ភាគ: ១៣១

1.2K 82 16
                                    

{ ឥទិព្ធស្រីកំណាន់ } មាត់គេនិយាយថាស្រលាញ់នាងខ្លាំងណាស់
មួយជីវិតនេះ គេរស់នាងមិនបាន ក៏ប៉ុន្តែទង្វើរបស់គេ ស្មើសូន្យ។

២សប្តាហ៍កន្លង
ប្រទេសកូរ៉េ កោះជេជូ ជីមីនកំពុងតែអង្គុយ មើលរបាយការប្រាក់ចំណូល ពីរីស៊ត នៅបន្ទប់អូហ្វីស ផ្ទាល់ខ្លួន ខណៈលោកស្រីផាក បានរុញទ្វារចូលមករកកូនប្រុស របស់គាត់ ទំនងដូចជាមកនិយាយ រឿងលុយទៀតហើយ ៖
" ម៉ាក់មកតាមសន្យាហើយ ជីមីន " ប៉ុន្មានខែមុន លោកស្រី
បានប្រាប់កូនប្រុសថា ឱ្យគេចាត់ចែងរឿងផ្ទេសិទ្ធរីស៊ត មកឱ្យគាត់ ទើបលោកស្រីផាក មករកកូនទាំងទឹកមុខញញឹម សប្បាយរីករាយក្នុងចិត្ត។
" ម៉ាក់ " ជីមីនក្រោកចេញ ពីតុធ្វើការ ដើរមករកម្តាយ នាយភ្ញាក់ខ្លួនឱ្យព្រឺត ពេលឃើញវត្តមានម្តាយមករក ដល់ទីនេះម្តងទៀត។
" ឱ្យឯកសារមក " មកដល់ភ្លាមទាមទារ ទ្រព្យសម្បត្តិភ្លែត ដោយមិនរងចាំយូរ លោកស្រីផាក បានប្រែក្លាយទៅជាម្តាយមុខលុយ ដែលគេនិយាយមិនខុសមែន ថាចិត្តមនុស្សប្រែប្រួលមិនទៀង ទៅតាមទឹកលុយ ពិតមែន។
" ម៉ាក់យកទៅ " ជីមីនបានដើរត្រឡប់ មកបើកថតតុកវិញ ដើម្បីដកយកឯកសារ ដែលមានស្រាប់ យកមកហុចឱ្យម្តាយ។
" ល្អណាស់ ប្រាវ!! កូនចាត់ទុកម៉ាក់ជាស្អី? ហ្អា៎ជីមីន " លោកស្រីផាក ញញឹមញញែម គាត់ដកឯកសារមើល ភ្លាមនោះគាត់បាន មើលកន្លែងចារឈ្មោះ មិនមែនជាឈ្មោះរបស់គាត់ទេ ទើបលោកស្រី បោះឯកសារចោល រុញតម្លើងសំឡេង គំហសសួរកូនប្រុស ទាំងមានកំហឹង ម្តេចទៅជាបែបនេះទៅវិញ? ក្រែងគេបានផ្ទេសិទ្ធឱ្យគាត់ រួចហើយតើមែនទេ។
" កម្មសិទ្ធលើដីធ្លី រួមទាំងរីស៊តផ្ទះវីឡា វាជារបស់យ៉ុនណាទាំងអស់ កូនមិនអាចកែប្រែបានទេ "
" កូនកែប្រែមិនបាន ទុកឱ្យម៉ាក់កែប្រែ កុំស្តាយក្រោយឱ្យសោះជីមីន "
" ហ្អឹម...ពេលខ្លះកូនមិនហ៊ានគិតថា កូនជាកូនម៉ាក់ ដែរឬអត់ទេ "
ពេលម្តាយចេញទៅផុត ជីមីនយកដៃឈ្លីថ្ងាសខ្លួនឯង រំពៃគិតឃើញរឿងច្រើនយ៉ាង គិតថាខ្លួន មានឋានៈជាអ្វី
ក្នុងកែវភ្នែកម៉ាក់ ពេលខ្លះក៏គិតថាខ្លួន ជាកូនរបស់លោកស្រីផាកដែរឬអត់? ព្រោះទង្វើម្តាយប្លែកខុសពីពេលមុន។

