ភាគ: ៧៦

1.5K 95 10
                                    

ស្របពេលដែលជីមីនឈានជើងចូល ចង់ហាមឃាត់ដំណើរប្អូនប្រុស កុំឱ្យទៅ អង្គរក្សរបស់ម្ចាស់តូច ក៏បានឈានជើងចូលមករារាំង បាំងពីមុខជីមីន ផងដែរ ដោយបានជំលៀសចៅហ្វាយនាយ ចេញទៅបាត់ ទាញទ្វារបន្ទប់បិទមកវិញ ទុក
ឱ្យជីមីនឆ្លេឆ្លាខលរកបងប្រុស មកជួយដោះស្រាយរឿងនេះ ព្រោះជុងហ្គុកជាមនុស្សរឹងទទឹង មិនចេះស្តាប់ហេតុផល តាមតែចិត្តខ្លួនឯង មិនកោតខ្លាចអំណាចជីមីន បន្តិចសោះឡើយ មានតែមនុស្សម្នាក់ប៉ុណ្ណោះ គឺលោកម្ចាស់មីន បងប្រុសរបស់គេ។
អង្គរក្សរុញម្ចាស់តូចចេញមកខាងក្រៅ ដោយឈររងចាំនៅខាងមុខច្រកចេញមន្ទីពេទ្យ ត្រៀមឱ្យអង្គរក្សផ្សេងទៀតបើកឡានមកទទួល ខណៈកាយតូចទើបតែចតឡានរួច យួរកន្ត្រកផ្លែឈើ និងថង់នំកញ្ចប់ ទិញផ្ញើលោកប៉ា បំណង់ដើរចូលមន្ទីពេទ្យ នាងមកនេះគឺមកសុំទោសលោកប៉ា ជួនពេលលោកប៉ា កំពុងត្រៀមចាកចេញល្មម ហ្វីយ៉ាដើរមកជិតដល់ច្រកចេញ សម្លឹងឃើញ
សកម្មភាពប្លែកៗ របស់អង្គរក្សលោកប៉ា ឈរខ្វែងខ្វាត់ នាងរត់ទៅយ៉ាងលឿន រួចបន្លឺស្រែកហាមឃាត់ពួកគេ ពីចម្ងាយ ៖
" ពួកពូចង់នាំប៉ាទៅណា ឈប់សិន " នាងតូចចាប់ដៃលោកពូអង្គរក្សរបស់លោកប៉ានាង ឫកពាឆ្មើងឆ្មៃ ស្រែកដាក់អង្គរក្ស ដោយ
មិនយល់ពីពួកគាត់ចង់នាំលោកប៉ា របស់នាងទៅណា។
" បិទទ្វារឡាន ឆាប់ចេញដំណើរទៅ " អ្នកដែលអង្គុយក្នុងឡាន ឆ្លើយឡើងទាំងសម្តីស្ងួត គ្មានជាតិ បញ្ជាឱ្យអង្គរក្សរបស់ខ្លួនទាញទ្វារឡានបិទ នាងតូចនៅឈរ ខាងក្រៅបាញ់ក្រសែភ្នែកសម្លក់មុខលោកប៉ា ទើបជុងហ្គុកទាញវ៉ែនតាខ្មៅមកពាក់ ផ្អែកខ្លួនគេងនិងពូកឡានធ្វើមិនដឹងមិនឮ។
" ប៉ា..."
" មិនដែលស្គាល់ទេ "
" នាំប៉ាខ្ញុំចូលសម្រាកវិញភ្លាម ពួកពូឆ្គួតឬធ្វើជាឆ្គួត? " នាងតូច
ឈរស្តីថាឱ្យលោកពូអង្គរក្សលោកប៉ាញែតៗ ដោយមិនខ្លាចក្រែងចិត្ត ឃើញថានាងស្លូតទេ តែពេលហ្វីយ៉ាខឹងម្តងៗ ឆ្នាសគួរសមដែរហ្នឹង អង្គរក្សឱនមុខចុះ មិនហ៊ានតវ៉ានិងម្ចាស់ស្រីតូច របស់ខ្លួន។
" ជំទាវតូច គឺថា..." ដកថយមួយជំហានឱនមុខចុះ ចង់ប្រកែកដែរ ងាកឆ្វេងស្តាំ សម្លឹងមុខម្ចាស់តូចភ្លឹះៗ មិនទាន់ដឹងអីផង ស្រីល្អស្រែកសម្លុត បន្ថែមទៀត ធ្វើឱ្យមេបញ្ជាការធំអង្គរក្សងក់ក្បាលយល់ព្រម។
" ថាស្អី? ផាច់!! នាំប៉ាចូលពេទ្យវិញ " តូចតែមាឌទេតែចិត្តខ្លាំងឈានជើងចូលមួយជំហាន រួចទះកំផ្លៀងលោកពូមេអង្គរក្សមួយ
កំផ្លៀង ទើបងាកមុខទៅសម្លក់លោកប៉ានាង ជុងហ្គុកនៅតែមិនខ្លាចកូនស្រីដដែល កាន់តែផ្គើននាង បានបញ្ជាឱ្យកូនចៅ
បញ្ឆេះឡានចេញទៅឥលូវនេះ។
