ភាគ: ០៦

1.2K 55 0
                                    

ម្ចាស់តូចនៅខឹងនិងបងប្រុស សូម្បីតែមកដល់សាលារៀនដើម្បីចុះឈ្មោះកូនភ្លោះទាំងពីរ ចាំបាច់បែងចែកកូនម្នាក់មួយដែរ ធ្វើឱ្យ
ជីមីនកាន់តែមិនយល់ពីប្អូន ដូចខ្លាចបងប្រុសដណ្តើមកូនពីគេអ៊ីចឹង ដៃឱបកាយតូចហ្វីយ៉ាជាប់។

" អញ្ជើញចុះឈ្មោះ ដាក់នាមត្រកូលកូន "

" ជម្រាបសួរម្ចាស់តូច អូហ៌!! ហេតុអីចាប់បាច់ចុះពីរនាក់ "

" គឺជំនួយការលោកឱ្យពួកយើងធ្វើបែបនេះ "

លោកនាយកចូលមកដល់ មិនទាន់យល់សាច់ការ បានក្រឡេកឃើញក្រដាសបញ្ជាក់ការសិក្សា ចុះឈ្មោះចូលរៀនដំបូង មានពីរសន្លឹកចែកឱ្យលោកប៉ាទាំងពី ពួកគេក៏សរសេរៀងខ្លួនរួចរុញឱ្យលោកនាយកវិញ ម្ចាស់តូចងើបមុខ កើតចម្ងល់មិនយល់និងសំដីលោកនាយក។

" ចំមែនហើយ សុំទោសផង កូនៗទាំងពីជាកូនរបស់លោកម្ចាស់មីនត្រូវទេម្ចាស់តូច " គាត់បានដកក្រដាសសរសេខុសនោះចេញ ជំនួសដោយក្រដាសថ្មី កូនភ្លោះទាំងពីចុះឈ្មោះចូលរៀនបន្ទប់ជាមួយគ្នា ដូចឆ្នេះប្រើតែក្រដាសមួយ ដាក់អណាព្យាបាលតែម្នាក់បានហើយ ចាំបាច់ដាក់ប៉ាធំផងប៉ាតូចផង អាចច្រឡំបាន មុននេះគាត់មកមិនទាន់ ទើបជំនួយការ មានការយល់ច្រឡំស្មានថាជាកូនផ្សេងគ្នាមិនមែនកូនភ្លោះ ក៏ដោយសារពួកនាង មានមុខមិនដូចគ្នា។

" ពិតហើយជាកូនបងប្រុសយើង " ម្ចាស់តូចតបសំដីលោកនាយកដោយជ្រួញចិញ្ចឹមឆ្ងល់ បន្ទាប់មកក៏ឱនសរសេលើកក្រដាសថ្មី ដាក់ឈ្មោះអាណាព្យាបាលតែម្នាក់ នោះគឺលោកម្ចាស់មីនយ៉ុនហ្គី បងប្រុសរបស់ខ្លួន សកម្មភាពហួងហែហកូនធ្វើឱ្យជីមីន លួចអស់សំណើច សើចគ្រវីក្បាល សុខចិត្តអង្គុយស្ងៀម មិនបញ្ចេញយោបល់។

" អ៊ីចឹងដាក់អណាព្យាបាលតែម្នាក់បានហើយ ចុះឯណាលោក
ម្ចាស់មីន ពួកយើងត្រូវការស្នាមមេដៃគាត់ "

" យើងនៅទីនេះ សុំទោសផងស្ទះផ្លូវមុននេះ "

" មិនថ្វីទេ ខាងយើងអាចចាំបានសម្រាប់លោកម្ចាស់មីន"

លុះល្ងាចម៉ោង៥:០០ ជាពេលដែលសិស្សសាលាចេញពីរៀន ម្ចាស់តូចកំពុងអង្គុយ ធ្វើការក្នុងអូសហ្វីស ផ្ទាល់ខ្លួន ជាន់ទី២នៃក្លឹបកម្សាន្ត បានក្រឡេកមើលទៅនាឡិការព្យួរជាប់និងជញ្ជាំង បញ្ចេញស្នាមញញឹមស្រស់ ក្រោកអស់កម្ពស់ កញ្ឆក់សោរឡាន គ្រវីចុះឡើងចុចជណ្តើរយន្ត ចុះមកជាន់ក្រោម ចូលដើរកាត់បរិវេនក្លឹប ញញឹមញញែមដាក់បុគ្គលិកគ្រប់គ្នា ខុសប្លែកពីរាល់ដង មុខមិនសូវរីកឬរស់រាយដាក់បុគ្គលិកទេ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now