ភាគ: ៦៩

1.2K 86 8
                                    

ម្ចាស់តូចរអ៊ូរទាំម្នាក់ឯង ឱ្យរងំ ក្បាលមានរបួស លើកដៃបាំង
តំណក់ទឹកភ្លៀង បន្តដំណើរ ដើរទៅមុខតាមបណ្តោយដងផ្លូវដ៏សែនស្ងាត់ជ្រងំ គ្មានមនុស្សឆ្លងកាត់ គ្មានរថយន្តបើកចូលផ្លូវម្តុំនេះ មានតែចំណាយពេលវេលា បន្តដើរ ប្រមាណ១៥គីឡូម៉ែត្រទៀត ទើបដល់ផ្ទះហ្វាមម៉ារីតា ដើរគ្មានគោលដៅមេឃក៏ងងឹត ផ្គរលាន់ផូងផាំង! សេវាទូរស័ព្ទក៏មិនមាន ពិបាកជាន់លើពិបាក ចង់តែស្រែកឱ្យបែកពិពពលោកមួយនេះទេ ម្តេចកស៊យយ៉ាងនេះ តែចិត្តមួយរំពៃនឹកគិតដល់ស្រីស្ងួន ក៏មានកម្លាំងអូសវ៉ាលី ដើរកាត់ភ្លៀង ដើរជារឿយៗ ដោយថ្មើរជើង ខណៈនោះដែរ ក្បួនរថយន្តរបស់ជីមីន ក៏បានបើកឆ្លងកាត់ បញ្ជាំពន្លឺភ្លើងហ្វា បាញ់ឆ្វាចពីក្រោយម្ចាស់តូច ធ្វើឱ្យនាយកំលោះមានសង្ឃឹម លើកដៃសុំជំនួយ ទោះមិនដឹងថា ជាក្បួនឡាន របស់អ្នកណាក៏ដោយ យ៉ាងណាក៏ចង់សុំជិះ ទៅសិនដែរដើម្បីបានចូល ទៅខាងក្នុងហ្វាម ៖
" ជួយផង ជួយផងសុំទៅដែរ បងប្រុសមែនទេ? បងមីនឈប់!! បងប្រុសឈប់សិន ខ្ញុំទៅដែរបង ឈប់!! " ម្ចាស់តូចធ្លាក់ខ្លួនដល់ថ្នាក់ រត់ដេញតាមក្បួនដង្ហែឡាន របស់បងប្រុស ដំបូងគិតថាអ្នកផ្សេង ដេញបាន៥ម៉ែត្រទើប ឃើញជីមីនបើកកញ្ចក់ អើតក្បាល មើលចេញមក ខាងក្រៅតាមភរិយាប្រាប់។
" ប៉ា នោះជាប៉ាតូចតើ " នាងតូចយ៉ុនណាងាកក្រោយមើលតាមកញ្ចក់ឡានទើបដឹងថាបុរសបន្លឺ ស្រែកហៅសុំជំនួយមុននេះជាប៉ាតូចរបស់នាង ទើបនាងអង្រួនដើមដៃស្វាមី។
" ហេតុអីពួកឯងមិនឈប់ឡាន? ប្រុសតូចវាទៅឈរអីត្រង់ហ្នឹង? ឈប់ឡានសិន " ជីមីនតម្លើងសំឡេងធំដាក់ អង្គរក្សបើដឹងថាម្នាក់នោះជាជុងហ្គុកដែរ ម្តេចក៏ពួកគេមិនជួយ មេឃកំពុងតែភ្លៀងធ្លាក់ ស្រាប់ផង ឃើញប្អូនប្រុស រត់ដេញតាមឡាន គួរឱ្យអាណិតណាស់ តែឡានមិនបានឈប់ រងចាំ ម្ចាស់តូចនោះទេ នៅតែបន្តបើកជារើយៗ ទៅមុខជានិច្ច ទោះជីមីនហាមឃាត់ អង្គរក្សឱ្យបង្អង់រងចាំប្អូនប្រុស ក៏ដោយ ក៏ពួកគេមិនស្តាប់បញ្ជា របស់ជីមីនដែរ។
" មិនអាចឈប់បានទេ អ្នកប្រុស ព្រោះបើពួកយើងឈប់
រ៉ាដានិងបាញ់រះកង់ឡាន ពួកយើងជាមិនខាន បញ្ជាពី
លោកម្ចាស់ គាត់ថាបើឃើញបុរសម្នាក់នេះ ចង់ចូលហ្វាម ត្រូវរាយការណ៍ ជាបន្ទាន់ប្រាប់គាត់ " អង្គរក្សម្នាក់ដែលអង្គុយបាំងខាងមុខបាន និយាយរៀបរាប់ពីមូលហេតុដែលខ្លួនមិនអាចឈប់ឡាន ចុះជួយអ្នកប្រុសតូចបាន ព្រោះកូនចៅក្នុងហ្វាម ក្រោមបង្គាប់ របស់ហ្វាមម៉ារីតា ត្រូវស្តាប់បញ្ជាលោកម្ចាស់មីន ពួកគេដឹងតួនាទីទាំងអស់ ថាលោកម្ចាស់មីន បានរឹតបណ្តឹងសុវត្តិភាព ខ្លាំងណាស់ និងបញ្ជាឱ្យខ្មាន់កាំភ្លើង យាមកាម ដាក់រ៉ាដារងចាំក្លំមើល វត្តមានរបស់
ម្ចាស់តូច ចូលមកម្តុំហ្វាមម៉ារីតា បើឡានរបស់ជីមីនចុះជួយ ម្លោះហើយក្បួនដង្ហែ មួយនេះនិងត្រូវ បាញ់រះ បំបែកកង់ឡាន ទាំងអស់ជាពុំខានឡើយ ព្រោះនេះជាបញ្ជា
ដ៏តឹងតែងពីលោកម្ចាស់មីន ទោះបីម្ចាស់តូចមាននាមជាប្អូនប្រុសក៏ដោយ តែលោកម្ចាស់ និយាយម៉ាត់ណាម៉ាត់ហ្នឹងហើយ ហ៊ានតែដើរចូល មានតែផ្លូវស៊យ តែប៉ុណ្ណោះ។
" តែវាជាប្អូនយើង "
" អ្នកប្រុសជួយខ្លួនឯងសិនទៅទាន នេះជាបញ្ជា "
" ហ្អើយ...បើកចូលហ្វាមទៅអ៊ីចឹង ប្រុសពៅបងសុំទោស "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now