ភាគ: ៦៨

1.6K 96 20
                                    

ជីមីនមិនចូលចិត្ត អួតអាងមិនចូលចិត្តសម្តែង តែចូលចិត្ត ធ្វើអ្វីជាន់ពន្លិចអ្នកណា ដែលហ៊ានមងាយប្រពន្ធវ័យក្មេង របស់នាយ ទើបនាយជ្រុល បបួលហៅពួកនាងៗ ឱ្យទៅអង្គុយហែរហម រួមតុអាហារមើលពីជីវិតហៃសូរ របស់យ៉ុនណាម្តង ព្រោះមុននេះបន្តិច ពួកនាងមបានឡកឡាយសម្តី មិនគួរនិយាយចេះមក ខាងក្រៅឱ្យគេឯងស្មានសន្តាន របស់ពួកនាងបាន នេះក៏ជាទោសស្រាល កម្រិតដំបូង ធម៌ត្រជាក់ដែល ជីមីនកំពុងប្រដៅពួកនាងៗ ឱ្យយល់ពីអ្វី ដែលហៅថាមេឃនិងដី ជីវិតពួកនាង មិនស្មើនិងចុងម្រាមជើង
របស់យ៉ុនណាផង គួរតែរៀនមើលខ្លួនឯងសិន មុននិងវិភាគ និយាយថាឱ្យអ្នកដទៃ អន់ជាងខ្លួន។

