ភាគ: ៩៨

1.3K 89 3
                                    

១សប្តាហ៍កន្លង រយះពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុប្រែប្រួល ខុសធម្មតា ម្តងត្រជាក់ ម្តងក្តៅ ស្ថិតក្នុងបន្ទប់ដ៏ធំល្វឹងល្វើយ នៃវិមានស្ទេហ្វារ៍នី កាយតូចគេងរមួលខ្លួន ក្នុងបន្ទប់របស់នាង ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងតូចអៃលីង មិនសូវជាស្រួលខ្លួន ដូចសព្វមួយដងឡើយ នាងកំពុងតែគេងសុខៗក៏ស្រាប់តែ ៖
" អ៊ុប!! អ៊ួក! អ៊ួក! " អៃលីងរត់ស្ទើរមិនទាន់ ចុះពីលើពូករត់ទៅបន្ទប់ទឹក ឱនខ្លួន ក្អួតដាក់ឡាបូលាងដៃ ខ្លាំងៗលាន់ឮពេញបន្ទប់ទឹក ខណៈថេយ៉ុង រុញទ្វារបន្ទប់នាងចូលមក បំណងដាស់នាងក្រោកទៅរៀន ក៏ប៉ុន្តែបានឮសំឡេងចៅស្រី ខំប្រឹងក្អួតចង្អោរខ្លាំងៗក្នុងបន្ទប់ទឹក ហៀបនិងចូលទៅហើយ តែនាងក៏ចេញមកវិញល្មម ជ្រោះផ្លូវគេ ទើបគេសួរនាង ៖
" នាងកើតស្អី? " ថេយ៉ុងធ្វើមុខឆ្ងល់ ដាក់អៃលីង ព្រឹកព្រលឹមមិនទាន់ក៏ក្អួតចង្អោរដូច្នេះ ទៅវិញ តែនាងមិនចង់ឆ្លើយចង់គេចវេសពីគេ ទើបគេទាញកន្ត្រាក់ដើមដៃនាង ជីកសួរម្តងទៀតដោយ សំឡេងធ្ងន់។
" លោកចូលមកតាំងពីពេលណា? " អៃលីនរមួលដៃ គ្រវាសដៃគេចេញ រួចដើរទៅគេងលើពូកវិញ ទុកឱ្យប្រុសចាស់ឈរឆ្ងល់តែឯង។
" យើងសួរម្តេចមិនឆ្លើយ? " គេដេញតាមនាងមកសួរនាំនាងនៅក្បែរត្រចៀកនាងរងំ ដាក់គូទអង្គុយលើពូក ដោយការព្រួយបារម្ភ ចំពោះនាងជាខ្លាំង តែនាងមិនយល់ចិត្តគេ បែរជាឆ្លើយផ្តឺផ្តងទៅវិញ។
" មិនបានកើតស្អីទេ " នាងគំហសដាក់គេ ឆ្លើយស្រួលៗទៅវាថី
ចាំបាច់ខឹងដែរ គ្រាន់តែសួរនាំតិចតួច ថាហើយអៃលីង ក៏ទាញភួយមកគ្របមុខជិតឈឹង តែថេយ៉ុងចាប់ទាញចេញមកវិញ។
" ក្តៅខ្លួនស្ទិញៗ ថ្ងៃនេះមិនបាច់ទៅរៀនទេ សម្រាកមួយថ្ងៃយើងជូននាងទៅពេទ្យ " ចិត្តចង់ឈ្នះគ្នាខ្លាំងណាស់ គូរនេះខុសពីគូរផ្សេង មានតែំហឹង មានតែការខឹងគុំគួនគ្នា ថេយ៉ុងដកដង្ហើមធំ មិនចង់នាំឈ្លោះ យកដៃស្ទាបក្បាលនាង ដឹងដែរអត់ថាគេបារម្ភ ពីនាងប៉ុណ្ណា លោកយាយនាងឈឺ វាមិនថ្វីឡើយ បើប្រៀបធៀបនិងនាងឈឺ បេះដូងគេដូចហែកជាពីរ គ្រាន់មិនចង់បញ្ចេញ ឱ្យនាងដឹងថាគេបារម្ភ ពីនាងឡើយ។
" អត់ទៅទេ មិនបានកើតអ្វីផង ប្រហែលឈឺក្រពះ លោកមិនចាំបាច់បារម្ភទេ អាចទៅធ្វើការបាន " នសងតូចងាកមកមើលមុខបុរសកំណាច ភ្លាមនោះគេសម្លឹងនាង ដូចជាខឹងនិងនាង ព្រោះនាងឆ្លើយមួយម៉ាត់មួយក ជាមួយគេ។
" រឹងក្បាលណាស់ យើងមិនបានបារម្ភ ខ្លាចងាប់ទៅពិបាកធ្វើបុណ្យឱ្យ " សម្តីមិនពិរោះពិសា មានតែ គីម ថេយ៉ុងទេដែលអាចនិយាយចេញមកបាន គេគំរោះគំរើយដាក់នាងណាស់ ថាហើយក៏ក្រោកឈរអស់កម្ពស់។
" យកទៅបោះចោលក្នុងព្រៃជ្រៅទៅ " ទឹកភ្នែករលីងរលោងពេលគេថាឱ្យនាង គេមិនដែលសម្តីផ្អែមជាមួយនាងម្តងណាឡើយ គេតែបែបហ្នឹង ទ្រគោះបោះបោក មិនចេះថ្នមថ្នាក់ឡើយ។
" អៃលីងនាង! ហ្អឹម...ដេកទៅ មួយសន្ទុះទៀត អ្នកបម្រើយកបបរ មកឱ្យត្រូវតែញ៉ាំ " ថាស្តីនាងបាន ពេលនាងតមាត់ គេស្អប់បំផុត ក្មេងក្បាលខូចរឹងរូស និយាយមួយម៉ាត់ ចម្លើយមកវិញដប់ម៉ាត់។
" ហ្អឹម..."អៃលីងមិនចង់នាំឈ្លោះគ្រាន់តែគ្រហឹម តិចៗជាការតបចម្លើយ គេក៏ឱនមកថើបនាង ម្តងឆ្គួតម្តងជា។
" សឺត!! មានការអីខលរកយើង ព្រោះយើងទៅប្រជុំនៅក្រុមហ៊ុន ប្រជុំរួចនិងត្រឡប់មកវិញ "
" លោក! "
" យ៉ាងម៉េច? "
" ចង់ញ៉ាំឈើរី "
" ចាំទិញឱ្យ យើងទៅហើយ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now