ភាគ: ១២៨

939 93 19
                                    

១ខែកន្លង
វិមានស្ទេហ្វារ៍នី ព្រឹកថ្ងៃថ្មី ស្រីតូចកំពុងតែជូតខ្លួន បញ្ចុកបបរដល់លោកយាយ របស់នាង លោកស្រីឡ័រសៀ មានអាការៈកាន់តែដុនដាប ពីមួយថ្ងៃ ទៅមួយថ្ងៃហើយ ព្រោះជំងឺប្រចាំកាយ
បន្តវាយលុកប្រព័ន្ធសាពាង្គកាយ របស់លោកស្រី កាន់តែខ្លាំងក្លា ទ្វេមួយកម្រិត។
" អូនយ៉ាងម៉េចហើយ? " ថេយ៉ុងដើរចូលមកអង្គុយក្បែរ ប្រពន្ធ
វ័យចំណាស់ នាយយកដៃក្រសោប ប្រអប់ដៃលោកស្រីឡ័រសៀ ដោយបន្លឺសួរនាំ ពីអាការៈរបស់ប្រពន្ធ ដូចយកចិត្តទុកដាក់ព្រួយបារម្ភជាមួយអ៊ីចឹង តែធាតុពិតទៅ បន់ឱ្យតែលោកស្រីឡ័រសៀស្លាប់ឆាប់ៗ កាន់តែប្រសើរ។
" បងសម្លាញ់ បងបាត់ទៅណា ពេញមួយយប់ មិនឃើញមកគេងជាមួយអូន? ដូចរាល់ដងអ៊ីចឹង? " អៃលីងក្រោកចេញពីកៅអី
លើកថាសអាហារ ដាក់ចេញទៅលើតុក្បែរ ក្បាលគ្រែ នាងឈរថយទៅជ្រុងម្ខាង ចំណែកលោកស្រីឡ័រសៀ ស្រវាចាប់ដៃប្តីក្មេង មកឱបថើប យំផង រំភើបផង ពេលឃើញវត្តមានរបស់គេ ត្រឡប់មកផ្ទះវិញ ពេលខ្លះគេក៏គេងនៅផ្ទះ គេងឱបលោកស្រី ពេលខ្លះ គេក៏ទៅរកស្រីខាងក្រៅ នេះជាសញាតិញ្ញាណរបស់បុរសដូចជា គីមថេយ៉ុង ក្នុងនាមជាបុរសហៃសូ។
" ការងារបងច្រើន រវល់មើលក្លឹប អូហ៌!មែនហើយ បងមានមនុស្សម្នាក់ ចង់មកនែនាំឱ្យអូនស្គាល់ នាងគឺជាស្តេហ្សា នាងទើបតែសម្រាលកូនរួច ថ្មីៗនេះឯង បងនាំនាង មកនៅទីនេះសង្ឃឹមអូន យោគយល់ ក្នុងនាមអូនជាមនុស្សស្រីដូចគ្នា " ថេយ៉ុងនិយាយដោះសារ យកលេសថា ជាប់រវល់ការងារច្រើន រាប់មិនអស់
តែផ្ទុយទៅវិញ គេយកពេល ដើរលេងសប្បាយហុឺហា ជះលុយ កម្ចាយអារម្មណ៍ ជាមួយស្រីៗ នៅក្លឹបទៅវិញទេ។
ចុងប្រយោគ ថេយ៉ុងក្រោកឈរឡើង ទៅទាញដៃនារីម្នាក់ដែលឈរបីកូនតូច នៅក្បែរមាត់ទ្វារ ចេញមកបង្ហាញវត្តមាន
ដល់លោកស្រី នាងគឺស្តេហ្សា ជាស្រីកំណាន់ របស់ថេយ៉ុង
និងជាមនុស្សស្រីពិសេសបំផុត នាងទើបតែសម្រាលកូនប្រុសរួចហើយថ្មីៗនេះឯង ថេយ៉ុងក៏មានបំណង នាំនាងមកនៅផ្ទះនេះជាមួយគ្នា បានជួយមើលថែកូនប្រុស របស់នាងផង។
" នាងជាអ្នកណា? ហើយកូននោះជាកូនអ្នកណា? " លោក
