ភាគ: ១៥៨

796 84 1
                                    

ម្ចាស់តូចកំពុងអង្គុយធ្វើការ នៅតុធ្វើការ បង្ហើយការងារខ្លះមុនពេលបញ្ចេញអីវ៉ាន់បោះចូលទីផ្សា នៅខែក្រោយនេះខណៈពេលដែលម្ចាស់តូចកំពុងធ្វើការ នាងតូចជាប្រពន្ធគេងលក់លើដៃទៀត នាងគេងអង្គុយលើភ្លៅលោកប៉ា ហើយដាក់កផ្អែកស្មាលោកប៉ា ចំណែកជុងហ្គុក ក៏និយាយការងារ ជាមួយបុគ្គលិកបន្ត ៖
" ការដឹកទំនិញនាំចេញ ទៅក្រៅប្រទេស សម្រេចដល់ណាហើយ? " ម្ចាស់តូចកំពុងទាក់ទង ទៅកូនចៅក្រោមបង្គាប់ ដើម្បីឱ្យគេ ចាត់ចែងរឿងដឹកទំនិញជើងនេះនាំចេញ ទៅក្រៅប្រទេស។
( បាទម្ចាស់តូច ខែក្រោយពួកយើងបញ្ជូនឡើងផែហើយទាន) កូនចៅម្ចាស់តូចក៏តបចៅហ្វាយនាយវិញ ត្បិតថា
ម្ចាស់តូចមកមើលការខុសត្រូវឱ្យលោកតាក៏ដោយ ក៏ពួកគេបម្រើម្ចាស់តូចបានល្អ ដូចលោកចនដែរ ពួកគេគោរព្ធម្ចាស់តូចខ្លាំងណាស់។
" ធ្វើបានល្អណាស់ យើងទុកចិត្តលើឯងហើយ "
( បាទ ទទួលបានទាន )
" គេងលក់ស្រួលដល់ហើយ ព្រះនាងតូច " ម្ចាស់តូចក៏បីប្រពន្ធដាក់នាងគេងលើគ្រែ ឱ្យមានរបៀរៀបរយ ជាងមុនទើបបិទភ្លើង បើកតែអំពូលរាត្រី ហើយគេងឱប
នាងយ៉ាងមានក្តីសុខ លង់លក់ក្នុងតំណេក ពេញមួយរាត្រី។

១ខែកន្លង
កាលកំណត់ បញ្ចេញទំនិញចាប់ផ្តើម ប្រត្តិបត្តការណ៍ហើយ កម្មករកំពុងញាប់ដៃញាប់ជើង ដើម្បីបញ្ចេញទំនិញ កហរោយឈ្មួញអ្នកវិនិយោគ បានសញ្ញេចុះហត្ថលេខាលើទំនិញរួចរាល់ តែភ្លាមនោះ ក្រុមប៉ូលិសក៏បានចូលមកកាត់សង្វាក់ ៖
" អត់ទោស ខ្ញុំមានដីការចាប់ខ្លួន ពីស្នងការមក " ខណៈទំនិញកំពុងដាក់ឡើងផែ ដើម្បីបញ្ចេញលក់លើទីផ្សារ
ប៉ែកអឺរ៉ុប ក្រុមប៉ូលិស ប្រទេសចិន បានមកឃាត់ដំណើររបស់ម្ចាស់តូច ដោយនិយាយហាមឃាត់ជាភាសាចិន
ថែមទាំងលើកដីការ ដាក់ពាក្យបណ្តឹង ទៅលើម្ចាស់តូច។
" មានរឿងអី លែង!! លែងយើង " ម្ចាស់តូចកំពុងតែឈរ មើលកម្មករធ្វើការ ភ្លាមនោះក្រុមប៉ូលិសចិនក៏ចូលមកចាប់ ដាក់ឃ្ទាស់ភ្លាមៗ ទាំងបង្ខំហើយ ចាប់ទាញម្ចាស់តូចឡើងឡាន និងបញ្ជាឱ្យក្រុមការងារខាងប៉ូលិស ដុតបំផ្លាញ
ទំនិញដែលហៀបនិងដឹកចេញ។
" ម្ចាស់តូចត្រូវតែចូលខ្លួន ទៅដោះស្រាយ នៅចំពោះមុខ
ច្បាប់ ពួកឯងឆាប់ដុតកម្ទិច ទំនិញទាំងនេះចោលទៅ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now