ភាគ: ១៣៤

970 82 13
                                    

មិនមែនលោកជំទាវចន ធ្វើការសម្រេចចិត្តមួយនេះ តាមតែចិត្តគាត់បន្ទាន់ៗនោះទេ តែគាត់ធ្វើនេះ ដើម្បីរកសេចក្តីសុខឱ្យចៅស្រីគាត់ ទាំងដែលគាត់ដឹងថា កូនប្រុសបាត់ទៅប៉ុន្មសនថ្ងៃទៅទីណា? ទៅធ្វើអ្វី មានធុរៈអ្វី ជាមួយនរណា គាត់ស៊ើបមើល ដឹងមកច្បាស់លាស់អស់ហើយ គាត់មិនអាចពឹងពាក់ផ្ញើសេចក្តីសុខចៅស្រី នៅនិងកូនប្រុសគាត់បានឡើយ ទើបគាត់សម្រចចិត្ត ឱ្យហ្វីយ៉ានិងមីងយូរៀបការជាមួយគ្នា។
" ចុះប្រុសតូចដឹងដែរទេ? " សមាជិកក្នុងផ្ទះ អ្នកណាមិនស្គាល់
មីងយូរ ព្រោះមីងយូ ជាមិត្តសម្លាញ់របស់ជុងហ្គុក កាលនៅរៀនមហាវិទ្យាល័យ ជាមួយគ្នា លោកម្ចាស់មីន បានត្រឹមតែ
សួរយោបល់ ម្តាយមីងវិញ ខ្លាចថាប្អូនប្រុស មិនទាន់ដឹងឮ។
" មិនចាំបាច់សួរយោបល់ពីប្រុសតូច នោះទេ ដឹងត្រឹមថាមីង
ចាត់ចែងរួចរាល់អស់ហើយ មីងនិងពន្លឿនការរៀបការឱ្យឆាប់បំផុត តាមដែលអាចធ្វើបាន " លោកជំទាវចន ធ្វើអ្វីហ្មត់ចត់ ខ្លាំងណាស់ មិនងាយឱ្យថ្លោះធ្លោយឡើយ មីងយូរត្បិតថាជាបុរស ពោះម៉ាយ កូនមួយក៏ពិតមែន តែមីងយូ ស្អាតស្អំ ចរិតសុភាពរាបសា
ស្លូតត្រង់ណាស់ លោកជំទាវស្គាល់ចរិត ក្មួយច្បាស់។
" សួរចិត្តចៅសិនទៅ " លោកស្រីមីន ញញឹមស្ងួត ធ្វើម្តេចពីមុន
ខំរារាំង កាន់ជើងកូនប្រុស តែលើកនេះគ្រប់គ្នាដឹងឮនិងយល់ស្របតាមគំនិត របស់លោកជំទាវម្តង។
" មិនចាំបាច់សួរទេ ខ្ញុំព្រមហើយ លោកយាយ " ហ្វីយ៉ាភ្ញាក់
ដឹងខ្លួនយូរដែរហើយ នាងបានសម្ងំយំ យ៉ាងស្ងៀមស្ងាត់ ថែមទាំង
បានស្តាប់ឮរាល់ ពាក្យសម្តីឆ្លងឆ្លើយ របស់លោកយាយនាង និងអ្នករាល់គ្នា នាងសុខចិត្ត លេបថ្មលេបគ្រោះ ទទួលយកលោកពូ ជាបុរដែលនាង មិនបានស្រលាញ់ តែលោកពូមើលថែនាងបានល្អណាស់ ល្អជាប៉ានាងឆ្ងាយ នាងព្រមឆ្លើយយល់ព្រម ដោយមិន
រុញរាចិត្ត ឬគិតច្រើនឡើយ។
" ហ្វីយ៉ាកូន " លោកម្ចាស់មីន ក្រោកឡើងទៅឱបកូនស្រីដែលក្រោកឡើងអង្គុយផ្អែកខ្នង និងក្បាលគ្រែ លោកម្ចាស់ឱបលួងលោម អង្អែលខ្នងកូន រលីងរលោង ចង់យំតាមកូន
ព្រោះអាណិតកូនស្រី។
" លោកប៉ាអ្ហឹកៗ យ៉ាយ៉ាឈឺ កូនឈឺណាស់ប៉ា " ឈឺកាយ មិនពិបាកដល់ឈឺចិត្ត នាងឆ្អែតហើយ ត្រឹមប៉ុណ្ណេះ នាងក៏យល់ហើយ ថាប៉ាតូចរបស់នាង គេគិតអ្វីមកលើនាង គិតត្រឹមកូនតែប៉ុណ្ណោះ
ទាំដែលមាត់ស្រែកក្តែងៗថាស្រលាញ់ តែការស្រលាញ់របស់គាត់ នៅពេលនេះ ត្រូវឆ្កែសុីបាត់ហើយ មកទល់ថ្មើរនេះ ថ្ងៃនេះ មិនទាន់លេចវត្តមានប៉ាតូចនាង មកមើលនាងទេ នាងនៅនឹកស្រមៃ ឮតែសំឡេង មនុស្សប្រុសស្រី ធ្វើរឿងមិនសមរម្យ លើគ្រែជាមួយគ្នា ធ្វើឱ្យនាងសែឈឺចាប់ ចុកឆ្អល់ ជាងគេវាយ និងដំបងទៅទៀត។
" កុំយំកូន កុំយំ ប៉ានៅត្រង់នេះហើយ "
" កូនចង់គេងឱបប៉ា លោកប៉ាកុំទៅណាចោលកូនណា "
" ប៉ាមិនទៅណាចោលកូនទេ សឺត!!កូនពៅប៉ា "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now