ស្រីឡ័រសៀ រលីងរលោងទឹកភ្នែក ហូរទឹកភ្នែកមួយតំណក់ ញ័រអស់ជើងដៃ លោកស្រីប្រឹងទប់ខ្លួនឡើងអង្គុយ ភ្លាមនោះអៃលីងក៏មកជួយទប់ខ្លួន លោកយាយ របស់នាង។
" គឺ..." ស្តេហ្សានាងបម្រុងនិងនិយាយ ការពិត ចូលមកនៅក្នុងផ្ទះគេ មួយទាំងមូល នាងមិនហ៊ាន បំពានម្ចាស់ផ្ទះទេ ថាទៅស្តេហ្សា បានកែចរិតខុសពីមុន ៣៦០ដឺក្រេ ក្រោយលោកប៉ានាងកាត់កាល
នាងចោល មិនទទួលស្គាល់ថានាងជាកូនស្រី ដូចមុនទៀតទេ
ត្រូវមករស់នៅ រួមរស់ ពឹងពាក់លើថេយ៉ុង ទាំងស្រុង
ដរ៉ាបណានាងមិនព្រមរៀបការ ជាមួយគូដណ្តឹង ដែលលោកប៉ានាង បានរៀបចំទុកដាក់ឱ្យទេ។
" ជាកូនបង ជាកូនប្រុសរបស់បង បើអូនមិនយល់ទាស់ទេ បងយកនាងនិងកូន មកមើលថែ នៅទីនេះ "
" បងចេះសួរយោបល់ ពីខ្ញុំដែរហ្អេស? "
" ធម្មតាក្នុងនាម ជាប្រពន្ធដើម ប្តីយកប្រពន្ធក្រោយ ប្រពន្ធដើមត្រូវតែដឹង គ្រប់រឿង គ្រប់យ៉ាង ទាំងអស់ មិនថាអ៊ីចឹង " ថេយ៉ុងតបសម្តីបែបក្មេងឈ្លើយ បញ្ឈឺចិត្តប្រពន្ធវ័យចំណាស់ ដោយនិយាយប្រៀបធៀប ឆ្វេងស្តាំង ងាកញញឹមមើលមុខស្តេហ្សា កាន់ដៃ
ស្តេហ្សាជាប់ បញ្ជាក់ថាគេ និងយកនាងធ្វើជាប្រពន្ធចុង ដូចមាត់គេនិយាយពិតមែន ធ្វើឱ្យអៃលីងឈួលច្រមុះ ចង់រកយំ
តាមលោកយាយ ចិត្តមួយអួលណែនឈឺផ្សា តែមិនអាចនិយាយចេញមកបាន នាងសុខចិត្ត លើកថាសអាហារ យកទៅទុកនៅជាន់ក្រោម យ៉ាងស្ងៀមស្ងាត់ ព្រោះមិនចង់ឈរស្តាប់ រឿងរ៉ាវ
ជីវិតឡូយឆាយ បុរសមានប្រពន្ធច្រើន ដូចជារូបគេ នៅសុខៗក៏លេចមុខប្រពន្ធចុង បីកូនប្រុស មកនៅរួមរស់ជាមួយប្រពន្ធដើម តើសមដែរទេ?
" តែអូនមិនបានយល់ព្រមឡើយ ហ្អឹក!! បងធ្វើបែបនេះ
បានយ៉ាងម៉េចថេយ៍? បងទៅមានប្រពន្ធចុង ពីពេលណាមក? "
លោកស្រីឡ័រសៀ ក្តាប់ជាយភួយជាប់ បាញ់ក្រសែភ្នែកកាចទៅសម្លក់មុខស្តេហ្សា គាត់ញ័របបូរមាត់ខឹង ចំពោះទង្វើលីលា របស់ប្តីក្មេង គិតអ្វីធ្វើអ្វីរំលងក្បាលប្រពន្ធដើម ឥលូវមកប្រាប់ថាមាន ប្រពន្ធចុង មានកូនស្ពាយមកនៅ ជាមួយទៀត តើស័ក្តិសមដែរទេ? វាអយុត្តិធម៌ណាស់ សម្រាប់លោកស្រី។
" វាអាចទៅរួចហើយ អូនរៀនបើកចិត្តឱ្យទូលាយ បន្តិចទៅ
ឡ័រសៀ រៀនធ្វើបុណ្យចែកទាន ដល់នារីទុរគត "
" ថេយ៍...ហ្អឹកៗ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now