ភាគ: ០៨

1.1K 47 1
                                    

អ្នកកំលោះ មាននាមជាលោកប៉ា គ្រវីក្បាលហួសចិត្ត អស់សំណើចនិងចរិត ក្រមិចក្រមើម របស់កូនស្រី នៅពេលនាង
នៅតែពីរនាក់គេ តទល់ ជាមួយគេ ទើបតែដឹងថានាងជាក្មេង កំហូចគួរឱ្យស្រឡាញ់ ខ្លាំងកម្រិតណា ខុសពីពេលដែលនាង នៅជំគ្នាមាន សមាជិកគ្រសារច្រើននាក់។

ប្រុសកំលោះ ញញឹមពព្រាយ បោះជំហានទៅរកទូរសម្លៀកបំពាក់កូនស្រី ជ្រើសសើរ រៀបចំទុកជាមុន ឱ្យនាងដោយមិនភ្លេចយកស្រោមជើង តុក្កតាស្ពៃដើមែន ដែលនាងចូលចិត្ត ត្រឹមទុក បម្រុងតែដើរត្រឡប់ទៅ ជិតគ្រែគេងវិញហើយ តែខួរក្បាលគេ ចេះតែភ្លេចខោរក្នុង កូនស្រីទៅកើត ខំទិញមកគ្រប់ម៉ូតគ្រប់ម៉ាក សុទ្ធសឹងតែជាម៉ូត ខ្យូតៗតុក្កតា គួរឱ្យស្រឡាញ់ ផ្គាប់ចិត្តកូនស្រី។

ប្រមាណជា២០នាទី ក្រោយមក នៅឡើយតែនាងតូច កូនស្រីមិនទាន់ចេញ មកពីបន្ទប់ទឹកវិញសោះ អ្នកជាលោកប៉ាគេងលើពូក លេងហ្គែមឈ្នះ ប៉ុន្មានលើកហើយ ក៏នាងមិនទាន់ចេញមកទៀត ជុងហ្គុកបង្វិលខ្លួន ក្រឡេកមើលទ្វាបន្ទប់ទឹកកូនស្រី ភ្លាមនោះ ៖

" អាប់ប៉ា យកកន្សែងឱ្យកូនយ៉ាបន្តិចមក ចាស " ចូលទៅងូតទឹកប្រញាប់ប្រញាល់ពេក រត់ទៅត្រុយចោលកន្សែង មិនបានត្រៀមយកចូលទៅជាមួយ នាងល្អិតអើតក្បាល ពីបន្ទប់ទឹកមកបន្លឺសម្តី ហៅលោកប៉ាសង្ហា របស់នាង។

" បាទឮហើយ ព្រះនាងតូច " អ្នកកំលោះបង្វិលខ្លួន ដើរទៅបើកទូសម្លៀកបំពាក់ ស្រីតូចយកកន្សែង និងអាវឃ្លុំកាន់ដើរសម្តៅទៅរកកូនស្រី នៅបន្ទប់ទឹក តែភ្លាមនោះហ្វីយ៉ា ក្តាប់មាត់សម្លក់លោកប៉ាបន្តិច ក៏ព្រោះតែលោកប៉ា ដើរមកមិនបានបិទភ្នែក នាងអៀនគាត់។

" បិទភ្នែកផង រួចបីកូន ហិហិ "

" ក្រអូបម្លេះយើងហ្នឹង សឺត!! "

" អាប់ប៉ាខូចណាស់ ច្រមុះកំហូច " ប្រុសកំលោះបិទភ្នែកពាក់អាវឃ្លុំឱ្យកូនស្រីរួចរាល់ ក៏លើកពរនាងចេញមក ពីបន្ទប់ទឹក មកអង្គុយលើពូក ក៏មិនភ្លេចឆ្មក់ថើបនាង មួយខ្សឺតដែរ។

" ប៉ាចូលចិត្តក្លិនកូន " ជុងហ្គុកញញឹមដាក់កូនស្រី យកដៃអង្អែលក្បាលនាងតិចៗ ពេញដោយក្តីស្រឡាញ់ ចំពោះកូនស្រី ឆ្លាតស្អាតគួរឱ្យស្រឡាញ់។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now