" ឆាប់ចេញឡានទៅ "
" សុំទោសម្ចាស់តូច "
" លែងយើងភ្លាម យើងមិនចូល យើងចង់ទៅផ្ទះវិញ "ម្ចាស់តូចព្យាមរុញច្រានអង្គរក្សចេញ បង្ករជាភាពរញ៉េរញ៉ៃ ដូចកូនក្មេងអ៊ីចឹង បដិសេធមិនព្រមចូលសម្រាកនៅមន្ទីពេទ្យវិញ ទោះជាយ៉ាងណាក៏ដោយពួកគេ នៅតែព្យាយាម ចាប់ដៃម្ចាស់តូច ជួយគ្នាចាប់លើកគាត់ចេញពីឡាន មកដាក់អង្គុយលើរទេះរុញ ឱ្យដ៏តែបាន។
" បញ្ជាម្ចាស់តូចលែងមានប្រសិទ្ធភាពហើយទាន " ពួកគេបង្ខំឱ្យម្ចាស់តូចចេញពីឡានរួចហើយ ក៏ថយមួយជំហាន ឈរឱនមុខចុះ ដឹងកំហុស ព្រោះយកបញ្ជាម្ចាស់ស្រីជាធំ។
" ឯងស្តាប់តាមក្មេងប៉ុនក្រចកដៃហ្នឹងហ្អេស? ក្បាលយើង
ជាអ្នកចិញ្ចិមពួកឯង " ខ្លួនឈឺទេ តែសម្តីបញ្ជាកូនចៅ ដោយអស់សិទ្ធ អស់អំណាចទៅលើកូនចៅ ម្ចាស់តូចក្តាប់មាត់សម្លក់កូនចៅក្រោមបង្គាប់ ធ្វើឱ្យប្រពន្ធក្មេងដែលឈរក្បែរនោះ លួចអស់សំណើច ពេលលោកប៉ាចង់បញ្ជារកូនចៅ ហើយត្រូវកូនចៅមិនធ្វើតាម បែរជាស្តាប់តាមនាងទៅវិញ។
" តែនេះជាបញ្ជាជំទាវតូច ឬចៅហ្វាយចង់ស្លាប់? " ពួកគេងើបមុខឡើងសម្លឹងម្ចាស់ស្រីភ្លឹះៗ ព្រោះអំណាចនាងនរណាមិនខ្លាចនោះ ឋានៈជាប្រពន្ធក្មេង ហើយក៏មានឋានៈជាចៅស្រីសំណព្វចិត្ត លោកជំទាវចនទៀត ពួកគេត្រូវតែស្តាប់តាម ដោយខានពុំបាន។
" ឆឺស!! គំរាមយើង អ៊ួយ! ឈឺ " ជុងហ្គុកងាកសម្លឹងមើលមុខប្រពន្ធក្មេងបន្តិច រួចងាកសម្លក់កូនចៅ បន្ទាប់មកចង់ក្រោកឈរ តែមិនអាចធ្វើបាន ព្រោះនៅឈឺចង្កេះ ឆ្អឹងមិនទាន់ជាសះស្បើយនៅឡើយ។
ក្រុមអង្គរក្សបាននាំចៅហ្វាយនាយ ចិត្តច្រើន មកដល់បន្ទប់សម្រាកដើមវិញ ចាត់ចែងលើកគាត់ដាក់លើគ្រែ ដោយមានកាយតូច ចាប់ទាញភួយគ្របឱ្យលោកប៉ា មុននិងប្រាប់ឱ្យ កូនចៅប៉ានាង ត្រឡប់ទៅវិញ មកបារាំងលើកនេះខកការ ឥតប្រយោជន៍
ដោយសារមនុស្សចាស់ ចិត្តច្រើនដូចប៉ានាង។
" ពួកពូអស់កិច្ចការហើយ អាចហោះទៅវិញបាន កុំអត់ប្រយោជន៍ជាមួយប៉ាច្រើនពេក "
" បាទជំទាវតូច "
" ម៉េចមិនខ្លាំងទៀតទៅ លោកប្អូន? " ជីមីនមិនសូចចំណាយកម្លាំងនឿយហត់ប៉ុន្មានទេ ក្រោកពីសាឡុងមកឈរក្រព័ទ្ធដៃ ចោទសំណួរផ្តឺផ្តងប្អូនប្រុស។
" កុំផ្តឺ ធុញថប់ណាស់ ដូចមនុស្សពិការអ៊ីចឹង " នាយកម្លោះងាកទៅសម្លក់បងប្រុសបន្តិច ក៏បង្វិលខ្លួនគេងផ្អៀង បែរមុខចេញ ចិត្តនៅតែចង់ឈ្នះ ងរង៉ក់ដូចកូនក្មេង២ខួប។
" ប៉ាអាចទៅផ្ទះបាន កូនមកជំនួសប៉ាហើយ "
" កុំរឹងរូសអាប្អូន ប្រយ័ត្នទក់សាច់ ប្រពន្ធឯងនិងប្រពន្ធបងខុសគ្នាវើយ "
" ទៅឱ្យបាត់ៗទៅ កុំនៅបញ្ជោះ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now