ភាគ: ៨៨.

1.2K 99 4
                                    

ក្រោយលោកប៉ាចាកចេញ ផុតទៅ ជីមីនក៏ក្រោកឈរឡើងជូត
ទឹកភ្នែកចេញពីផែនថ្ពាល់ មុននេះខំសម្ងំយំម្នាក់ឯង អាណិតម្តាយ ទើបតែហ៊ាន ចេញមកបង្ហាញខ្លួន ឱ្យម្តាយឃើញ នាយកំលោះ បានបោះជំហានយឺតៗ ទៅជិតម្តាយ ទៅឱបក្រសោបម្តាយ
ដែលកំពុងអង្គុយយំ ហៅលោកប៉ា ឱ្យត្រឡប់មកវិញ ៖
" ម៉ាក់ " ជីមីនយំអណ្តឺតអណ្តក់ កែវភ្នែកដាមដោយ តំណក់ទឹកភ្នែក រលីងរលោងអាណិតម្តាយ ដែលព្យាយាមការពារកូនប្រុសដ៏សែនល្អ ម្នាក់នេះ ជីមីនចូលមកឱបម្តាយពីក្រោយ ធ្វើឱ្យលោកស្រីផាក ភ្ញាក់ខ្លួនព្រឺត មិននឹកស្មានថាកូនប្រុស តាមទាន់។
" ជីមីន! " គាត់រៀបឫកធម្មតា ធ្វើមិនឱ្យកូនដឹងឡើយថាគាត់
បានយំមុននេះ គាត់ងាកមុខចេញ លួចជូតដំណក់ទឹកភ្នែក នៅលើថ្ពាល់ចេញ រួចងាកមកញញឹម ដាក់កូនប្រុសវិញ។
" ខ្ញុំបានឮអស់ហើយ ម៉ាក់តែងតែឈ្លោះគ្នា ជាមួយប៉ាក៏ដោយសារតែខ្ញុំម្នាក់ឬ? ហ្អឹកៗ " ជីមីនយំឱបម្តាយ រៀបរាប់ប្រាប់ម្តាយ
ទោះលោកស្រីផាក ចង់លាក់លៀមនាយ ដល់ពេលណាទៀត ក៏នាយមិនជឿដែរ ពេលនេះទើបដឹងថាបុរសម្នាក់នោះ មិនមែនជាលោកប៉ា បង្កើត ថែមទាំងធ្វើឱ្យម្តាយខ្លួនត្រូវមកខូចចិត្តទៀត។
" ជីមីនកូន ហ្អឹកៗ កូនប្រុសម្តាយ ម៉ាក់ស្រលាញ់កូន កូនកុំជឿពាក្យប៉ាឯងនិយាយណា ប៉ាកូនស្រលាញ់កូនណាស់ គាត់គ្រាន់តែខឹងមួយពេល " លោកស្រីផាកព្យាយាម និយាយកុហសកូន ដើម្បីការពារស្វាមីរបស់គាត់ មិនចង់ឱ្យកូនប្រុសគិតថាឳពុកម្នាក់នេះ មានចិត្ត
អាក្រក់ ដល់ថ្នាក់នេះឡើយ ថែមទាំងមិនដែលចាត់ទុកជីមីន ជាកូនទៀត កន្លងមកត្រឹមតែការចិញ្ចឹមសាច់មួយដុំ ដើម្បីប្រើការ និងទាញផលប្រយោជន៍ ចូលក្រុមហ៊ុនតែប៉ុណ្ណោះ។
" ម៉ាក់ឈប់សម្តែងទៅ រូបភាពទាំងនេះខ្ញុំក៏ធ្លាប់ឃើញប៉ាធ្វើដាក់ម៉ាក់ជាច្រើនដងហើយ កាលពីកូននៅក្មេង "
" ពុទ្ធោជីមីនកូន ម៉ាក់មិនល្អ ម៉ាក់សុំទោស "
" កុំសុំទោសអី ម៉ាក់ប្រាប់កូនមក អ្នកណាជាប៉ារបស់កូន? "
" គឺ-គឺ ប៉ារបស់កូន ជាបងប្រុសរបស់គេម្នាក់នោះ គេសាហាវ
