ភាគ: ៤៣

1.2K 105 5
                                    

ក្រោយនិយាយគ្នាចប់សព្វគ្រប់ លោកជំទាវ តាមសម្លឹងនាងរហូតផុតកន្ទុយភ្នែក តែក៏ឆ្លៀត តេះដៀននាង មួយប្រយោគចុងក្រោយ
ធ្វើឱ្យស្តេហ្សាខឹង ក្តាប់ដៃញញឹមចុងមាត់ ដើរត្រឡប់មកវិញ
រួចឱនខ្សឹបក្បែរត្រចៀក លោកជំទាវចន បែបបញ្ជោះបោះបោក ៖

" ជុក!!ជុក!! ខ្ញុំសុីដោយទាំង កូនប្រុសជំទាវម៉ាក់ទៀត ឬធ្វើមិនដឹង ម្ចាស់តូចទៅរកខ្ញុំរាល់យប់ នៅសរសើថារស់ជាតិខ្ញុំផ្អែមត្រជាក់ ដល់បេះដូង ហ្អឺសៗ តោះ!! ពួកយើងត្រឡប់ទៅវិញ ជម្រាបលារជំទាវម៉ាក់ " នាងពេបមាត់និយាយរៀបរាប់សម្ព័ន្ធភាពរវាងនាង និងកូនប្រុសដ៏ល្អរបស់លោកជំទាវ ក្នុងអត្តន័យ ផ្គើនឌឺដងលោកជំទាវឱ្យគ្រាំឈាម និយាយជាន់ពន្លិចលោកជំទាវ ដោយមិនក្លាចក្រែងចិត្ត លោកជំទាវ ដ៏តែសោះ បើជ្រុលតែថានាងជាក្មេងឈ្លើយទៅហើយ នាងក៏ចង់សាកលេង ឱ្យលោកជំទាវមើល និយាយចប់ ក៏ផាត់សក់ គ្រវីបង្វិលខ្លួនដើរ ចាកចេញទៅ ដូចតារាបង្ហាញម៉ូត ដោយមានមនុស្សម្នាតាមសម្លឹង មើលគ្រប់គ្នា ពួកគេងើយឆ្ងល់ថាមានរឿងអ្វី កើតឡើងមុននេះ ក្រសែភ្នែកជាច្រើន
កំពុងតម្រង់មើលមកលោកជំទាវ ក្រោយឃើញសកម្មភាព
បុគ្គល្បីទាស់សម្តីគ្នា នៅទីសាធារណៈ។

" នាងឯង..."

" ជំទាវយាយ "

ពេលរាត្រី...
រាត្រីដ៏សែនស្ងប់ស្ងាត់ ម៉ោង១០:០០យប់ទៅហើយ ម្ចាស់តូចមិនទាន់ត្រឡប់មកវិញទេ ក៏មិនដឹងថាថ្ងៃនេះ ប្រុសកំលោះទៅណា ឬមានទម្លាប់ដើរលេងចូលក្លឹបដូចរាល់ដងផងក៏មិនដឹង លោកជំទាវចន ដើរចុះឡើងនៅសាឡុង រងចាំកូនប្រុស ទូរស័ព្ទក៏ខលមិនចូល លេខក្រៅប្រព័ន្ធសេវា កុំថាឡើងតែលោកជំទាវ សូម្បីតែនាងតូចក៏ទទឹងចាំផ្លូវលោកប៉ាដូចគ្នា នាងគិតថាឬមកពីនាងសាងកំហុស មួយជ្រុលសាងកំហុសមកធ្វើឱ្យ លោកប៉ាខឹងនិងនាង ចំណែកឯការគិតរបស់លោកជំទាវខុសពីចៅស្រី លោកជំទាវគិតថាកូនប្រុស អាចនិងទៅរកស្រីធ្មប់ម្នាក់នោះ បើតាមការស្មាន គាត់នៅចងចិត្តខឹងនិងស្តេហ្សាមិនទាន់រសាយទេ តែភ្លាមនោះ ៖

[ ងឺត!! ] សំឡេងចាប់ហ្វ្រាំងម៉ូតូធំ បានសំចតខាងមុខវិមានចន នរៈសង្ហាបោះសោរម៉ូតូឱ្យទៅអង្គរក្ស រួចនាំកាយសង្ហាដើរចូលផ្ទះ ញញឹមពព្រាយដាក់ម្តាយ ដែលកំពុងច្រតចង្កេះរងចាំកូនប្រុស។
" សឺត!! ម្ចាស់ក្សត្រិយរបស់កូនក្រអូបម្លេះ ខឹងច្រើនឆាប់ចាស់ " ម្ចាស់តូចដោះអាវស្បែកខាងក្រៅចេញមក កាន់នៅនិងដៃ ដើរមកជិតអ្នកម៉ាក់ រួចឱបគាត់ថែថើបថ្ពាល់គាត់យកចិត្តថ្លើម មួយខ្សឺត។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now