ភោជនីយដ្ឋានអាហារអ៊ីតាលី
គ្រាន់តែមានគម្រោងថាចង់ញ៉ាំអាហារថ្ងៃត្រង់ភ្លាម ជីមីនក៏បង្គាប់អង្គរក្សរបស់លោកតា ជូនមកដល់ ភោជនីយដ្ឋានលំដាប់មួយកន្លែង នៅក្បែរតួអុីហ្វែល កណ្តាលទីក្រុងតែម្តង នាយកំលោះបានកក់ផ្តាច់ មួយហាង ញ៉ាំតែឯង ជាលក្ខណះជួបជុំមិត្តរៀនសកលវិទ្យាល័យ ជាមួយភរិយា ពេលចូលមកដល់ខាងក្នុង ពួកនាងៗទាំងពីរនាក់ ក្រឡេកឆ្វេងស្តាំ អេះអុញមើលមុខគ្នា រៀបឫកមិនសូវសម តើត្រូវអៀនឬត្រូវក្រែងចិត្ត បុរសអ្នកមានម្នាក់នេះ ភ្លាមនោះជីមីនធ្វើដៃជាសញ្ញា ប្រាប់ឱ្យពួកនាងៗអង្គុយចុះ
ចាប់ផ្តើមកម្មង់អាហារ ៖
" អង្គុយចុះមក នៅទីនេះអាហារសុទ្ធតែឆ្ងាញ់ ទាំងអស់ណា អាចកម្មង់ញ៉ាំតាមចិត្ត "ប្រុសកំលោះអង្គុយគងអន្ទាក់ខ្លា យ៉ាងមានអំណាចក្បែរភរិយា ដៃរបស់គេដាក់អង្អែលផ្ទៃពោះភរិយាតិចៗ ជាសញ្ញាបញ្ជាក់ថានាយ ជាបុរសដែលល្អបំផុត ដើរតួជាស្វាមីល្អកម្ររកបាន នាងតូចវិញមិនបានស្រដីអ្វីមួយម៉ាត់ គ្រាន់តែញញឹមសម្លឹងមើលមុខស្វាមីតិចៗ ពេលឃើញស្វាមីចេញមុខការពារនាងដូច្នេះ នាងភ្ញាក់ផ្អើលណាស់មិននឹកស្មានថាប្តីនាង ជាបុរសសុភាពរាបសា កក់ក្តៅយ៉ាងនេះទេ ជីមីនបានរុញមីនុយ មុខម្ហូបទៅខាងមុខមិត្តរបស់ភរិយា ប្រាប់ពួកគេ ឱ្យកម្មង់អាហារទីនេះញ៉ាំតាមចិត្ត ថ្ងៃនេះនាយជាអ្នកអញ្ជើញ អាហារថ្ងៃត្រង់មួយពេល។
" ចាស តែហេតុអ្វីបានជាទីនេះ ស្ងាត់ម្លេះ? " ភ្លាមនោះមិត្តម្នាក់ទៀតដែលមកជាមួយគ្នានោះ មិនសូវមាត់កក្រឡេកឆ្វេងស្តាំងក្នុងហាងទាំងមូល បែរជាមិនឃើញមានភ្ញៀវសូម្បីតែម្នាក់ មានតែពួកនាងបួននាក់ អង្គុយញ៉ាំក្នុងហាងលំដាប់ មើលមុខគ្នាទៅវិញ ជីមីនក៏សើចដើមក រួចតប ៖
" ហ្អឺស!! ព្រោះខ្ញុំបានកក់ផ្តាច់ភោជនីដ្ឋាននេះ ទាំងមូលរួចហើយ ញ៉ាំដោយមានទំនុកចិត្តណា សុទ្ធតែគ្នាឯងទេ អ្ហេ៎!!ប្អូន បងយកដូចដើម អូហ៌!មែនហើយ ថែមស្ទេកអ៊ីតាលី៧៥% មួយឈុតផង ពិសេសសម្រាប់ អ្នកមានផ្ទៃពោះ អគុណ "សម្តីផ្អែមស្រទន់ស្តាប់ហើយក៏ព្រឺឆ្អឹងខ្នងដែរ ពួកនាងៗទាំងពី មើលមុខគ្នា មិនហ៊ានស្រដីតបតឬសួរនាំអ្វីច្រើន គ្រាន់តែដឹងពីរបៀបញ៉ាំអាហារបែបអ្នកមានអំណាច ដល់ថ្នាក់កក់ផ្តាច់ហាង ដើម្បីញ៉ាំអាហារថ្ងៃត្រង់មួយពេល យ៉ាងមានក្តីសុខនេះសោះ ក៏គេអាចធ្វើបានដែរ មិនដឹងថាចំណាយអស់ទឹកប្រាក់ប៉ុន្មានទេ មួយវិញទៀតសេវាកម្មនៅទីនេះ បុគ្គលិកយកចិត្តទុកដាក់ ចំពោះជីមីនណាស់ ម្នាក់ៗគោរព្ធកោតខ្លាចគ្រប់គ្នា ស្តែងឱ្យឃើញថា ជីមីនជាបុរសម្នាក់ ដែលមិនធម្មតាស្រាប់ទៅហើយ ធ្វើឱ្យពួកនាងបាក់ស្បាតបាក់អំនួត មួយពេល បន្ទាប់មកជីមីនក៏ហៅ ក្មេងបុគ្គលិកមកដើម្បី កម្មង់អាហារឈុតធំ សម្រាប់ភរិយានិងមិត្តៗរបស់នាង ព្រោះអង្គុយមួយសន្ទុះហើយ ពួកនាងៗដូចជាមិនសូវហ៊ានកម្មង់ ឬហៅអាហារសោះ។
អាហារថ្ងៃត្រង់បានប្រព្រឹត្តទៅយ៉ាងរលូន ភាពផ្អែមល្ហែម ដួសបញ្ចុកហាន់សាច់ស្ទេក បញ្ចុកភរិយា មានគ្រប់សព្វដែលជាតួនាទីស្វាមីមើលថែភរិយា ដោយមិនអៀនខ្មាស នៅចំពោះមុខមិត្តភ័ក្ករបស់ប្រពន្ធ ចំណាយពេលទទួលទាន អាហារអស់រយះ៤៥នាទី ទើបពួកគេក្រោកចេញពីតុអាហារ បំណងបែកផ្លូវគ្នាត្រឹមនេះ ព្រោះមិត្តភ័ក្កយ៉ុនណាពួកនាងជាប់រៀនម៉ោងបន្ថែម ត្រូវត្រឡប់ទៅសាលាវិញ ជីមីនឈរនៅខាងមុខភោជនីយដ្ឋាន កៀកចង្កេះភរិយា មុនពេលពួកគេបំបែកផ្លូវគ្នា ៖
" ខ្ញុំលារសិនហើយណា " យ៉ុនណាញញឹមដាក់មិត្តរបស់នាងលើកដៃ បាយ៍បាយ៍ លារមិត្តត្រឡប់ទៅហ្វាមវិញ ប៉ុន្មានថ្ងៃនេះ នាងមិនស្រួលខ្លួនទើបបានទៅរៀន។
" រីករាយដែលបានស្គាល់ ខ្ញុំឈ្មោះជីមីន បើមានពេលអាចទៅលេងរីស៊ត របស់ពួកយើងនៅកូរ៉េបាន ស្វាគមន៍២៤ម៉ោងបាទ លារសិនហើយ " ញ៉ាំអាហារជាមួយគ្នា ឡើងយូរគួរសម ជីមីនទើបតែណែនាំឈ្មោះ លូកដៃចាប់ដៃពួកនាងៗ ដោយស្នាមញញឹមពព្រាយ រួចដកនាមប័ណ្ណ២សន្លឹក ប្រគល់ឱ្យពួកនាងៗ ជាការស្គាល់គ្នា បន្ទាប់មក ជីមីនក៏នាំភរិយាចូលឡាន ក្បួនឡានអង្គរក្សក៏បានបើកចេញទៅ ទើបមិត្តភ័ក្ក យ៉ុនណាសម្លឹងមើលការចាកចេញ របស់យ៉ុនណា ដោយពោលសម្តី ស្ញប់ស្ញែង
យ៉ុនណា មិនគួរណាខ្លួនមងាយ ចំមនុស្សល្អ អ្នកមាន
មហាសេដ្ឋី មិនចេះវាយឫក ដូច្នេះទេ ថ្ងៃនេះពួកនាងពិតជាលក់មុខ មែនទែន គិតហើយសែនខ្មាសជីមីនណាស់។
" ចាស អគុណលោកដូចគ្នា "
" នែ៎!! គេជាCEOម្ចាស់រីស៊តវើយ យ៉ុនណាបានប្តី មហាសេដ្ឋីផង ចុះម្តេចនៅសាលានាងមិនសូវបញ្ចេញ ភាពហឺហាលូយឆាយដូចគេឯងអ៊ីចឹង? "
" សំខាន់ប្តីនាង សង្ហាយើងចង់លង់ស្នេហ៍ហើយ តោះ!!ទៅរៀន"

