ភាគ: ៩៤

1.4K 92 15
                                    

ហ្វីយ៉ាយំផង ស្រែកហៅឱ្យលោកប៉ា ឱ្យជួយផង ខណៈពេលដែល
យ៉នជុន បានដាល់ក្បាលពោះ របស់នាងមួយទំហឹង ធ្វើឱ្យនាងតូចចុកឆ្អល់ រើខ្លួនទៅណា ក៏លែងរួច បានត្រឹមតែយំសសិត មិនឮ
សំឡេង ហូរទឹកភ្នែក តាមកន្ទុយភ្នែក អារម្មណ៍ភិតភ័យ ខ្លាចបុរសម្នាក់នេះ កំពុងបំពានរាង្គកាយនាង ស្របពេលដែលយ៉នជុន បម្រុងនិងចាប់ស្រាយខ្សែអាវឃ្លុំ របស់នាងតូច ក៏ស្រាប់តែ ៖
" អាចង្រៃ ឯងកំពុងតែធ្វើស្អីហ្អា៎ស? ឌឹប!! ឌឹប!! ផាំង!! "
ម្ចាស់តូចចូលទៅចាប់ ក្របួចកអាវយ៉នជុន ចាប់កន្ត្រាក់ទាញ
យ៉ន់ជុនចេញមក បោកផ្ទប់ទៅនិងសាឡុង រួចតាមទៅយារដៃដាល់មុខស្រស់សង្ហា របស់ប្អូនជីដូនមួយ ឌឹបៗ ជាប់គ្នាបែកមុខ បែកមាត់ ហូរឈាម នៅមិនស្ងប់ចិត្ត ដោយសារកំហឹងកំពុងតែដុតរោលច្រាលឡើង ពេញប្រអប់ទ្រូង ម្ចាស់តូចក៏ចាប់ស្រវា
ដកកាំភ្លើងពីចង្កេះខោរ មកបាញ់បញ្ឆិត ដើមដៃយ៉នជុន មួយគ្រាប់ ថែមទាំងស្រែកគំហស ដេញយ៉នជុន ចេញពីទីនេះទៀត។
" អ៊ួយ...បងប្រុស " យ៉នជុន បានដួលព្រូស ទៅលើកម្រាលឥដ្ឋ ដៃហូរដាបដោយឈាមក្រហមច្រាល បែកមុខបែកមាត់ តែនៅមានសតិដឹងថាបងប្រុសជីដូនមួយ បានបាញ់ខ្លួនមុននេះ។
" កុំមកហៅយើងថាបងប្រុសទៀត អ្នកណាក៏បានដែរ មកអូស
អាឆ្កែវង្វេងព្រៃ នេះចេញទៅវើយ " ម្ចាស់តូចស្រែកឆោឡោពេញផ្ទះ ស្រែកហៅអង្គរក្ស ឱ្យមកអូសក្បាល យ៉នជុនចេញពីទីនេះ ព្រោះគេនៅទីនេះបន្តទៀត មិនបានទេ ម្ចាស់តូចកំពុង
មានកំហឹងស្រាប់ផង ក្តៅក្រហល់ក្រហាយ ពេញខ្លួន ដូចបាយពុះ
អ៊ីចឹង នេះបើមកមិនទាន់ទេ តើរឿងនិងទៅជាយ៉ាងណា?
