ទៅពេទ្យចៅហ្វាយ "
" ម៉ោងគេដេកអស់ហើយ អំពល់ទុកណាស់ ចេញឡានទៅយើងគ្រាប្រុសតូចទៅតាមក្រោយ " ចរិតប៉ាកូនមិនខុសគ្នាទេគំរោះគំរើយ មុខមិនស្រស់ពេលឃើញប្អូនប្រុសជួបគ្រោះថ្នាក់ កាន់តែបន្ទោសថែម បន្ទាប់មកក៏បានប្រាប់ឱ្យរ៉ាហ្វាត់ចេញឡាន នាំប្អូនប្រុសទៅពេទ្យ ទាំងយប់ថ្មើនេះ ទឹកចិត្តបងប្រុស ទោះខឹងក៏បារម្ភពីប្អូនដែរ។
" បាទទាន "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now