ភាគ:៣៥

1.2K 68 8
                                    

ថ្ងៃច័ន្ទ ដើមសប្តាហ៍ថ្មី ម្ចាស់តូចបើកឡានជូនកូនមកសាលារៀន ដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់អេហ្វេ ជាអ្នកជូនមក ពេលនេះអ្នកទាំងពីរ ឳពុកកូន កំពុងតែនៅក្នុងបន្ទប់ ការិយាល័យ
សកលវិទ្យាល័យ ម្ចាស់តូចកំពុងនិយាយជាមួយលោក លោកសកលវិទ្យាធិការ ផ្តាំផ្ញើពាក្យខ្លះ ឱ្យគាត់ជួយមើលថែកូនស្រីរបស់ខ្លួន ក្រោយបញ្ចប់កិច្ចការ ជំនួយការលោកសកលវិទ្យាធិការ
ក៏បាននាំនាងតូច ទៅស្គាល់បន្ទប់រៀនរបស់នាង តែមុនពេលទៅ ៖

" កុំក្បាលខូចណា ខំរៀនទើបប៉ាស្រលាញ់ មួយនេះទុកទៅ
ទុកទិញស្ករគ្រាប់ញ៉ាំ កូនឆ្លាតរបស់ប៉ា " ទោះនាងធំពេញវ័យ ពេញរូប ពេញរាង្គ ដូចស្រីក្រមុំក៏ដោយ ក៏ម្ចាស់តូចនៅគិតថាហ្វីយ៉ា
ក្មេងតូច អាយុ៥ឆ្នាំដដែល ព្រោះនាងជាក្មេងស្តាប់បង្គាប់គួរឱ្យ
ស្រលាញ់ ម្ចាស់តូចអង្អែលក្បាលកូនស្រី បន្ទាប់មកក៏ដកកាបូបលុយចេញពីហោរប៉ាវខោរមក ដកកាតខ្មៅស៊កចូលដៃកូនស្រី
ទុកឱ្យនាងចាយវាយទិញស្ករគ្រាប់ ទិញនំចំណីញ៉ាំ។

" ប៉ាប៉ា អគុណប៉ាប៉ា " នាងតូចពេបមាត់ ចង់រកយំដាក់លោកប៉ា នាងមិនធ្លាប់ចាយលុយខ្ជះខ្ជាយនោះទេ ក៏មិនធ្លាប់ទាមទារអ្វី ពីលោកប៉ាដែរ កាតខ្មៅមានលុយច្រើន វាល់លានដុល្លា នាងដឹងច្បាស់ នាងដើរទៅជិតលោកប៉ាវិញ ដោយក្រាបក្បាលផ្អឹបសំពះ ដើមទ្រូងលោកប៉ា លោកប៉ាតែម្នាក់ គិតគូរកូន ជាងគិតពីខ្លួនឯងទៅទៀត ម្ចាស់តូចក្រសោបស្មាកូន ឱនមុខថើបក្បាលកូនមួយខ្សឺត រួចប្រាប់ឱ្យនាងត្រឡប់ចូលរៀនវិញ ខ្លាចយឺតម៉ោងកូនស្រី។

" ឆាប់ចូលរៀនទៅណា ប៉ាទៅហើយ កុំយំឮទេ "

" អ្ហឹក!! ចាសប៉ាប៉ា បើកឡានស្រួលបួលណា យ៉ាយ៉ាស្រលាញ់ប៉ាតូច "

ជំនួយការស្រីបាននាំនាងតូច ហ្វីយ៉ាមកដល់បន្ទប់រៀនរបស់នាង ស្រីតូចឈានជើងចូល ឈរនៅខាងមុខកញ្ចក់ស្លាយ ខណៈ
ដែលនិសិត្សផ្សេងកំពុង ពិភាក្សាកិច្ចការសាលា នាងតូចឈរស្ងៀមរងចាំគ្រូបន្ទុកថ្នាក់ ណែនាំខ្លួននាង ទៅកាន់មិត្តរួមថ្នាក់ ៖

" ប្អូនៗ អ្នកគ្រូណែនាំមិត្តរួមថ្នាក់ថ្មី ទើបតែចូលរៀនថ្ងៃដំបូងណា នាងជានិសិត្ស មកពីប្រទេសកូរ៉េ ខាងត្បូង ជួយមើលថែនាងផង "
អ្នកគ្រូបន្ទុកថ្នាក់ បន្លឺហៅនិសិត្សទាំងអស់ ឱ្យងាកមើលមកខាងមុខតុអ្នកគ្រូបន្ទុកថ្នាក់ មាននាងតូចហ្វីយ៉ាឈរស្ងៀម ញញឹមដាក់ពួកគេ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now