ឃោឃៅណាស់ គេហ៊ានលើកដៃសម្លាប់ប៉ាកូន គេបានចាក់ថ្នាំម្យ៉ាង ធ្វើឱ្យរាង្គកាយប៉ាកូនរស់មិនស្មើនិងស្លាប់ មកជាង៣០ឆ្នាំ ពេលនេះគាត់ស្លាប់បាត់ហើយ គាត់មានឈ្មោះថា ផាក ហ្គ្រែសាន់ ពួកគេជាបងប្អូនភ្លោះនិងគ្នា ហ្អឹកៗ " លោកស្រីផាក បាននិយាយរៀបរាប់ដំណើរដើមទង រឿងដែលបានកើតឡើង ចំពោះលោកប៉ាបង្កើត របស់ជីមីន លោកប៉ារបស់ជីមីន ជាបងប្រុសភ្លោះជាមួយ លោក ផាក ហ្គ្រែស៊ុន ដែលជាបុរសចិត្តមារ ហ៊ានលើកដៃសម្លាប់បងប្រុសខ្លួនឯង ដោយសារអំណាច និងក្តីស្រលាញ់ ការដណ្តើមទ្រព្យសម្បត្តិ យសស័ក្តិ និងសេចក្តីស្នេហា ពីលោកប៉ាបង្កើតជីមីន ដោយបានចាក់ថ្នាំមួយប្រភេទ មានសាធាតុដូចថ្នាំពិសអ៊ីចឹង លោក ហ្គ្រែសាន់ ត្រូវគេងស្តូកស្តឹង នៅលើគ្រែជាង30ឆ្នាំ ដោយមិនមានកូនប្រពន្ធ នៅក្បែរដ៏តែសោះ គាត់នៅប្រទេសមួយផ្សេងទៀត ជាមួយនិងក្មួយៗរបស់គាត់ តែគួរឱ្យសោកស្តាយគាត់បានចែកឋាន បាត់ទៅហើយ កាលពីប៉ុន្មានឆ្នាំមុននេះឯង សូម្បីតែជីមីនក៏មិនដឹងផង ជីមីនតក់ស្លុតជាមួយរឿងនេះ ដែលកើតឡើងមក ប្រែក្លាយទៅជាបែបនេះ ពិតជាសោកស្តាយខ្លាំងណាស់ គ្រប់យ៉ាង វាហួសពេលអស់ហើយ។
" ហេតុអីម៉ាក់មិនប្រាប់កូន ឱ្យលឿនជាងនេះបន្តិច ទោះយ៉ាងហោចណាស់ ក៏អាចព្យាបាលគាត់ ឱ្យជាបានដែរ អ្នកម៉ាក់ "
" គ្មានសង្ឃឹមទេ ថ្នាំនោះកាចសាហាវណាស់ "
" ពុទ្ធោប៉ា ហ្អឹកៗ "
" ជីមីនកូន ម៉ាក់សុំទោស " ជីមីនស្តាប់ម្តាយទាំងគាំងស្មារតីទន់ដៃទន់ជើង ដួលជ្រុចទៅនិងកម្រាលឥដ្ឋភ្លាម ស្រក់ទឹកភ្នែកមួយតំណក់ ប្រដេញគ្នាក្រោយស្តាប់ពាក្យម្តាយចប់។
" ម៉ាក់លែងលះទៅ ចាំខ្ញុំចិញ្ចឹមម៉ាក់ ណាម៉ាក់ណា " ជីមីនយំអស់ចិត្តហើយ ទើបតែភ្ញាក់ខ្លួនក្រោកឡើង អង្រួនស្មាម្តាយ ឱ្យម្តាយ ធ្វើការលែងលះជាមួយ លោកប៉ាចិត្តតិរច្ឆាន ម្នាក់នេះ ដែលហ៊ានលើកដៃសម្លាប់ បងប្អូនបង្កើតខ្លួនឯង វាពិតជាឃោឃៅ ខ្លាំងណាស់។
" ជីមីន កូនម្តាយ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now