ភាគ: ២៥

1.1K 50 5
                                    

ទ្រនិចនាឡិការ បង្វិលដល់ វេលាថ្ងៃត្រង់ ក៏បានឈានមកដល់ ក្រឡេកមកមើលសភាពបន្ទប់ អូតែលផ្កាយ៧ ដែលមានរាងក្រាស់កំពុង តែឈរបិទឡេវអាវ ស្លៀកកន្សែងនៅឡើង ឫកពារបស់គេដូចជាបន្ទាន់ ចង់ទៅណាអ៊ីចឹង ក៏បន្តែប្រហែលជាមិនអាច ចេញពីទីនេះងាយៗនោះទេ ព្រោះមានស្រីល្អ តាមឱបក្រសោបចង្កេះពីក្រោយជាប់ សភាពបន្ទប់រញ៉េរញ៉ៃ មានដបស្រាក្រហម លើតុក្បែរផង ជើងសាឡុងផង មានលីអូរអាវទ្រនាបរបស់នាង រាយរប៉ាត់រប៉ាយ ក្បែរជើងគ្រែមានស្រោមអនាម័យ មិនក្រោមប្រាំ
ប្រាំមួយ ៖

" ម៉ាដាម លែងទៅ យើងត្រូវទៅហើយ " ប្រុសកំលោះចាប់
ព្រលេសដៃម៉ាដាមស្តេហ្សា ចេះពីចង្កេះ ឫកពាម្ចាស់តូចផ្តើមធុញទ្រាន់និងស្តេហ្សា ដែលតាមតោងស្អិត ដូចតុកែអ៊ីចឹង ស្របពេលនាងកំពុងបន្ទាន់ ទៅមន្ទីពេទ្យ មើលកូនស្រីផង។

" ហេតុអី? កូនបងសំខាន់ជាអូនឬ ម្ចាស់តូច " ម៉ាដាមស្តេហ្សាទម្លាក់ទឹកមុខចុះ ខាំមាត់សម្លឹងមើលមុខប្រុសកំលោះ បោះ
សំណួរមមួយប្រយោគ ដោយគិតថាគេ គិតពីកូនរបស់គេ ច្រើនជាងនាង ខណៈពេលនាងនិងគេនៅជាមួយគ្នា ថែមទាំងដេកឱបគ្នាពេញមួយយប់ទៀតផង នៅគិតនាង មិនសំខាន់ទៀត។

" ម៉ាដាមកុំប្រើពាក្យប្រៀបធៀប អ្នកនាងចង់បានអ្វីទៀត
សុំឱ្យយើងដេកជាមួយ ក៏ដេករួចដែរ? " ស្តេហ្សាផ្តើមមានច្រណែនជាមួយហ្វីយ៉ាកូនស្រីម្ចាស់តូច ទាំងដែលម្ចាស់តូចមិនធ្លាប់បកស្រាយថាកូនចិញ្ចឹម បើនាងដឹងម្លេះហើយស្តហ្សា និងមិននៅស្ងៀម កាន់តែរករឿងគេ ខំមកពីកូរ៉េមក មិនមែនការអញ្ជើញចូលរួមកម្មវិធីធំ របស់លោកប៉ានាងទេ គឺមកដើម្បីនាង ព្រោះនាងខលទៅគេយំរហូត មិនសូម្បីតែញ៉ាំអាហារ នាងបង្អត់ខ្លួនឯងព្រោះចង់ជួបគេ ចុងក្រោយគេមក នាងក៏ពោលសម្តីប្រៀបធៀប ដូច្នេះ។

" ឥលូវមុននិងទៅ យើងធ្វើលើសាឡុងមួយក្បាច់សិនមក "

" ម៉ាដាម អ្នកនាង "

" នេះជាកិច្ចសន្យា ក្រែងម្ចាស់តូចចង់ដឹងពីក្បួន ជំនួញឈរជើងនៅអាមេរិចហ្អេស? កុំភ្លេចថាក្នុងដៃអូន មានភាគហ៊ុន១០ភាគរយ ពីលោកប៉ា ឬក៏ចង់ឱ្យ..." នាងទាញដើមដៃគេមកសាឡុង ទាំងខ្លួននាងចោមពង់ត្រឹមកន្សែងមួយជាប់ខ្លួន ក្លាចថាម្ចាស់តូចមិនព្រម នាងក៏បានដកកិច្ចសន្យា ឯកសារជំនួញរបស់លោកប៉ានាង ដែលនាងបានលួចមក ដើម្បីឱ្យគេ ថែមទាំងរំលឹក រឿងភាគហ៊ុនក្នុងដៃនាងមាន១០ភាគរយថែមទៀត នាងនិយាយគំរាមគេ ព្រោះដឹងថាគេបារម្ភពីនាង ខ្លាចនាងចុះទុន ជាមួយលោកឆេហ្គូន ក្រុមហ៊ុន
ប៉ានាងនិងប្រឈមមុខ បញ្ហាធំមិនខាន តែនាងម្ចាស់សាមីខ្លួនក្មេងខ្ចីមិនយល់ពីល្បិចរកសុី នាងដឹងតែពីរឿងតែងខ្លួន ហឺហារ លូយឆាយ ដើរលេងចូលក្លិប។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now