ភាគ: ១៦៣

1.3K 119 15
                                    

ព្រឹកថ្ងៃថ្មី ឈានចូលមកដល់ នៅផ្ទះធំស្កឹមស្កៃ ទ្រនំស្តុក
ស្តមតែបែរជាបាត់បង់សមាជិកម្នាក់ ទៅវិញ វិមានផាកនៅជាប់ឆ្នេរសមុទ្រ នៃកោះជេជូ កំពុងប្រព្រឹត្តកម្មវិធី បុណ្យសព្វ ម្ចាស់វិមាន អ្នកស្រីយ៉ុនណា នាងសន្លប់តាំងពីយប់មិញមកម្លេះ ព្រឹកឡើងក្រោកមក ទាំងភាពអស់សង្ឃឹម ៖
" ប៉ា...ប្តីកូន នៅឯណា? " ក្រោកឡើងមក នាងក៏សួរនាំរកវត្តមានប្តីនាង ខណៈលោកប៉ានាង ពាក់ឈុតខ្មៅកាន់ទុក្ខ
ជីមីន ទឹកមុខលោកម្ចាស់មីនស្រងូតស្រងាត់ ខុសពីថ្ងៃ
ធម្មតា។
" តាំងស្មារតីណា យ៉ុនណា ជីមីនគេទៅបានសុខហើយ "
លោកម្ចាស់មីនអួលដើមក ជួយទប់ខ្លួនកូនស្រីឱ្យក្រោកឡើងហើយនាំនាងចុះមកជាន់ក្រោម បុគ្គលិកគ្រប់គ្នាកំពុងតែចូលរួមរៀបចំពិធី បុណ្យសព្វរបស់លោកប្រុស
ម្ចាស់រីស៊ត ត្រកូលផាក។
" អត់ទេប៉ា អត់ទេ ប៉ាកំពុងនិយាយពីអី? កូនទៅជួបគាត់ " នាងតូចរវើរវាយ រុញច្រានលោកប៉ា ចេញទាំងដែលនាងដើរចេញមកខាងក្រៅ ឃើញគេរៀបចំពិធីបុណ្យសព្វ របស់ប្តីនាងរួចហើយក្តី មានស៊ុមរូបថតជីមីនជាតំណាង តែយ៉ុនណានៅតែមិនអាចទទួលយកបាន
នាងគ្រវីក្បាលយំផ្ទប់ត្រចៀក។
" ម៉ាក់ម៉ាក់ " កូនតូចរបស់នាង ដើរតេះតាស់មករកម្តាយ។
" ហ្អឹកៗ កូនម៉ាក់ ជីម៉ូនកូន " យ៉ុនណាកំពុងតែទ្រហោយំ នៅចំពោះមុខរូបថតប្តីនាង យ៉ុនណាបោះដៃយំឱបកូន ហើយថើបកូន មើលហើយគួរឱ្យអាសូរណាស់ តែពីរ
នាក់ម្តាយកូន កម្សត់ណាស់ពេលអត់ពីជីមីនទៅ។
" ប៉ា ប៉ាប្រាប់មកថាវាមិនពិតទេ អ្ហាយ!! ហ្អឹកៗ " ជីម៉ូន
បានបោះដៃទៅរកលោកយាយ ហ្វីយូឯណ្ណោះវិញនាងមក់ៗរលីងរលោងទឹកភ្នែកឱបបងស្រី ពេលនាងស្រែកយំខ្ញាំសក់ខ្លួនឯង ដូចមនុស្សបាត់បង់សតិ លោកម្ចាស់មីន
យំរលីងរលោងទឹកភ្នែក ឱបកូនស្រីពីក្រោយ ទាំងរាង្គកាយនាងខ្សត់ខ្សោយ យំទន់ខ្លួនល្អូក។
" យ៉ុនណាកូន កាត់ចិត្តទៅកូន " លោកម្ចាស់មីន ចាប់ត្រកងកាយកូនស្រីមកឱប ជាប់ទ្រូងនាងយំឡើងទន់ខ្លួន ហូរទឹកភ្នែករហាម មិនអាចទទួលយកការពិតមួយនេះបានឡើយ។
" ពុទ្ធោ!ប្តីសម្លាញ់ ហ្អឹកៗ " នាងក្រោកដើរតិចៗទៅជិតស៊ុមរូបថតប្តី ហើយលើកដៃអង្អែលរូបថតរបស់ប្តីតិចៗ អាសូរស្នាមញញឹម នៅស្រស់ៗថ្មីៗ ជួបមុខគ្នាម្សិលមិញសោះ នៅនិយាយជាមួយគ្នា ញ៉ាំបាយជាមួយគ្នាសោះ។
" សាកសព្វ ឆេះក្នុងភ្លើងអស់ហើយ " លោកម្ចាស់មីន
បានហុចផ្កាមួយទង ឱ្យកូនស្រី ដាក់បូជាផ្កាជូនប្តីរបស់នាង។
" គេទៅបានសុខហើយ កូនត្រូវរឹងមាំណា ដើម្បីជីម៉ូន
និងកូនក្នុងផ្ទៃ " ហ្វីយ៉ាយំឱបកូនស្រី អង្អែលសក់ក្បាលនាង ឆ្លាស់គ្នានិងចៅស្រី ដែលអង្គុយក្បែរម្តាយរបស់គេ ទឹកមុខ
ជីម៉ូន សម្លឹងមើលអ្នកម៉ាក់ភ្លឹះៗ។
" ហ្អឹកៗ ម៉ាក់ប៉ា គាត់ដាច់ចិត្តណាស់ " ជីម៉ូន លើកដៃទៅជូតទឹកភ្នែកម្តាយ ហើយនាងឱបម្តាយនាង ធ្វើឱ្យយ៉ុនណាអាល័យប្តីកាន់តែខ្លាំង កូនធំមិនទាន់ដឹងអីផងក៏ត្រូវមកបាត់បង់ប្តីម្នាក់ទៀត។
" លោកស្រី ជូនដំណើរលោកប្រុសចុងក្រោយទាន "
បុគ្គលិកចូលមកហៅយ៉ុនណា និងលោកប៉ាអ្នកម៉ាក់នាង ដើម្បីជូនដំណើរប្តីនាងទៅតាមទឹកសមុទ្រ នៅខាងមុខ
រីស៊ត។
" ហ្អឹកៗ កើតជាតិណាៗ អូនផ្សងជួបបង ណាលោកប្តី
អូនស្រលាញ់បង ផាក ជីមីន " នាងតូចមកឈរនៅកំពង់ផែ ហើយលើកដៃបាចផ្កាចូលទឹក ដើម្បីជូនដំណើរប្តីនាងជាលើកចុងក្រោយ នាងយំហើយយំទៀត ស្រណោះគ្រាសាងស្នេហ៍ ជាមួយប្តីកន្លងមក ប្តីប្រពន្ធស្រលាញ់គ្នាមករាប់ឆ្នាំសាងភាពផ្អែមល្ហែម មិនទាន់បានប៉ុន្មានផង
បងក៏ចាកចេញទាំងមិនមានពាក្យលារ សូម្បីតែមួយម៉ាត់ មិនអាល័យប្រពន្ធកូនសោះ នាងបានផ្សងនៅលើបាច់ផ្កាចុងក្រោយ មុនបណ្តែតតាមផ្ទៃទឹកសមុទ្រទៅ។

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now