នាយមិនហ៊ាន សូម្បីតែគិតស្រមៃ ឡើយ។
" ហ្អឹកៗ ប៉ាប៉ា អ្ហឹកៗ " នាងតូចយំខ្សឹបខ្សួលនៅលើពូក រមួលខ្លួនចុកឆ្អល់ លើកដៃហៅលោកប៉ា ពេលបានឮសំឡេងលោកប៉ា នាងត្រេកអរផង យំភ័យផង ដូចបានកើតជាតិថ្មីអ៊ីចឹង។
" ហ្វីយ៉ាប្រពន្ធសម្លាញ់ ពុទ្ធោអើយ អាថ្លើមពាសមេឃ " ខឹងឡើងចង់ចេញផ្សែង ចង់ស្រក់ទឹកភ្នែកហើយ អាណិតប្រពន្ធក្មេងដែលត្រូវបាន ប្អូនជីដូនមួយ ថ្លើមពាសមេឃ លូកលាន់រាង្គកាយនាង
មុននេះ ជុងហ្គុកស្ទុះចូលមក ត្រកងកាយតូច នៅលើគ្រែ
ឱបក្រសោបថើប រាង្គកាយទន់ល្អូករបស់នាង ពេលឃើញនាងស្ថិតក្នុងសភាពបែបនេះ កដៃឡើងក្រហមសាច់ អាវឃ្លុំរញ៉េរញ៉ៃ គ្មានរបៀប នាងដេកយំហៅឈ្មោះគេ។
" អូនចុកពោះ ប៉ាប៉ា អ្ហឹកៗ " នាងតូចពេបមាត់យំពេបមាត់
ពេលលោកប៉ាឱបក្រសោបនាង នាងគ្មានកម្លាំងលើកដៃឱប
លោកប៉ាវិញទេ នាងទន់ខ្លួនល្អូក ក៏ដោយសារតែបុរសចិត្តតិរច្ឆានមុននេះ គេបានដាក់ក្បាលពោះ របស់នាង ថែមទាំងចង់រំលោភនាងទៀតផង។
" សឺត...អស់អីហើយ កុំខ្លាច " ជុងហ្គុកឱបក្រសោបប្រពន្ធក្នុងរង្វង់ដៃ ថើបថ្ងាសនាងខ្សឺត លួងលោមនាងឱ្យស្ងប់ចិត្ត តែដៃ
នាយកំលោះនៅញ័រ ទទ្រើកនៅឡើយ ព្រោះតែចិត្តដែលខឹងកម្រោល ក្តៅក្រហល់ក្រហាយ នៅតែមាន។
" អូនខ្លាចប៉ាប៉ា គេថើបអូន គេអង្អែលអូន " នាងតូចយំជម្រាប
ទឹកភ្នែកហូរតាមកន្ទុយភ្នែក នាងយំរៀបរាប់ថាបុរសចិត្តព្រៃផ្សៃ
ម្នាក់នោះ បានស្ទាបអង្អែល ថែមទាំងថើបនាងទៀតផង។
" ជុប...លែងមានអ្នកណាមកប៉ះពាល់អូន ទៀតហើយ
ឈប់យំទៅ ក្មេងល្អរបស់បង " នាងរៀបរាប់ចេញមក ធ្វើឱ្យ
ជុងហ្គុកទប់ទឹកភ្នែកមិនបាន ក៏រលីងរលោង យំតាមប្រពន្ធដែរ
យំឱបនាង លួងលោមនាង អាណិតនាង តាំងពីដើមមក ទទួលបានតែការថ្នាក់ថ្នម បីប៉មថ្នមថែពីរូបគេ ដោយផ្ទាល់ មិនហ៊ានសូម្បីតែប្រើកម្លាំងបាយ។
" គេចង់រំលោភអូនប៉ាប៉ា អ្ហឹកៗ " ហ្វីយ៉ាយំញ័រខ្លួនចំប្រប់ ដូចកូន
សត្វ នាងឱបលោកប៉ា ខ្ញាំសាច់ក្រណាត់អាវ លោកប៉ាជាប់ ដូចខ្លាចប៉ាចាកចេញឆ្ងាយ ពីនាងអ៊ីចឹង នាងខ្លាចបុរសម្នាក់នោះណាស់ គេព្យាយាមរំលោភនាង ទាំងដែលនាងជាក្មេងស្រី ដ៏ទន់ខ្សោយមួយរូប។
" អូហ៌ៗ កុំយំពៅ បងនៅក្បែរអូនហើយ បងសន្យានិងមិនទុកអូនចោលទៀតទេ សឺត..."
" អូនភ័យណាស់ប៉ាប៉ា "
" សម្ងំគេងទៅ ចាំបងរកអីលាបពោះអូនឱ្យ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now