ភាគ: ៤៦

1.2K 64 4
                                    

ពេលរាត្រី...

លោកស៊ូទាញភួយតុក្កតា គ្របដណ្តប់លើរាង្គកាយចៅស្រី រួចបិទភ្លើងក្នុងបន្ទប់នាង ទុកតែភ្លើងរាត្រីបំភ្លឺព្រិមៗ បន្ទាប់មកក៏ដើរចេញ ត្រឡប់ទៅបន្ទប់សម្រាក របស់គាត់ លោកស៊ូដាក់គូទអង្គុយលើសាឡុង ចាក់តែក្តៅក្រេប ស្រវាយកទូរស័ព្ទ ចុចខលទៅ
កូនប្រសាប្រុសរបស់គាត់ នៅប្រទេសកូរ៉េ ៖

( អឡូ!! ជម្រាបសួរ លោកប៉ាក្មេង ប៉ាសុខសប្បាយជាទេ?)

" ហ្អឹម...ប៉ាសុខសប្បាយ ប៉ាខលទៅថ្ងៃនេះ ប៉ាមានរឿង
សំខាន់មួយ ចង់ប្រាប់កូនឱ្យដឹង "

( បាទលោកប៉ា មានប្រសាសន៍មក លោកប៉ា) យ៉ុនហ្គីទទួល
ទូរស័ព្ទលោកប៉ាក្មេកបណ្តើរ ធ្វើការបណ្តើរ នៅប្រទេសកូរ៉េជាពេលព្រឹក ចំណែកនៅបារាំង ជាពេលយប់។

" ប៉ាមិនដឹងថាត្រូវនិយាយ ពីចំណុចមួយណាទៅទេ យើងចូលសាច់រឿងម្តងទៅ កូនអាចសាកសួរជីមីនបានទេ សព្វថ្ងៃនេះមានកំណន់ចិត្ត ឬមានចំណងស្នេហា ជាមួយនារីម្នាក់ណា ដែរទេ? "
លោកស៊ូមិននិយាយបញ្ឆិតបញ្ឆៀងទេ ចូលមកដល់ ផ្តើមនិយាយរឿងសំខាន់តែម្តង គឺនិយាយសួរនាំពីជីមីនផ្តោតសំខាន់ ទៅលើទំនាក់ទំនងស្នេហា តែម្តង។

( លោកប៉ានិយាយអ្វីចម្លែកៗ ជីមីនជាសុភាពបុរសពិតៗ មិនទាន់មានទំនាក់ទំនងស្នេហា ជាមួយនារីណាទេលោកប៉ា កូនធានា កូនស្គាល់ជីមីនមករាប់ឆ្នាំមកហើយ ជីមីនប្រឹងប្រែងធ្វើការណាស់ លោកប៉ា ) យ៉ុនហ្គីរុញឯកសារចេញសិន រួចផ្តោតលើការនិយាយទូរស័ព្ទ ជាមួយលោកប៉ាក្មេក ក៏និយាយចូលសាច់រឿងជីមីន ស្គាល់គ្នារាប់ឆ្នាំជីមីន ជាកំលោះសង្ហាមហាសេដ្ឋី ជោគជ័យ លើវិស័យ
បដិស្ឋារកិច្ច ក៏មិនធ្លាប់លិចឮថាមានទំនាក់ទំនង ស្នេហាជាមួយនារីណាដែរ។

" ល្អហើយ ប៉ាចង់ដណ្តឹងជីមីន កូនសួរទៅ ថាថ្លៃបណ្តាការ
ជីមីនយកប៉ុន្មាន? ប៉ានិងត្រៀមផ្ទេសិទ្ធមរតក ឱ្យទាំងអស់ ឱ្យទៅ
ជីមីនក្រោយរៀបការរួច ប្រសិនបើជីមីនព្រម " លោកស៊ូ មិននិយាយច្រើន គ្រាន់តែញញឹមចុងមាត់ សប្បាយចិត្តពេលបំណងគាត់ក្លាយជាការពិត ចង់ផ្សំផ្គុំជីមីន ជាមួយចៅស្រីច្បងរបស់គាត់ ទោះចំណាយអ្វីក៏ដោយគាត់ត្រូវ យកជីមីន ធ្វើចៅប្រសាឱ្យដ៏តែបាន។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now