ភាគ: ១៤៨

921 85 14
                                    

ពេលម្ចាស់តូចដេញអាសង្សារថ្មី របស់នាងចេញ ម្នាក់ក្មេងស្រីស្បៀនសង្សារថ្មី របស់ប្រពន្ធចេញ គេក៏រត់ចេញស្រវាកាតាប និងខោរអាវ រត់ចេញពីបន្ទប់នេះយ៉ាងលឿនរហ័ស ក៏ប៉ុន្តែនាងតូចហាមសង្សារនាង ដោយប្រើនៅពាក្យពេចន៍អូនបង ដាក់សង្សារនាង យ៉ាងផ្អែមល្ហែម នៅចំពោះមុខលោកប៉ានាង។
" អ្ហា៎យ!! ប៉ា-ប៉ាឆ្គួតហើយ " ម្ចាស់តូចខាំមាត់ តម្លើងគ្រាប់ភ្នែកធំៗ ច្រាលដោយកំហឹង ស្ទុះទៅកន្ត្រាក់ ដើមដៃប្រពន្ធ ស្ទើរតែដាច់ចេញពីក្លៀក។
" អូនធ្វើស្អី? ឮបងសួរដែរទេ? ថាអូនកំពុងធ្វើស្អីហ្អា៎ស!! "
សម្តីគំរោះគំរើយ ស្រែកសម្លុត តឹងសរសៃក ដាក់នាង ចាប់អង្រួនស្មាប្រពន្ធហើយ សួរនាំនាង ក្តៅដូចភ្លើង ពោពេញដោយកំហឹងក្នុងខ្លួន ដែលកំពុងតែខឹងនិងនាង។
" ក៏ឃើញហើយ ថាធ្វើស្អី? " នាងស្រក់ទឹកភ្នែកមួយតំណក់
ហើយស្រែកតបលោកប៉ាវិញ ទាំងទឹកមុខស្មើធេង គ្មានជាតិដាក់គាត់ បែបឌឺដងផ្លែផ្កា ដាក់គាត់វិញ។
" Valentines អូនធ្វើបែបនេះដាក់បងឬ? "
" វាជារឿងរបស់ខ្ញុំ យ៉ាងម៉េច? "
" អូន! " ម្ចាស់តូចបម្រុងនិងងារដៃ លើកទៅទះកំផ្លៀងប្រពន្ធ
តែចិត្តមិនដាច់សោះ ទោះដឹងថា នាងជាក្មេងក្បាលរឹង រឹងរូសខ្លាំងយ៉ាងណា ថាឱ្យនាងខ្លាំង នាងកាន់តែផ្គើន។
" ទះ! ទះមក ហ្អឹក! ខេះ!!ខេះ!! " នាងតូចពេបមាត់យំ មកដល់ពេលនេះទើបនាងដឹងថា លោកប៉ាអាងតែអំណាច ប៉ាធ្វើអ្វី
តាមតែចិត្តក្តៅ ភ្លាមនោះលោកប៉ា របស់នាង ទ្រាំនិងសម្តីក្រេវក្រោធ របស់នាងមិនបាន ក៏បានស្ទុះមកច្របាច់កនាង ផ្អឹបសង្កត់ទៅនិងខ្នើយខ្លាំងៗ ទឹកមុខគេដូចព្រាយបិសាច ជញ្ជក់ឈាមអ៊ីចឹង កែវភ្នែកឡើងក្រហមរងាល ពេញដោយកំហឹង ឆួលដូចភ្លើង។
" កុំធ្វើឱ្យបង អស់ភាពអត់ធ្មត់ណាហ្វីយ៉ា ឆាប់ស្លៀកពាក់ភ្លាម "

រកតែនាងស្លៀកពាក់មិនទាន់ ប៉ាចាប់អូសនាង ពីជាន់ខាងលើមកដូចអ្នកទោស ហើយបើកឡានយ៉ាងលឿន ដូចហោះ សម្តៅទៅផ្ទះធំ វិមានត្រកូនមីន ហើយចាប់ទាញនាងអូសចុះពីឡានមកវិញ ទីណាត់ទីណែង នាងយំផង អង្វរប៉ាផង ចង់ឱ្យប៉ាទាញដៃនាង
មួយៗ ឆ្លងកាត់វត្តមានអ្នកផ្ទះ ដែលមកជុំគ្នា ដើម្បីនិយាយរឿង
រៀបការ របស់ពួកគេទាំងពីរ សូម្បីតែលោកម្ចាស់មីនក៏មកដែរ
គឺមកដើម្បីបង្កភាពភ្ញាក់ផ្អើលស៊ុបប្រាយកូនស្រី តែពេលនោះ ៖
" ហ្អឺស!! ប្រាវ!! ផាំង!! " អ្នកផ្ទះរងចាំពួកគេមកដើម្បីស៊ុបប្រាយ កម្មវិធីតូចមួយ គឺរើសថ្ងៃរៀបការ ឱ្យពួកគេទាំងពីរនាក់ ប៉ាកូន
បានរៀបការជាមួយគ្នា តាមច្បាប់ទម្លាប់ ក៏ប៉ុន្តែនរណាទៅស្មានដឹង ថាវត្តមានពួកគេចូលមក ម្ចាស់តូចចាប់បោចផ្កាដែលតាំងលម្អចោលគ្មានសល់ ផ្តួលស៊ុមរូបថតរបស់ពួកគេ បែកខ្ទិចខ្ទី ដោយកំហឹងច្រាលពេញខ្លួន មិនចាំបាច់មានកម្មវិធីស្អីទេ រឿងអ្វីក៏អាចកើតឡើងបានដែរ ធ្វើវាឡើងធ្វើអី បើខាងស្រីនាងមិនស្រលាញ់នាយផង បើមនុស្សស្រលាញ់គ្នា គេមិនធ្វើអ៊ីចឹងដាក់គ្នាទេ។
" ប៉ា...ហ្អឹកៗ អ្ហាយ!! " នាងតូចផ្ទប់ត្រចៀកយំ ឈរសម្លឹង
មើលលោកប៉ាកំទិច របស់របរក្នុងផ្ទះ ដែលរៀបចំមកសម្រាប់ពួកគេទាំងពីរ ចប់សេចក្តី ម្ចាស់តូចក៏កន្ត្រាក់ដើមដៃនាងតូច
អូសទាញនាងឡើងទៅបន្ទប់ ដើម្បីបន្តចាត់ការ នាងបន្ថែមទៀត តាមចិត្តខឹង មិនដឹងថានិងមានរឿងអ្វីកើតឡើងជាបន្តបន្ទាប់
ទៀតទេ។
" មកនេះ! " ចាប់អូសទាញដៃទៅ ទីណាត់ទីណែង ម្នាក់យំម្នាក់កំពុងមានកំហឹង ធ្វើឱ្យសមាជិកក្នុងផ្ទះឆ្ងល់គ្រប់គ្នា លោកម្ចាស់មីនក្រោកឈរឡើង ហើយស្រែកស៊ួរប្អូន ខ្លាចប្អូនធ្វើអ្វីមិនចេះគិត។
" មានរឿងអីប្រុសតូច ប្រុសតូចហ្អា! ត្រជាក់ចិត្តវើយ! "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now