ភាគ: ០៣

1.6K 58 5
                                    

ហ្វីឡាងាកមកសម្លក់ស្វាមី យកដៃរុញច្រានទ្រូងមាំគេចេញ
កោតចេះនិយាយទទូចសុំនាង នៅពេលកំពុងធ្វើម្ហូបទៅកើតដែរ នាងបានដេញស្វាមីចេញ ឱ្យគេទៅរងចាំញ៉ាំអាហារ ជួបជុំគ្នានៅ
តុអាហារ ដោយបានបន្លឺប្រាប់កូនតូច របស់នាង ពីផ្ទះបាយទៅ ហាមមិនឱ្យ ហ្វីយ៉ាមិនអាចញ៉ាំសាច់បង្គា ព្រោះនាងមានជំងឺ
អាលហ្សុីនិងសាច់បង្គា កាត់មករកនាង ជាម្តាយតាំងពីកំណើត។

" អឹប!! អង្គុយលើភ្លៅប៉ា ស្រួលប៉ាបកក្តាមឱ្យកូនញ៉ាំ "
ជុងហ្គុកឯណ្ណេះវិញ ងាកតាមប្រភពសំឡេងប្អូនថ្លៃបានប្រាប់មុននេះ ប្រុសកំលោះញញឹម លើកកូនពៅសំណព្វចិត្តរបស់ខ្លួន មកអង្គុយលើភ្លៅមាំ ងាយស្រួលបកក្តាម ឱ្យនាងញ៉ាំជំនួសបង្គា ប្រសិនមិនមានអ្នកប្រាប់ដាស់តឿន ជាមុននោះទេ ពេលខ្លះហ្វីយ៉ាច្រឡំញ៉ាំវាតែញយដង នេះឯង ចុងក្រោយក៏ត្រូវព្យួរសេរ៉ូម។

" ប៉ាតូច កូនអាចរៀនបកខ្លួនឯងបាន ប៉ាបកឱ្យបងស្រីចុះ "
ម្រាមដៃតូចខ្លីៗ ចាំក្តាមដណ្តើមចេញពីដៃបុរស ដែលមាននាមជាលោកប៉ាម្នាក់ដែរ បម្រុងនិងបកសំបកក្តាមឱ្យនាង តែត្រូវនាងបដិសេធ ងើបមុខសម្លឹងប្រប់លោកប៉ា នាងខ្លួនឯងតែបានចោលភ្នែកឃើញ បងស្រីភ្លោះរបស់នាងកំពុងបកសំបកក្តាម យ៉ាងលំបាកដោយខ្លួនឯងដូចគ្នា នាងមិនចង់មានប្រៀបជាងបងស្រី។

" សឺត!! តូចចិត្តរឿងមុននេះមែនទេ កូនប៉ា " ជុងហ្គុកយល់ខុសស្មានថាកូនស្រីនិយាយចេញមក នាងតូចចិត្តថ្លើមនិងរឿងមុននេះ តែខុសស្រឡះ នាងមិនបានតូចចិត្តនោះទេ ទោះលោកប៉ាមិន
មានរបស់ផ្ញើនាងក៏ដោយ ជុងហ្គុកលើកដៃម្ខាង ដែលមិនទាន់ប្រឡាក់ក្រសោបក្បាលកូនស្រី ថើបក្បាលមួយខ្សឺត!! រួចឱនមើលទឹកមុខតូចច្រមិច បើកភ្នែកភ្លឹះៗ សម្លឹងមើលនាយវិញ។

" ប៉ាតូចខំមានចិត្តបកក្តាមឱ្យញ៉ាំហើយ តូចតែខ្លួនទេ តែចិត្តច្រើន "
ធម្មតាទេយ៉ុនណាជាបងស្រី កើតមុនគ្នាមិនដល់១០នាទីផង នាងមិនសូវចេះលួងលោម ប្អូនស្រីពៅប៉ុន្មានទេ ចូលចិត្តតែ និយាយបន្ថែមល្បោយ ថាស្តីឱ្យប្អូនបន្ថែម តែយ៉ុនណាស្រលាញ់ ប្អូនមិនចង់ឱ្យប្អូនដឹងចិត្ត អាចនិយាយបានថា សោះអង្កើយ កាត់រក
យ៉ុនហ្គី៣៥ភាគរយ ទៅហើយ យ៉ុនណាជាសំណព្វចិត្តរបស់ជីមីន។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now