ម៉ោង៩:០០យប់ ក៏ឈានចូលមកដល់ ឡានខូចមិនអាចបើកមកផ្ទះ
វីឡាបាន ជីមីនត្រូវធ្វើដំណើរ ដើរដោយថ្មើរជើង ចម្ងាយជិត១គីឡូដី តែពេលមកដល់ខាងមុខរបងផ្ទះវីឡា ក៏ឃើញក្រុមប៉ូលិស
និងបុគ្គលិកពន្លត់អគ្គិភ័យ រត់ប្រសាចពេញមុខផ្ទះ ងាកក្រឡេកមើល ទើបដឹងថា ផ្ទះវីឡាទាំងមូល ត្រូវបានភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ នាយកំលោះក៏រត់ចូល ៖
" អត់ទេយ៉ុនណា យ៉ុនណា ជីម៉ូនកូនស្រីប៉ា ហ្អឹកៗ " ជីមីនរត់កាត់ខ្សែ ដែលដាក់ខណ្ឌ បាំងផ្លូវមិនឱ្យចូលទៅខាងក្នុង អន្តរាគមន៍ដោយក្រុមប៉ូលិស នាយកំលោះរត់ចូលទៅ ស្រែកហៅប្រពន្ធ
ធ្វើឱ្យក្រុមប៉ូលិសស្លន់ស្លោ រត់ចូលមកចាប់ជីមីនចេញ។
" កុំចូលលោក កុំចូលកំពុងតែមានភ្លើងឆេះ " អណ្តាតភ្លើងកំពុងឆាបឆេះ ប៉ូលិសកំពុងអន្តរាគមន៍ ជួយសង្គ្រោះផ្ទះវីឡាដែលឆាបឆេះ តែជីមីន ជាម្ចាស់ផ្ទះរត់ចូល កាត់ភ្លើងស្ទើរតែឃាន់មិនទាន់។
" ជីមីនកុំចូលកូន " លោកម្ចាស់មីន ចូលមកចាប់ទាញកូនចេញមកខាងក្រៅវិញ។
" អត់ទេប៉ា ប្រពន្ធខ្ញុំ ហ្អឹកៗ " ជីមីននៅតែយំស្រែក រើបម្រះចង់ចូលទៅជួយប្រពន្ធ ព្រោះស្មានថានាង និងកូននៅក្នុងនោះ។
" យ៉ុនណា បានបញ្ជូនទៅមន្ទីពេទ្យហើយ " កុំឃើញលោកម្ចាស់មីនស្ងាត់មាត់ មិននិយាយអ្វី តែលោកម្ចាស់ព្យាយាម រត់កាត់ភ្លើង ទៅជាមួយក្រុមសង្គ្រោះ ទៅជួយកូនចេញមកខាងក្រៅ ពេលនេះនាងតូចយ៉ុនណា បានបញ្ជូនទៅមន្ទីពេទ្យហើយ។
" ចុះ-ចុះជីម៉ូន កូនស្រីខ្ញុំវិញ លោកប៉ា " ប្រពន្ធផុតគ្រោះថ្នាក់ហើយ នៅឡើយតែកូនស្រី មិនទាន់ដឹងតំណឹង តែជីម៉ូន មានសុវត្តិភាព ព្រោះនាងតូចយ៉ុនណា បានយកកូនផ្ញើម្តាយកាលពីព្រឹកមិញម្លេះ អ្នកជាប់គាំងក្នុងផ្ទះ មានតែយ៉ុនណាម្នាក់ប៉ុណ្ណោះ តែក៏ត្រូវបានសង្គ្រោះទាន់ពេលវេលា។
" ជីម៉ូន នៅជាមួយលោកយាយ របស់នាង ជីម៉ូនមិនអីទេ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now