ភាគ: ០៩

1.1K 46 3
                                    

ជុងហ្គុកដូចជាមានអំនួត និងខ្លួនឯងណាស់ ញញឹមចុងមាត់ គិតថាខ្លួនឯង អាចធ្វើបានល្អ ជាងបងប្រុស ក៏ដោយសារ តែរឿងទាំងនេះ វាងាយស្រួលបំផុតហើយ សម្រាប់គេ អ្នកកំលោះសង្ឃឹមយ៉ាង
មុតមាំ បបួលហៅកូនស្រីឱ្យមកនៅ ផេនហោស៍ជាមួយគេ។

" កូនថាប៉ាតូច បានតែនិយាយទេ ការអនុវត្តន៍ស្មើសូន្យ មិនស្រួលផ្ញើ ឱ្យគេបោកអ៊ុតជំនួសផង ក៏មិនដឹង " មុខមាត់សង្ហាដូចប៉ាតូចនាងមិនជឿថាគាត់អាច បោកឈុតក្នុងមនុស្សបាននោះទេ មិនមែនដាក់ចូលម៉ាសុីន ឬយកទៅបោកអ៊ុតនោះទេ រឿងនោះលោកប៉ានាង មិនធ្លាប់ធ្វើ គាត់បោកដោយផ្ទាល់ដៃ។

" ចេះណាស់ សម្តីចាក់ទឹកមិនលេច ធម្មតាគ្រួសារពួកយើងជាសេដ្ឋី សេវាកម្មទាំងនេះ អាចជួលគេធ្វើបាន សម្រាប់ប៉ាពីមុនមក ប៉ានៅខុនដូរ សេវាកម្មបោកអ៊ុត ទាំងនេះ ខាងខុនដូរជាអ្នកទទួលខុសត្រូវ " រាងក្រាស់ មិនដឹងត្រូវបកស្រាយពីចំណុច ណាឱ្យកូនស្រីពៅទុកចិត្ត ជឿលើរូបគេម្តងទេ បើនាងជាក្មេងឆ្លាត និយាយធ្វើ ឆាប់ចាប់ចំណុច មនុស្សចាស់ណាស់ ជុងហ្គុកបកស្រាយ រឿងសេវាកម្មបោកអ៊ុត ពីមុនមកដែលខ្លួនធ្លាប់នៅខុនដូរ។

" ចុះលីអូរកូន? "

" ចាប់ពីពេលនេះ ប៉ាអ្នករាប់រង អូរខេទេបាទ សេវាកម្មបោកអ៊ុតគ្រឿងក្នុងកូនយ៉ា ប៉ាតូចធានារ៉ាប់រង "

" ចុះបើប៉ាមានធុរៈទៅ អូស្ត្រាលី បានអ្នកណាបោកជំនួស ឬកូនទៅរៀនដោយមិនបាច់ស្លៀកលីអូរ? "

" ឱពុទ្ធោអើយ!! ប៉ាសុំបញ្ចប់ប្រធានបទលីអូរ ឥលូវយើងរៀបចំខ្លួនទៅដើរលេងខាងក្រៅ ល្អជាង " ចង់តែរត់ឱ្យផុតពីផែនដីទេ ធម្មតានាងជាក្មេង មិនសូវមាត់ក តែពេលនេះក៏បុិននិយាយខ្លាំងដែរ ជីកសួរនាំ ពីមួយទៅមួយ មិនចប់សោះឡើយ ទោះជុងហ្គុក ចង់បញ្ឈប់ក៏នាង នៅនឹកឃើញតែរឿង បោកឈុតក្នុងរបស់នាង មួយមុខគត់។

" លីអូរកូននិងមិនស្ងួត បើប៉ាគ្មានដំណោះស្រាយ " ហ្វីយ៉ាធ្វើមុខស្រពោន បើលោកប៉ាមិនមានចម្លើយសមស្របមួយឱ្យនាង តបនាងថាគាត់ពិតជាអាចធ្វើបានមែន នាងត្រូវការឱ្យគាត់យកអ្វីមួយ មកធានា បើមិនដូច្នេះ នាងពិបាកចិត្តនិងរឿងលីអូរ ស្លៀកមិនទាន់ ហាលក៏មិនស្ងួតបាន អីស្លៀកបិទបាំងទៅសាលារៀន។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now