ម៉ោង៧:០០យប់ មេឃចាប់ផ្តើមបង្អុរធ្លាក់ភ្លៀង មកយ៉ាងខ្លាំង ម្ចាស់តូចស្វាត់ស្វែង បើកឡានពីទីក្រុងប៉ារីស រហូតមកដល់ជាយក្រុង ដល់ផ្លូវចូលហ្វាមម៉ារីតា តែម្នាក់ឯងដោយមិនមានកូនចៅក្រោមបង្គា ប់មកជាមួយ ឬហែហមដំណើរឡើយ ខណៈបម្រុងតែ បត់កាច់ចូលមាត់ច្រក ក៏ស្រាប់តែ ៖
[ ផាំង!! ផាំង!! ប្រាវ ] ជាសំឡេស្នូរ គ្រាប់កាំភ្លើង ដែល
បញ្ជាដោយរ៉ាដា បានបាញ់តម្រង់មកឡាន របស់ម្ចាស់តូចផូងផាំង! បាចប្រសាច ដូចតំណក់ទឹកភ្លៀងអ៊ីចឹង រកតែម្ចាស់ម្ចាស់កាយមាំ រេចង្កូតគេចទៅណាក៏មិនទាន់ រំពេចនោះឡានម្ចាស់តូចបានរេចង្កូតទៅបុកដើមឈឺធំមើយ លាន់ឮសូរតែប្រាវ! ជាប់ចន្លោះប្រគៀបដើមឈឺប៊ិះនិងធ្លាក់ ចូលក្នុងប្រឡាយទឹក ក្បែនោះទៅហើយ ម្ចាស់តូចសុីសឺ ងើបមុខឡើង រាវរកកាំភ្លើង ប្រឹងត្បុលខ្លួនចេញពីឡាន ជៀសវាងឡានផ្ទុះ ក៏បានបើកគូទឡានយក វ៉ាលីមកជាមួយដែរ ក្រឡេកជុំវិញខ្លួន រកប្រភព អ្នកបញ្ជារ៉ាដាមកមុននេះ ដោយស្រែកក្តែងៗ ៖
" ពុទ្ធោ!! អើយអាឆ្កែលួចខាំ បើខ្លាំចេញមុខមក ផាំង!! ចេញមកវើយ យើងមិនខ្លាចទេ អ៊ួយ!ឈឺ " ដៃកាន់អូសវ៉ាលីមានសម្លៀកបំពាក់ក្នុងងនោះ រេកាំភ្លើងតម្រង់ទៅខាងនេះផងខាងនោះផង
ខ្លួនសើមជោកត្រូវភ្លៀង ធ្លាក់មក ក្បាលក៏មានរបួសហូរឈាម ដោយសារ រេចង្កូតឡានបុកដើមឈើមុននេះ។
ម្ចាស់តូចតម្រង់កាំភ្លើងឡើងទៅលើ បាញ់រះចោលផូងផាំង!បន្លឺហៅខ្មាំងសត្រូវ ដែលលបលួចឆ្មក់ បាញ់បំបែកកង់ឡានរបស់ខ្លួនមុននេះ ស្រែកឆោឡោ ខឹងច្រឡោត តែម្នាក់ឯងនៅកណ្តាលផ្លូវ មានព្រៃឈើដើមសាគូរ៉ា សងខាងផ្លូវចូលក្នុងហ្វាមម៉ារីតា តំបន់នេះស្ងាត់គ្មាន គ្មានមនុស្សបើកបរសឆ្លងកាត់នោះទេ ថ្មើរនេះហើយ។
" វេទនាម្លេះលោកអើយ ទូរស័ព្ទក៏គ្មានសេវា ភ្លៀងក៏ធ្លាក់ខ្លាំង ឡានក៏ខូច ឬយើងត្រូវដើរ១៥គីឡូម៉ែត្រទៀត ហ្វីយ៉ាបងហ្គុកទៅរកអូនហើយ យ៉ាងណាបងត្រូវតែជួបអូន ប្រពន្ធសម្លាញ់ "



______
និពន្ធដោយ: មីនស៍ហ្វា
( អាណិតប៉ាហ្គុក ខ្លោចផ្ចិត)🥲

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now